ទះដៃម្ខាងមិនឮទេ! ប៊ុន លីនណា កកាយរឿងគ្រប់យ៉ាងធ្លាប់ទ្រាំឆ្អែតឆ្អន់នឹងអតីតគូដណ្ដឹង រហូតសម្រេចចិត្តផ្ដាច់ពាក្យ

Share This

កាលពីរាត្រីថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២៥ កន្លងទៅនេះ អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក បានចែករំលែកជាបន្តបន្ទាប់ក្រោយពីបុរសម្នាក់មានគណនីហ្វេសប៊ុកឈ្មោះ Sekla Keo ត្រូវគេស្គាល់ជាប្អូនប្រុសបង្កើតរបស់តារាចម្រៀង កែវ សុបញ្ញា បានទម្លាយថាជាគូដណ្តឹងរបស់ Top 5 MasterChef Cambodia រដូវកាលទី ៣ កញ្ញា ប៊ុន លីនណា។

ក្នុងនោះ លោក Sekla Keo ដែលអះអាងជាគូដណ្តឹងកញ្ញា ប៊ុន លីនណា បានរៀបរាប់យ៉ាងវែងឆ្ងាយ ដោយសង្កត់ធ្ងន់ថា កញ្ញា ប៊ុន លីនណា លួចមានថ្មី ខណៈកំពុងរួមរស់នៅក្រោមដំបូលផ្ទះតែមួយជាមួយលោក។

យ៉ាងណាមិញ បន្ទាប់ពីខាងប្រុសបង្ហោះសារបណ្ដាលឱ្យមានការវែកញែកហូរហែ ស្រាប់តែមិនប៉ុន្មានម៉ោងក្រោយ កញ្ញា ប៊ុន លីនណា បានបង្ហោះសារ និង វីដេអូ បង្ហាញពីរូបភាពជាបន្តបន្ទាប់ ដើម្បីបកស្រាយ ព្រមទាំងបង្ហាញភាពស្អាតស្អំរបស់ខ្លួន។

កញ្ញា ប៊ុន លីនណា បានបញ្ជាក់ថា នាង និង អតីតគូដណ្តឹងបានផ្តាច់ពាក្យគ្នារួចរាល់ ដោយមានលិខិតស្នាមត្រឹមត្រូវ។ លើសពីនោះ កញ្ញា ប៊ុន លីនណា ក៏បានបង្ហោះវីដេអូ អំឡុងពេលនៅត្រូវរូវគ្នា ដោយខាងប្រុសធ្លាប់ប្រើប្រាស់កម្លាំងបាយបោកប្រាស់សម្ភារនានានៅនឹងមុខទៀតផង។

ជាក់ស្តែង សារទី ១ អមនឹងវីដេអូការប្រើកម្លាំងបាយនោះ កញ្ញា ប៊ុន លីនណា បានរៀបរាប់ថា៖ «ទះ​ដៃ​ម្ខាង​មិន​ឮ​ទេ​ អ្នក​ឯង​ធ្វើ​បាប​ខ្ញុំ​យ៉ាង​ម៉េច​ខ្លះ​ពេល​ខ្ញុំ​នៅ​ជា​មួយ​អ្នក​? ខ្ញុំ​នឹកឃើញ​រឿង​អ្នក​ឯង​ធ្វើ​បាប​ដាក់​ ខ្ញុំ​ខ្លាច​ឡើង​ញ័រ​ខ្លួន​។ ខ្ញុំ​ថា​មិន​ចង់​បក​ស្រាយ​អ្វី​ទេ​ ព្រោះ​យើង​បាន​ធ្វើ​លិខិត​បែកគ្នា​តាម​សម្រួល​ហើយ​ តើ​ហេតុអ្វី​អ្នក​នៅធ្វើបាបខ្ញុំទៀត?»។

ចំណែកឯសារមួយទៀត កញ្ញា ប៊ុន លីនណ បានបញ្ជាក់ពីការផ្តាច់ពាក្យថា ៖ «អង្គុយគិតលុយទាំងទឹកភ្នែក យកស្រីមកដល់ហាង ស្រវឹងបោកប្រាស់ស្រែកប្រមាថដាក់ខ្ញុំ។ ខ្ញុំទ្រាំឆ្អែតហើយ ពេលខ្ញុំល្បីមកចង់នៅជាមួយខ្ញុំវិញ ខ្ញុំនិយាយដដែលៗ ថាអស់ចិត្តហើយតែមិនដោះលែងខ្ញុំ។ លុយជំពាក់ម្តាយខ្ញុំ ៥ ០០០ ដុល្ល្ការ មិនឱ្យក៏មិនទារដែរ នៅមានមុខមកធ្វើចឹងដាក់ខ្ញុំទៀត»។ លើសពីនេះក្នុងខមមិន កញ្ញា ប៊ុន លីនណា ក៏បង្ហាញរូបភាពអតីតគូដណ្តឹង នាំនារីទៅញុំាអាហារក្នុងហាងនៅនឹងមុខនាងទៀតផង៕

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

ឃើញក្នុងវីដេអូ Troll មុខនៅក្មេងៗ តែតួអង្គ «អាក្លូ» និង «អាកច់» ពិតប្រាកដម្នាក់ៗមានវ័យសុទ្ធតែក្បែរ ៥០ ឆ្នាំហើយ

តារាចម្រៀងជើងចាស់ សុះ ម៉ាច ថានៅតែក្រាញននៀលសិល្បៈមិនទៅណា ព្រោះក្ដីស្រឡាញ់ និង ការដឹងគុណ

ទើបប្រឡូកប៉ុន្មានឆ្នាំ! ជីហ្ស័ង មានទេពកោសល្យខ្លាំង ទទួលបានពានរង្វាន់ផ្នែកសម្ដែងល្អលំដាប់អន្តរជាតិពីអូស្រា្ដលី

មកដឹងហេតុផលសំខាន់ ដែលរដ្ឋបាលខេត្តបន្ទាយមានជ័យ មិនអនុញ្ញាតឱ្យមានការផ្សាយផ្ទាល់ (Live) នៅតំបន់យោធាថៃរាយបន្លាលួស

ប្រឹងឡើងប្អូនៗ! ជិតដល់ថ្ងៃប្រឡងបាក់ឌុប ឱក សុគន្ធកញ្ញា ផ្ញើសារទៅកាន់ប្អូនៗ អានហើយមានកម្លាំងប្រឹស

សិល្បករចេញមុខបន្តបន្ទាប់ សូម្បីអ្នកនាង យុគ ចិន្តា ធ្លាប់តែស្ងប់ស្ងាត់ ក៏ឈឺឆ្អាលចំពោះទង្វើប្រហើនរបស់តារាភាពយន្ត សុខ ស្រីមុំ ដែរ

ព័ត៌មានបន្ថែម

តារាចម្រៀងជើងចាស់ សុះ ម៉ាច ថានៅតែក្រាញននៀលសិល្បៈមិនទៅណា ព្រោះក្ដីស្រឡាញ់ និង ការដឹងគុណ

ទើបប្រឡូកប៉ុន្មានឆ្នាំ! ជីហ្ស័ង មានទេពកោសល្យខ្លាំង ទទួលបានពានរង្វាន់ផ្នែកសម្ដែងល្អលំដាប់អន្តរជាតិពីអូស្រា្ដលី

ប្រឹងឡើងប្អូនៗ! ជិតដល់ថ្ងៃប្រឡងបាក់ឌុប ឱក សុគន្ធកញ្ញា ផ្ញើសារទៅកាន់ប្អូនៗ អានហើយមានកម្លាំងប្រឹស

សិល្បករចេញមុខបន្តបន្ទាប់ សូម្បីអ្នកនាង យុគ ចិន្តា ធ្លាប់តែស្ងប់ស្ងាត់ ក៏ឈឺឆ្អាលចំពោះទង្វើប្រហើនរបស់តារាភាពយន្ត សុខ ស្រីមុំ ដែរ

រាជិនីសំឡេង ម៉េង កែវពេជ្ជតា ទទួលយកមិនបាន ក្រោយ សុខ ស្រីមុំ បែកឆ្វេងព្រហើនហ៊ានប្រមាថអង្គព្រះមហាក្សត្រ និង ហ្លួងម៉ែ

(វីដេអូ) គ្រាប់ពេជ្រកម្ពុជា! ត្រឹម ១ ឆ្នាំ កុមារី Hamelet Vanessa ដណ្ដើមបានមកុដលើឆាកអន្តរជាតិធំៗ ២ ជូនមាតុភូមិ

អ៊ឹម ជីវ៉ា និង ឌួង ហ្សូរីដា ប្រតិកម្មខ្លាំង ឆ្លើយតបទៅអតីតតារាភាពយន្ត សុខ ស្រីមុំ ដែលហ៊ានប្រើសម្ដីប្រមាថដល់អង្គព្រះមហាក្សត្រ និង ហ្លួងម៉ែ

(វីដេអូ) ទូកទៅ កំពង់នៅ! សិល្បករចូលរួមកុះករ និង បំពាក់កម្រងផ្កាលើរូបថតលោក កៅ សីហា ក្នុងឱកាសសម្ពោធរឿង «ភូមិគ្រឹះអាគម»

ស្វែងរកព័ត៌មាន​ ឬវីដេអូ