កម្មវិធីសង្ក្រាន្តឆ្នាំថ្មី ក្នុងទឹកដីខេត្តកំពង់ចាម បានបញ្ចប់ទៅដោយរលូនក្នុងរយៈពេល ៣ ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំខ្មែរ ដែលមានព្រឹត្តិការណ៍លៀសហាលប្រវែង ១០០០ ម៉ែត្រ ចំនួន ៣ តោន នៅថ្ងៃទី ២ ហាក់ទទួលបានការគាំទ្រខ្លាំង គួរឱ្យកត់សម្គាល់។
យ៉ាងណាមិញ ថ្វីដ្បិតពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរបញ្ចប់ទៅក្ដី តែនៅថ្ងៃទី ១៧ ខែមេសា ឆ្នាំ ២០២៥ នេះ រដ្ឋបាលខេត្តកំពង់ចាម បានជូនដំណឹងពីការអនុញ្ញាតបន្តលេងទឹកចំនួន ២ ថ្ងៃទៀត នៅតំបន់ត្រជាក់។
តាមរយៈរដ្ឋបាលខេត្តកំពង់ចាម បានបញ្ជាក់ឱ្យបានដឹងថា ៖ «ដំណឹងរីករាយ! អភិបាលខេត្តកំពង់ចាម អនុញ្ញាតឱ្យបងប្អូនមកលេងទឹក ២ ថ្ងៃទៀត នៅតំបន់ត្រជាក់ ក្រុងកំពង់ចាម 17-18»៕