ផ្ទុះវែកញែកខ្លាំងលើការចេញចម្រៀងរបស់ N.Jonh កូនប្រុសឧកញ៉ា ព្រាប សុវត្ថិ អ្នកសិល្បៈ និង អ្នកគាំទ្រ លើកជាមតិភ្ជាប់នឹងហេតុផលគួរយោគយល់មួយចំនួន

Share This

ចំពោះកូនប្រុសទី ២ របស់កំពូលតារាចម្រៀងឧកញ៉ា ព្រាប សុវត្ថិ គឺលោក សុវត្ថិ មុនីនាគ ដែលមានឈ្មោះថ្មីបែបបរទេសហៅថា N.Jonh ត្រូវបានគេដឹងថាលោកកំពុងរៀនហ្វឹកហាត់លើវិស័យចម្រៀងបរទេស ក្នុងស្ថាប័នមួយនៅឯសហរដ្ឋអារិកជាង ១ ឆ្នាំហើយ។

ដោយឡែក ថ្មីៗកន្លងទៅនេះ ស្របពេលកំពុងហ្វឹកហាត់ផ្នែកចម្រៀងបរទេស និង ត្រៀមចេញចម្រៀងថ្មីៗ N.Jonh ក៏ត្រូវបានមហាជនលើបណ្ដាញសង្គមផ្ទុះបញ្ចេញមតិវែកញែកខ្លាំង ក្រោយឃើញតារាចម្រៀងរូបនេះបញ្ចេញ Teaser MV ចម្រៀង «Sweet Love» ដែលមហាជនភាគច្រើនរិះគន់មិនពេញចិត្ត ព្រោះលោកបញ្ចេញចម្រៀងនេះខុសពេលវេលា ខណៈប្រទេសជាតិកំពុងមានបញ្ហាសង្គ្រាមដោយសារការឈ្លានពានរបស់ថៃ។

ក្រោយឃើញតារាចម្រៀង N.Jonh រងការវែកញែករិះគន់ម្ដងហើយម្ដងទៀត ក៏ឃើញមានអ្នកសិល្បៈ ក៏ដូចជាមហាជនអ្នកគាំទ្រមួយចំនួន បានចែករំលែកជាមតិលើកជាហេតុផលមួយឡើង ដើម្បីឱ្យមហាជនជួយយោគយល់ដល់តារាចម្រៀងប្រុសរូបនេះ។

ក្នុងការចែករំលែកនូវហេតុផលនោះ ត្រូវគេបានលើកមកបកស្រាយថា ៖ «សុំនិយាយរឿង N•John កូនប្រុសពូសុវត្ថិបន្តិច។ ខ្ញុំបានឮមកថា Acc & Page របស់គាត់ បរទេសជាអ្នកកាន់ ដូច Kpop អ៊ីចឹង។ គាត់នៅផ្ដោតរៀនហ្វឹកហាត់ក្នុងស្ថាប័នបរទេសមួយហ្នឹង ដូច្នេះគាត់ស្ថិតនៅក្រោមការគ្រប់គ្រងរបស់គេ។ គ្រប់ Vìdeo ទាំងអស់ ត្រូវបាន Schedule គឺតម្រូវឱ្យ Release តែម្ដង។ ពេលគាត់បានល្បីល្បាញគេស្គាល់ពាសពេញ ក៏អាចជួយលើកស្ទួយមុខមាត់ប្រទេសយើងផងដែរ។ អ៊ីចឹងសូមអ្នកទាំងអស់គ្នា Understand him ផងចុះណា៎ ខ្មែរស្រឡាញ់ខ្មែរ ប្រឹងបន្តទៀត Bro @n.johnworld N.JOHN»។

លើសពីនេះ ក៏មានការលើកឡើងពីសកម្មភាពលើបណ្ដាញសង្គមរបស់តារាចម្រៀងប្រុស N.Jonh ដ្បិតតែកំពុងស្ថិតនៅក្រៅប្រទេសមែន ប៉ុន្តែរូបលោកក៏បានប្រើសំឡេងរបស់លោកជួយផ្សព្វផ្សាយពីការពិតនៃកម្ពុជា ដែលប្រឆាំងតតាំងនឹងការឈ្លានពានរបស់ថៃកន្លងមក តាមរយៈការបង្ហោះសារ និង ចេញជាចម្រៀងខ្លីៗផងដែរ៕

ប៉ះធ្មេញហើយ ១ ខែ ពិនិត្យឃើញមានផ្ទៃពោះ មានអីនាំប្ដីទៅអុកឡុកទារថ្លៃសំណងពីពេទ្យ ចុងក្រោយធ្លាយការពិតខ្ទេច

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

(វីដេអូ) អាយុ ៣៥ ឆ្នាំនៅតែមិនខ្វល់ខ្វាយរឿងគូស្រករ! សុខ ពិសី មិនគេចសំណួរទៀតទេ សម្រេចចិត្តឆ្លើយច្បាស់ៗ ពេលមានគេសួរថាថ្ងៃណាយកប្ដី

ថ្ងៃស៊យ! ធ្លាក់ចូលអណ្តូងកណ្តាលព្រៃ ក្នុងនោះសុទ្ធតែពស់ តែខំតោងថ្មនៅជញ្ជាំងអណ្តូងអស់ ២ ថ្ងៃ ព្រោះនឹកដល់មនុស្សមុខ ៣ នាក់

នៅបាត់ដំបង មានករណី «ឆ្កែចចក» ច្រើនក្បាលរត់ចូលភូមិមួយ ហើយបានខាំអ្នកភូមិឱ្យរបួស ពេលនេះត្រូវបានវាយឱ្យងា-ប់មួយក្បាល

ផ្អឹបចោលការងារមួយរយៈ! គង់ ចាន់ស្រីមុំ ដឹកដៃស្វាមីទៅវិបស្សនាកម្មដ្ឋាន ១០ ថ្ងៃ ដើម្បីសន្សំធម៌

នៅមីយ៉ាន់ម៉ា! ធ្វើការសុចរិតសុខៗ បែកគំនិតជីកផ្លូវក្រោមដីចូលទៅក្នុងហាងមាស លួចបានមាសជាង ៤ គីឡូ​ សោយសុខបានប៉ុន្មានថ្ងៃ ត្រូវប៉ូលិសចាប់ខ្លួន

ព័ត៌មានបន្ថែម

(វីដេអូ) អាយុ ៣៥ ឆ្នាំនៅតែមិនខ្វល់ខ្វាយរឿងគូស្រករ! សុខ ពិសី មិនគេចសំណួរទៀតទេ សម្រេចចិត្តឆ្លើយច្បាស់ៗ ពេលមានគេសួរថាថ្ងៃណាយកប្ដី

ផ្អឹបចោលការងារមួយរយៈ! គង់ ចាន់ស្រីមុំ ដឹកដៃស្វាមីទៅវិបស្សនាកម្មដ្ឋាន ១០ ថ្ងៃ ដើម្បីសន្សំធម៌

អបអរ! ទីបំផុត Nancy Wu កំពូលតារាស្រីប្រចាំទូរទស្សន៍ TVB ចាប់ដៃគូស្នេហ៍ជាដុកទ័រ រៀបការហើយ

ទៅដល់កូរ៉េ! កុយ អេនណា និង សិល្បករច្រើនរូប ទទួលបានការស្វាមគន៍យ៉ាងកក់ក្ដៅពីពលករខ្មែរ និង មានការចូលរួមមូលនិធិជួយវីរកងទ័ពច្រើនកុះករ

ក្ដៅគគុក! ជិតដល់ថ្ងៃទៅប្រកួតអន្តរជាតិ ហ្វីយ៉ាតា ផុសសារយ៉ាងភ្ញាក់ផ្អើលពីអ្នកគ្រប់គ្រង MUC 2025 ដូចកំពុងមានរឿងផ្ទៃក្នុងត្រូវចាកចេញពីតំណែង

(វីដេអូ) មិនដឹងការពិត ឬសម្តែង តែអ្នកគាំទ្រឃើញសកម្មភាពស្និទ្ធស្នាលរវាង វ៉ាន់ ដាវីត និង ព្រីន ហើយពេញចិត្តខ្លាំង

មកដឹងបច្ចុប្បន្នភាព គ្រួសារអ្នកសិល្បៈត្រកូល ឈិន ល្បីតាំងពីជំនាន់ឪពុករហូតដល់កូន ជិត ៣ ទសវត្សរ៍ហើយ

ឃើញស្ងាត់ៗអ៊ីចឹង! មកដឹងចំណង់ចំណូលចិត្ត ៣ យ៉ាងរបស់ ថេណា ក្រៅពីធ្វើចម្រៀង និង សម្តែង

ស្វែងរកព័ត៌មាន​ ឬវីដេអូ