ក្រសួងការពារជាតិ ចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលនៃកិច្ចប្រជុំ GBC កម្ពុជា-ថៃ ប្រកបដោយបរិយាកាសវិជ្ជមាន នាំមកនូវលទ្ធផលផ្លែផ្កា

Share This

នៅរសៀលថ្ងៃទី ០៧ ខែសីហា ឆ្នាំ ២០២៥ នេះ កិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) បានចាប់ផ្តើម ដែលប្រតិភូកម្ពុជា ដឹកនាំដោយឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា នឹងជួបជជែកជាមួយប្រតិភូថៃ ដឹកនាំដោយឯកឧត្តម Natthaphon Narkphanit រដ្ឋមន្រ្តីស្តីទីការពារជាតិថៃ ព្រមទាំងមានការចូលរួមសង្កេតការពីប្រតិភូម៉ាឡេស៊ី សហរដ្ឋអាមេរិក និង ចិន។

ក្នុងនោះ តាមរយៈសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការពារជាតិ បានឱ្យដឹងថា ៖ «ក្រសួងការពារជាតិសូមជម្រាបជូនដល់សាធារណជន និងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិអំពី លទ្ធផលកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នៅប្រទេសម៉ាឡេស៊ី ដែលដឹកនាំដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ណាត់ថាក់ផុន ណាកផានីត រដ្ឋមន្រ្តីស្តីទី ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រថៃ បានប្រព្រឹត្តទៅក្នុងបរិយាកាសស្ថាបនា និងវិជ្ជមាន ដែលនាំមកនូវលទ្ធផលប្រកបដោយផ្លែផ្កា ភាគីទាំងពីរក៏បានឯកភាពលើលក្ខខណ្ឌនៃបទឈប់បាញ់ និងការរៀបចំយន្តការសម្រាប់អនុវត្ត។ ភាគីកម្ពុជា និងភាគីថៃបានឯកភាពអនុម័តនូវកំណត់ហេតុនៃកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) រវាងកម្ពុជា និងថៃ និងសេចក្តីថ្លែងការណ៍រួម»

សូមបញ្ជាក់ថា កិច្ចប្រជុំGBCនេះ ធ្វើឡើងស្របតាមការឯកភាព ក្នុងចំណោមចំណុចឯកភាពនៅក្នុងកិច្ចប្រជុំពិសេស នៅទីក្រុងពូត្រាយៃយ៉ា ប្រទេសម៉ាឡេស៊ី ដើម្បីអនុវត្តន៍ស្មារតីបទឈប់បាញ់ កាលពីយប់ថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២៥ និង រកដំណោះស្រាយដោយសន្តិវិធីចំពោះស្ថានការណ៍ដែលកំពុងកើតឡើង៕

ប៉ះធ្មេញហើយ ១ ខែ ពិនិត្យឃើញមានផ្ទៃពោះ មានអីនាំប្ដីទៅអុកឡុកទារថ្លៃសំណងពីពេទ្យ ចុងក្រោយធ្លាយការពិតខ្ទេច

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

បុរសចិត្តព្រះ តាមទាន់ប្រពន្ធលួចមានសហាយ តែបែរជាសុខចិត្តប្រគល់ប្រពន្ធឱ្យសហាយទាំងទឹកភ្នែក ដោយដូរនឹងគោមួយក្បាល

សុខទុក្ខយ៉ាងណាហើយ? គិតត្រឹមថ្ងៃ ៧ តុលានេះ រយៈពេល ៧០ ថ្ងៃហើយ ដែលវីរកងទ័ពកម្ពុជាចំនួន ១៨ រូប ត្រូវយោធាថៃចាប់ខ្លួន មិនទាន់ដោះលែង

ថ្ងៃរៀបការ កូនកំលោះលោតទឹកបញ្ចប់ជីវិត ក្រោយខ្ចីលុយគេមករៀបចំពិធីអស់ពីខ្លួនហើយ ត្រូវគ្រួសារខាងស្រីដាក់សម្ពាធទារលុយថែមមិនឈប់

ស្រឡាញ់មើលចិត្តគ្នាច្រើនឆ្នាំ! ពេលនេះ អ៊ីវ៉ា និង គូស្នេហ៍ ដឹកដៃគ្នាទៅសំអាងការរើសឈុតត្រៀមថ្ងៃពិសេសហើយ

ក្ដៅៗ! នាយករដ្ឋមន្ត្រីប្រទេសអាល់បានី ត្រូវសមាជិកសភាផ្ទុះកំហឹងខ្លាំង បន្ទាប់ពីលើកតួអង្គ AI ធ្វើជារដ្ឋមន្ត្រីកាន់តំណែងផ្លូវការ

ព័ត៌មានបន្ថែម

សុខទុក្ខយ៉ាងណាហើយ? គិតត្រឹមថ្ងៃ ៧ តុលានេះ រយៈពេល ៧០ ថ្ងៃហើយ ដែលវីរកងទ័ពកម្ពុជាចំនួន ១៨ រូប ត្រូវយោធាថៃចាប់ខ្លួន មិនទាន់ដោះលែង

ថ្ងៃរៀបការ កូនកំលោះលោតទឹកបញ្ចប់ជីវិត ក្រោយខ្ចីលុយគេមករៀបចំពិធីអស់ពីខ្លួនហើយ ត្រូវគ្រួសារខាងស្រីដាក់សម្ពាធទារលុយថែមមិនឈប់

ក្ដៅៗ! នាយករដ្ឋមន្ត្រីប្រទេសអាល់បានី ត្រូវសមាជិកសភាផ្ទុះកំហឹងខ្លាំង បន្ទាប់ពីលើកតួអង្គ AI ធ្វើជារដ្ឋមន្ត្រីកាន់តំណែងផ្លូវការ

ឮតែឆេះអត់ស្វាង! ផាប់ល្បីមួយកន្លែងនៅក្រុងបាងកក ត្រូវភ្លើងលេបត្របាក់សន្ធោសន្ធៅខូចខាតស្ទើរទាំងស្រុង

នៅប៉ោយប៉ែតយប់មិញ! មានជនជាតិវៀតណាមបាញ់កាំជ្រួចថ្ងៃសែនព្រះខែ បង្កការ​ភ្ញាក់ផ្អើលដល់ពលរដ្ឋ ត្រូវសមត្ថកិច្ចចុះឃាត់ខ្លួន

Influencer វ័យក្មេងជនជាតិប្រេស៊ីលម្នាក់ ត្រូវគេលួចប្រ-ហា-រពេលទៅដើរលេង ក្រោយបង្ហោះប្រាប់ទីតាំងនៅតាមបណ្តាញសង្គម

ថ្ងៃស៊យ! ធ្លាក់ចូលអណ្តូងកណ្តាលព្រៃ ក្នុងនោះសុទ្ធតែពស់ តែខំតោងថ្មនៅជញ្ជាំងអណ្តូងអស់ ២ ថ្ងៃ ព្រោះនឹកដល់មនុស្សមុខ ៣ នាក់

នៅបាត់ដំបង មានករណី «ឆ្កែចចក» ច្រើនក្បាលរត់ចូលភូមិមួយ ហើយបានខាំអ្នកភូមិឱ្យរបួស ពេលនេះត្រូវបានវាយឱ្យងា-ប់មួយក្បាល

ស្វែងរកព័ត៌មាន​ ឬវីដេអូ