តស់ទិញឱ្យទាន់ចេញក្ដៅៗ! ASUS ប្រកាសចេញ Zenbook A14 ស៊េរីថ្មី ទម្ងង់ក្រោម 1kg បំពាក់ឈីប Snapdragon X Series ដំបូងគេក្នុងទីផ្សារកម្ពុជា

Share This

ភ្នំពេញ, កម្ពុជា, ថ្ងៃទី 12 មីនា ឆ្នាំ 2025 ៖ ASUS ថ្ងៃនេះបានប្រកាសចេញលក់ Zenbook A14 (UX3407) នៅក្នុងទីផ្សារកម្ពុជា ដែលជាកុំព្យូទ័រយួរដៃ Copilot+ ទំហំ 14 អ៊ីងស្រាលបំផុតនៅលើទីផ្សារ ហើយក៏ជាកុំព្យូទ័រយួរដៃម៉ាក ASUS ថ្មីជាងគេ និង ដំបូងគេបង្អស់ដែលមានតួរចនាបទពី Ceraluminum™ ។ Zenbook A14 ក៏ជាម៉ូដែល Zenbook ដំបូងបង្អស់ដែលបានបំពាក់ដោយប្រព័ន្ធប្រតិបត្តិការដែលមានបំពាក់ឈីប Snapdragon X Series ដោយបង្កើនសមត្ថភាព AI។

Zenbook A14 កំណត់ឡើងវិញនូវកុំព្យូទ័រយួរដៃទម្ងន់ស្រាល ដោយដោះស្រាយបញ្ហាប្រឈមក្នុងប្រចាំថ្ងៃដូចជា ភាពធន់ ការដំណើរការ ការកើនសីតុណ្ហភាព អាយុកាលថ្ម រន្ធភ្ជាប់ឧបករណ៍មានកំណត់ និង តម្លៃ។ តួ Ceraluminum™ បានធ្វើឱ្យកុំព្យូទ័រយួរដៃមួយនេះមានទម្ងន់ស្រាលខ្លាំងក្រោម 980g ប្រើប្រាស់បានយូរ និង មិនតម្រូវក្នុងការថែទាំខ្លាំង ត្រូវបានរចនាឡើងសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ។ ប្រព័ន្ធដំណើរការ Snapdragon X Series ផ្តល់នូវប្រសិទ្ធភាពថាមពល និង ថាមពលថ្មដែលប្រើបានជាច្រើនថ្ងៃជាមួយប្រព័ន្ធជំនួយកម្ដៅដែលមានកង្ហាពីរធានានូវចរន្តខ្យល់ចេញចូល និង បង្កើនប្រសិទ្ធភាពឈីបរហូតដល់ 45W ព្រមទាំងគ្មានសំឡេងរំខាន។ ក្នុងនាមជា Copilot+ PC វាបានជួយសម្រួលសម្រាប់អ្នកប្រើប្រាស់ក្នុងការបង្កើនផលិតភាព និង ការច្នៃប្រឌិតជាមួយនឹងបច្ចេកវិទ្យា AI ។

ការរចនាដ៏ឆ្លាតវៃមួយនេះ រួមមានបន្ទះប៉ះដែលគាំទ្រ Smart Gestures និង រន្ធ I/O ដែលអាចប្រើប្រាស់បានច្រើនប្រភេទ។ ការរួមបញ្ចូលយ៉ាងរលូនជាមួយ Windows Phone Link និង Snapdragon Seamless™ អនុញ្ញាតឱ្យអ្នកប្រើឆ្លើយការហៅទូរសព្ទ គ្រប់គ្រងការជូនដំណឹង និង ផ្ទេរឯកសារដោយផ្ទាល់ពីកុំព្យូទ័រយួរដៃ។ អ្នកប្រើប្រាស់ក៏អាចប្រែទូរស័ព្ទរបស់ពួកគេទៅជា webcam មួយបានផងដែរជាមួយបច្ចេកវិទ្យាថ្មីមួយនេះ។

ការកម្សាន្តកាន់តែរស់រវើកជាមួយនឹងអេក្រង់ FHD ASUS Lumina OLED និង ប្រព័ន្ធសំឡេងដែលផ្តល់នូវបទពិសោធន៍ល្អ។ ប្រព័ន្ធសុវត្ថិភាពកាន់តែខ្លាំងជាមួយនឹងដំណើរការ Microsoft Pluton និង Windows passkeys សម្រាប់ការពារ និង រក្សាទុកឯកសាររបស់អ្នក។ លក្ខណៈពិសេសដែលជំរុញដោយ AI ដូចជាប្រព័ន្ធ AI IR Camera ផ្តល់នូវការសម្គាល់ផ្ទៃមុខសម្រាប់ការចូល និង ចេញដោយស្វ័យប្រវត្តិ ការចាក់សោដ៏ឆ្លាតវៃ និង ការបន្ថយពន្លឺឆ្លាតវៃដែលធានាបាននូវឯកជនភាព។ ដោយមានរចនាបទស្រាល សមត្ថភាពដំណើរការខ្ពស់ និង មុខងារដ៏ឈានមុខ Zenbook A14 គឺជាការផ្លាស់ប្តូរដ៏សំខាន់ក្នុងវិស័យកុំព្យូទ័រយួរដៃចល័ត។

ស្រាល៖ រចនាទម្ងន់ក្រោម 1 គីឡូក្រាមជាមួយនឹងតួ Ceraluminium

ទម្ងន់ក្រោម 1 គីឡូក្រាម Zenbook A14 កំណត់ស្តង់ដារថ្មីសម្រាប់កុំព្យូទ័រ Copilot+ ultraportable ។ ការរចនាដ៏ប្រណីត និង ទម្ងន់ស្រាលរបស់វា មានសារសំខាន់សម្រាប់អ្នកធ្វើដំណើរញឹកញាប់ ដែលអនុញ្ញាតឱ្យអ្នកធ្វើដំណើរមិនចាំបាច់បារម្ភអំពីទម្ងន់ឧបករណ៍អេឡិចត្រូនិករបស់ពួកគេ។

តួកុំព្យូទ័រយួរដៃមួយនេះត្រូវបានផលិតចេញពី Ceraluminium សុទ្ធប្រកបដោយភាពច្នៃប្រឌិត ដែលជាវត្ថុធាតុងាយស្រួលប្រើដែលស្រាលជាង 30% និង ខ្លាំងជាងអាលុយមីញ៉ូម 3 ដង។ សម្ភារៈទំនើបនេះធានាបាននូវភាពធន់ និង ចល័តដែលធ្វើឱ្យវាល្អសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ។ កម្រងពណ៌ដែលបានភ្ជាប់នឹងធម្មជាតិបានបន្ថែមសោភ័ណភាពដល់ភាពសាមញ្ញ ដោយស្របគ្នាជាមួយប្រពៃណីរបស់ Zenbook ក្នុងការរចនាដែលមិនអាចបំភ្លេចបាន។

Ceraluminum ឆ្លងកាត់ការធ្វើតេស្តមន្ទីរពិសោធយ៉ាងម៉ត់ចត់ ដើម្បីបំពេញលក្ខខណ្ឌកិច្ចប្រចាំថ្ងៃ។ សម្រាប់ភាពធន់នឹងការកោស សម្ភារៈមួយនេះត្រូវបានយកទៅសាកល្បងដោយការដាក់កុំព្យូទ័រយួរដៃរួមជាមួយនឹងសោ និង កាក់នៅក្នុងម៉ាស៊ីនបង្វិល។ ភាពធន់នឹងរំញ័រត្រូវបានធ្វើតេស្តដោយទម្លាក់កុំព្យូទ័រយួរដៃពីកម្ពស់ 50 សង់ទីម៉ែត្រ ហើយការធន់នឹងការសឹកត្រូវបានធ្វើតេស្តដោយការត្រដុសសម្ភារៈ 18,000 ដង នៅកន្លែងដដែលដើម្បីពិនិត្យមើលពណ៌របស់សម្ភារៈ។ ការធ្វើតេស្តមួយនេះធានាថា Zenbook A14 នៅតែមិនមានកោស ធន់នឹងការប៉ះទង្គិច និង រក្សារូបរាងស្អាតរបស់វា ដោយផ្តល់ឱ្យអ្នកប្រើប្រាស់នូវកុំព្យូទ័រយួរដៃមួយដែលមានទម្ងន់ស្រាល និង ប្រើប្រាស់បានយូរ។

ធន់៖ ថាមពលថ្មបានយូរសម្រាប់ការងារច្រើនថ្ងៃ

Zenbook A14 ផ្តល់នូវថាមពលថ្មដែលអាចធ្វើការបានច្រើនថ្ងៃ ដំណើរការដោយប្រព័ន្ធ Snapdragon X Series ដែលមានប្រសិទ្ធភាពថាមពល និង ថាមពលថ្ម 70Wh។ វាមានលិទ្ធភាពចាក់វីដេអូជាប់គ្នារយៈពេល 32 ម៉ោងនៅលើការសាកថ្មមួយលើក ដើម្បីធានាការប្រើប្រាស់ក្នុងរយៈពេលជាច្រើនថ្ងៃ។

ដំណោះស្រាយកម្ដៅប្រកបដោយភាពច្នៃប្រឌិត ដែលមានកង្ហារទម្ងន់ស្រាលចំនួនពីរ និង បំពង់កម្តៅជួយរក្សាសីតុណ្ហភាពត្រជាក់ក្នុងផ្នែកសំខាន់ៗរបស់ម៉ាស៊ីនដើម្បីផ្តល់នូវភាពស្ងប់ស្ងាត់ និង ប្រសិទ្ធភាព។ ជាមួយនឹងប្រព័ន្ធដំណើរការដែលជំរុញថាមពលឈីបរហូតដល់ 45W និង 0dB Whisper Mode ដែលគ្មានសំឡេងប្រតិបត្តិការ កុំព្យូទ័រយួរដៃមួយនេះផ្តល់នូវប្រសិទ្ធភាពថាមពលពិសេស។ លើសពីនេះ ទោះបីជាមិនត្រូវបានភ្ជាប់បណ្តុំសាកថ្មក៏ដោយ Zenbook A14 នៅផ្តល់នូវលទ្ធភាពប្រតិបត្តិការដដែល ដោយមិនមានការកាត់បន្ថយសមត្ថភាពទេ។ ដូច្នេះ វាជាដៃគូដ៏ល្អឥតខ្ចោះសម្រាប់ការធ្វើដំណើរយូរ ដំណើរតាមផ្លូវ ឬថ្ងៃដែលពោរពេញដោយការជួបប្រជុំ។

គ្មានដែនកំណត់៖ កុំព្យូទ័រ Copilot+ ដំណើរការដោយ Snapdragon X Series

ដោយមាន Qualcomm Hexagon NPU 45 TOPS សម្រាប់ភារកិច្ច AI Zenbook A14 ផ្ដល់នូវបទពិសោធ Copilot+ PC កម្រិតខ្ពស់ ដែលអាចផ្ដល់ឱ្យអ្នកនូវការវិភាគភ្លាមៗ ការបង្កើនប្រសិទ្ធភាពការងារ និង ការឆ្លើយតបលឿនសម្រាប់ការធ្វើការងារច្រើនមុខជាការប្រកបដោយផលិតភាព។ អ្នកប្រើប្រាស់អាចរំពឹងនូវការចាក់វីដេអូដោយរលូន ការបើកកម្មវិធីច្រើនក្នុងពេលតែមួយ និង ការផ្លាស់ប្តូរកិច្ចការយ៉ាងរហ័ស។

Zenbook A14 ភ្ជាប់មកជាមួយ Windows Phone Link ដើម្បីអនុញ្ញាតឱ្យអ្នកប្រើប្រាស់ភ្ជាប់ទូរស័ព្ទ Android ឬ iOS របស់ពួកគេទៅ Windows។ លើសពីនេះ វាក៏ភ្ជាប់មកជាមួយការរួមបញ្ចូល Snapdragon Seamless™ ដែលបង្កើតប្រព័ន្ធអេកូមួយដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ប្តូររវាងឧបករណ៍ដែលដំណើរការដោយ Snapdragon យ៉ាងងាយស្រួល និង គ្មានការរំខាន។ វាបង្កើនផលិតភាពក្នុងការចែករំលែកឯកសារងាយស្រួល ការបង្ហាញអេក្រង់ឆ្លុះ និង ការធ្វើសមកាលរវាងទូរស័ព្ទ និង កុំព្យូទ័រយួរដៃ។

សុវត្ថិភាព គឺជាចំណុចចម្បងជាមួយនឹងមុខងារឯកជនភាពឆ្លាតវៃ រួមទាំងការចាក់សោដ៏ឆ្លាតវៃ និង ការបន្ថយពន្លឺឆ្លាតវៃដើម្បីការពារព័ត៌មាសំខាន់ៗនៅពេលដែលអ្នកប្រើប្រាស់ចាកចេញពីមុខកុំព្យូទ័រយួរដៃ និង ឈីបសុវត្ថិភាព Microsoft Pluton ដើម្បីផ្តល់ការការពារលម្អិតបន្ថែមនៅលើផ្នែកខាងក្រៅ។ មុខងារ Windows passkey ផ្តល់នូវស្រទាប់សុវត្ថិភាពការចូលប្រើប្រាស់។

Zenbook A14 ផ្ដល់បទពិសោធប្រើប្រាស់ដ៏ល្អប្រសើរ ជាមួយនឹងបន្ទះប៉ះដែលមានទំហំធំជាមួយនឹងការគាំទ្រ Smart Gesture ដើម្បីងាយស្រួលក្នុងកាប្រើប្រាស់។ បន្ថែមពីនេះ គ្រាប់ចុច (Keycap) ដែលមានចន្លោះល្អ និង មានការចុចដែលមានប្រវែងត្រឹមតែ 1.3 មម ដែលផ្ដល់នូវភាពងាយស្រួលក្នុងការប្រើប្រាស់។ លើសពីនេះ រន្ធភ្ជាប់ បែប I/O ដែលអាចភ្ជាប់ឧបករណ៍ និង បរិក្ខារបន្ថែម ដោយមិនចាំបាច់ប្រើឧបករណ៍បំប្លែង ឬ តំណរណាមួយ។ ការរចនាផ្ដោតសម្រាប់អ្នកប្រើប្រាស់ រួមមាន ASUS EasyLift™ hinge ដែលត្រូវបានរចនាឱ្យមានភាពច្បាស់លាស់ ដើម្បីធានាបាននូវការបិទ និង បើកអេក្រង់យ៉ាងស្ថិរភាព មិនមានភាពរំញ័រ និង មានការបែងចែកទំងន់សមស្រប។

ដើម្បីជំនួយការទស្សនាកម្មវិធីផ្សេងៗ Zenbook A14 មានអេក្រង់ 14-អ៊ីញ FHD OLED NanoEdge ដែលផ្ដល់ពណ៌ស្រស់បំព្រង។ វាក៏មានសុភាពបំពងសំឡេងពីរ ដើម្បីផ្ដល់នូវសំឡេងដែលមានគុណភាពខ្ពស់។ Snapdragon Sound™ សំឡេងដែលមានកម្រិតខ្ពស់ 24-bit / 192kHz, និង ភាពយឺតទាបបំផុតដើម្បីធានាបានសំឡេងស្មើគ្នាជាមួយវីដេអូដោយគ្មានការរំខាន និង បច្ចេកវិទ្យាបំបាត់សំឡេងរំខានដ៏ខ្ពស់ ដើម្បីកាត់បន្ថយសំឡេងក្រោយពេលធ្វើការនិយាយទូរស័ព្ទដែលធ្វើឱ្យសំឡេងរបស់អ្នកនិយាយកាន់តែច្បាស់។

ការដាក់លក់ និង តម្លៃ

ASUS Zenbook A14 (UX3407) នឹងចាប់ផ្តើមលក់នៅថ្ងៃទី 12 មីនា នៅប្រទេសកម្ពុជា ក្នុងតម្លៃ $1,099។

សូមទាក់ទងតំណាង ASUS ក្នុងស្រុករបស់លោកអ្នកសម្រាប់ព័ត៌មានបន្ថែម។

NOTES TO EDITORS

ASUS Facebook : https://www.facebook.com/ASUSKH.Cambodia

ASUS Website : https://www.asus.com/kh/laptops/for-home/zenbook/asus-zenbook-a14-ux3407/

ASUS Tik Tok : https://www.tiktok.com/@asus.kh

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

ឃើញក្នុងវីដេអូ Troll មុខនៅក្មេងៗ តែតួអង្គ «អាក្លូ» និង «អាកច់» ពិតប្រាកដម្នាក់ៗមានវ័យសុទ្ធតែក្បែរ ៥០ ឆ្នាំហើយ

ក្រដាសមិនអាចខ្ចប់ភ្លើង! ថៃទទួលស្គាល់ថាបានប្រើសារធាតុគីមី «ផូស្វ័រពណ៌ស» បា./ញ់លើកងទ័ពកម្ពុជាមែន តែនៅឆ្លើយយករួចខ្លួនចំណុចមួយ

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន អញ្ជើញជាអធិបតីក្នុងពិធីប្រគល់វិញ្ញាបនបត្របញ្ចប់ឆ្នាំសិក្សា ២០២៤-២០២៥ កម្មវិធីសិក្សាចំណេះទូទៅប្រទេសអូស្ត្រាលី

អង់អាចក្លាហាន! នេះហើយវីរកងទ័ពខ្មែរ ឈរពាំងតតាំងទ័ពថៃលើទឹកដីខ្មែរ គឺជាព្រិន្ទបាលឯក កែវ រ៉េ មេបញ្ជាការកងអនុសេនាតូចបញ្ជូនសារ ៤៤៦

ថត Pre-Wedding ត្រៀមខ្លួនច្រើនខែ! ពេលនេះ រ៉េត សារីតា កក់សំអាងការរើសឈុតសម្រាប់ថ្ងៃពិសេសហើយ

អ្នកនៅភ្នំពេញ! ទំនេរតែសៅរ៍-អាទិត្យ ក៏អាចទៅធ្វើអត្តសញ្ញាណប័ណ្ណបានដែរ នៅអ៊ីអន២ និង អ៊ីអន៣ តាមម៉ោងពេលនេះ

ព័ត៌មានបន្ថែម

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន អញ្ជើញជាអធិបតីក្នុងពិធីប្រគល់វិញ្ញាបនបត្របញ្ចប់ឆ្នាំសិក្សា ២០២៤-២០២៥ កម្មវិធីសិក្សាចំណេះទូទៅប្រទេសអូស្ត្រាលី

បេសខៅស៍ ជាផលិតផលទឹកដោះគោខាប់ក្នុងស្រុក ផលិតដោយកូនខ្មែរ តែគុណភាព និង ស្តង់ដារអន្តរជាតិ

តើស្ត្រីគួរនិយាយពីការរួ/ម..ភេ../ទជាមួយដៃគូឬទេ? តើការរួ/ម..ភេ../ទបែបណាខ្លះ ទើបធ្វើឱ្យស្ត្រីឈ-ា/នដល់ចំណុចកំពូល និង មានសុវត្ថិភាព?

ធនាគារ វីង និង Singapore Airlines រួមគ្នាបង្កើតកម្មវិធីប្តូរយករង្វាន់ដំបូងគេនៅកម្ពុជា

ស្វែងយល់ពីបច្ចេកវិទ្យាលោហៈធាតុ Ceraluminum ដ៏ទំនើបរបស់ ASUS Zenbook

Wingmall ប្រកាសមិនយកកម្រៃជើងសារ ដើម្បីគាំទ្រអាជីវករក្នុងស្រុក និងអ្នកប្រើប្រាស់

ធនាគារ វីង ក្លាយជាដៃគូទូទាត់ផ្លូវការកំពង់ផែស្វយ័តក្រុងព្រះសីហនុ

ធនាគារ វីង, ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប, និងសមាគមសិល្បករខ្មែរ រៀបចំមូលនិធិទ្រទ្រង់ជនភៀសសឹកក្នុងពេលមានវិបត្តិព្រំដែន

ស្វែងរកព័ត៌មាន​ ឬវីដេអូ