មកដល់ពេលនេះ ដំណើរការប្រកួតលើឆាកអន្តរជាតិរបស់ កក្កដា សុភ័ណ្ឌ នៅប្រទេសព័រតូរីកូ កាន់តែកៀកពេលប្រកួតវគ្គផ្ដាច់ព្រ័ត្រហើយ ដែលកម្មវិធីអន្តរជាតិ Miss Trans Star International 2025 នឹងរៀបចំប្រកួតវគ្គផ្ដាច់ព្រ័ត្រនៅថ្ងៃទី ៦ ខែធ្នូ ឆ្នាំ ២០២៥ នេះ (វេលានៅកម្ពុជា)។


ក្នុងការប្រកួតលើឆាកអន្តរជាតិរយៈពេលជាង ១ សប្ដាហ៍កន្លងទៅនេះ កក្កដា សុភ័ណ្ឌ តែងបង្ហាញពីសកម្មភាពយ៉ាងសកម្មនៃដំណើរការប្រកួតពីមួយវគ្កទៅមួយវគ្គ ដ្បិតតែមានការវែកញែកខ្លះៗលើបណ្ដាញសង្គមជុំវិញការប្រកួតរបស់នាង តែនាងក៏បង្ហាញពីឆន្ទៈយ៉ាងក្លាហានមោះមុត ក្នុងនាមជាបវរកញ្ញាភេទទី ៣ តំណាងឱ្យកម្ពុជាលើឆាកប្រកួតនេះដែរ។



យ៉ាងណាមិញ មកដល់រាត្រី ថ្ងៃទី ៥ ខែធ្នូ ឆ្នាំ ២០២៥ នេះ (វេលានៅកម្ពុជា) ដែលជាថ្ងៃប្រកួតវគ្គបឋម កក្កដា សុភ័ណ្ឌ បានបង្ហាញសកម្មភាពដើរបង្ហាញសមត្ថភាពលើឆាកអន្តរជាតិនេះ ២ ឈុត គឺក្នុងឈុតប៊ីគីនី និង ឈុតរាត្រីសមោសរយ៉ាងជឿជាក់ផងដែរ។

លើសពីនេះ អ្វីដែលធ្វើឱ្យមហាជនកម្ពុជាកំពុងចាប់អារម្មណ៍ និង សរសើរចំពោះ កក្កដា សុភ័ណ្ឌ ដោយក្នុងវគ្គនេះ នាងត្រូវបានកម្មវិធីអន្តរជាតិ Miss Trans Star International 2025 ប្រកាសទទួលបានពានរង្វាន់មួយ គឺពានរង្វាន់ Miss Congeniality ជាប់ជាបវរកញ្ញាភេទទី ៣ ដែលមានភាពរួសរាយរាក់ទាក់ជាងគេទៀតផង៕
សូមចុចទីនេះដើម្បីទស្សនាវីដេអូ៖




