អ្នកគាំទ្រវិស័យ K-Pop របស់ប្រទេសកូរ៉េ នៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ន ហាក់មានឱកាសជាច្រើនក្នុងការជួបផ្ទាល់ជាមួយ Idol ក្នុងដួងចិត្តរបស់ពួកគេ ខណៈមានបណ្តាកម្មវិធីជាច្រើន បានអញ្ជើញតារាចម្រៀង K-Pop មកជាបន្តបន្ទាប់។
ជាក់ស្តែនៅចុងខែកក្កដា ឆ្នាំ ២០២៥ ខាងមុខនេះ អ្នកគាំទ្របាន និង កំពុងរង់ចាំការធ្វើដំណើរមកដល់របស់ក្រុមចម្រៀង K-Pop ផ្នែកបុរស មួយក្រុមទៀតហើយ ដែលនឹងមកដល់កម្ពុជានៅថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០២៥ ខាងមុខនេះ គឺក្រុម NCHIVE។
ការអញ្ជើញមករបស់ក្រុមចម្រៀង K-Pop ផ្នែកបុរស NCHIVE នេះ គឺជាកម្មវិធី «NCHIVE Promotion Cambodia Tour» ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៩ ខែកក្កដា ដល់ថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២០២៥។ ក្នុងនោះ ក្រុមចម្រៀងផ្នែកបុរស ដែលមានសមាជិកចំនួន ៦ នាក់ ខាងលើ នឹងបង្ហាញវត្តមានក្នុងកម្មវិធីនានា ដែលមានការរៀបចំដោយផលិតកម្ម K’VE Entertainment៕