ថ្មីៗនេះ អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ជាពិសេសអ្នកគាំទ្រក្នុងវិស័យចម្រៀងរ៉េបមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីបានឃើញគណនីហ្វេសប៊ុកមួយបានបង្ហោះសារថា តារាចម្រៀងរ៉េបមួយរូបបានជំពាក់លុយ ហើយព្យាយាមគេចវេសមិនព្រមសង។
គណនីហ្វេសប៊ុកដែលបានបង្ហោះនោះមានឈ្មោះ Lyna Lyna ហើយតាមរយៈសារដំបូងដែលបានបង្ហោះឡើងពីម្ចាស់គណនីនេះបានរៀបរាប់ថា ៖ «អាតារារ៉េប លំដាប់រងទី ២ ហែងល្ងាចនេះមិនបង់លុយអញទេ ខ្ញុំនឹងដាក់ឱ្យហែងផ្អេីអស់ភពទាំង ៣ សុទ្ធតែប្រឡងនៅផលិតកម្ម Baramey អាប្រហោងក្នុង»។
ភ្លាមនោះដែរ ក្រោយមហាជនស្រពិចស្រពិលមិនដឹងថាតារាចម្រៀងរ៉េបរូបនោះជាអ្នកណា ម្ចាស់គណនីខាងលើក៏បានធ្វើចែករំលែករូបភាពតារាចម្រៀងរ៉េប Goofy និង អមនឹងសារមួយឃ្លាទៀតបញ្ជាក់បន្ថែមថា ៖ «ហ្វី ក្បាលខូច តបឆាតបង ផងពៅមាស អូនតារាផង ពៅលុយ ៥០០$ ចរិត ឱ្យថ្លៃថ្នូរតិចទៅពៅ»៕