មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម បាននាំគ្នាផ្ទុះការភ្ញាក់ផ្អើល និង ចែករំលែកបន្តគ្នាព្រោងព្រាត បន្ទាប់ពីបុរសម្នាក់ បានបង្ហោះសារឱ្យបងប្អូនអ្នកភូមិស្រុកប្រុងប្រយ័ត្ន ក្រោយមានករណីសត្វក្រពើរួចចេញចំនួនមួយទ្រុង ស្ថិតនៅភូមិតាលាវ ស្រុកអង្គរជុំ ខេត្តសៀមរាប។

ទាក់ទិនទៅនឹងករណីនេះ តាមរយៈគណនីបុរសដែលមានឈ្មោះ Chet Tra បានបង្ហោះវីដេអូសកម្មភាពចាប់សត្វក្រពើនៅថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ ភ្ជាប់ជាមួយសារ ៖ «១២.១១.២០២៥ ក្រពើរួច១ទ្រុងទើបចាប់បានមួយចំនួន (១២ក្បាល ចាប់បាន) នៅភូមិតាលាវ ស្រុកអង្គរជុំ ស្របពេលទឹកជំនន់កំពុងហក់ឡើង សូមបងប្អូនប្រុងប្រយ័ត្ន»។

យ៉ាងណាមិញ នេះជាដំណឹងជូនដល់បងប្អូនដែលរស់នៅក្នុងភូមិសាស្ត្រតំបន់ខាងលើ ឱ្យបង្កើនការប្រុងប្រយ័ត្នបន្ថែម និង រាយការណ៍ទៅកាន់រដ្ឋបាលស្រុកភូមិភ្លាមៗ ករណីបានប្រទះឃើញ ដើម្បីក្រុមការងារចាត់ការទាន់ពេលវេលា បញ្ចៀសនូវហានិភ័យផ្សេងៗ៕
