នៅរសៀលថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២៥ នេះ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានជូនដំណឹងឱ្យបានដឹងថា មជ្ឈមណ្ឌលឯកទេសជំងឺសួត នៃមន្ទីរពេទ្យ បានសហការជាមួយក្រុមគ្រូពេទ្យមកពីប្រទេសបារាំង AIR Khmer នឹងផ្តល់ជូន ការពិនិត្យពិគ្រោះ ព្យាបាល និង វះកាត់ជំងឺសួត ចាប់ពីថ្ងៃទី ២៤ រហូតដល់ថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០២៥។

តាមការបង្ហោះរបស់គេហទំព័រហ្វេសប៊ុកផ្លូវការមន្ទីរពេទ្យ បានឱ្យដឹងថា ចំពោះជំងឺសួតដែលនឹងផ្តល់ជូនការពិនិត្យពិគ្រោះ ព្យាបាល និង វះកាត់ គឺរួមមាន ៖
– វិបត្តិផ្លូវដង្ហើម
– ស្ទះដង្ហើមពេលគេង
– រលាកផ្លូវដង្ហើមធ្ងន់ធ្ងរ
– ដុំសាច់ក្នុងសួត

អាស្រ័យហេតុនេះ សម្រាប់បងប្អូនដែលចង់ទទួលការពិនិត្យព្យាបាលបញ្ហាដូចដែលបានរៀបរាប់ខាងលើ អាចទំនាក់ទំនងសាកសួរព័ត៌មានបន្ថែមទៅកាន់ខាងមន្ទីរពេទ្យ ដែលមានលេខទូរស័ព្ទ 077 734 259៕
