ផ្ទុះការភ្ញាក់ផ្អើល! ២ ថ្ងៃទៀត ម៉ាកគ្រឿងអលង្ការ BVLGARI ល្បីលំដាប់ពិភពលោក នឹងធ្វើកម្មវិធីនៅទឹកដីខេត្តសៀមរាប

Share This

ថ្មីៗនេះ មហាជនលើបណ្តាញសង្គម កំពុងផ្ទុះការភ្ញាក់ផ្អើលខ្លាំង ដែលម៉ាកគ្រឿងអលង្ការដ៏ល្បីរបស់អ៊ីតាលី BVLGARI នឹងមករៀបចំកម្មវិធីនៅប្រាសាទបាយ័ន ទឹកដីខេត្តសៀមរាបយើង។​ ដូចបានដឹងស្រាប់ ម៉ាក BVLGARI មានភាពល្បីល្បាញខ្លាំងទៅលើគ្រឿងអលង្ការ ដោយក្នុងមួយឈុតៗតម្លៃរាប់ម៉ឺន រាប់សែន រហូតដល់ខ្ទង់លានដុល្លារ។ ហើយរាល់ពេលមានកម្មវិធី តារាល្បីៗលំដាប់ពិភពលោក តែងបង្ហាញខ្លួនចូលរួម សូម្បីតារាស្រីជួរមុខកម្ពុជាយើងគឺ កញ្ញា ស៊ីន យូប៊ីន ក៏ធ្លាប់ចូលរួមផងដែរ។

បើទោះពីខាងម៉ាកយីហោ BVLGARI មិនប្រាកាសជាផ្លូវការនូវកម្មវិធីនេះក្តី ប៉ុន្តែតាមរយៈការបង្ហោះវីដេអូរបស់មហាជន ដែលថតបានផ្ទាល់នៅប្រាសាទបាយ័ន ឃើញថាម៉ាកនេះបានកំពុងរៀបចំតុបតែងយ៉ាងអស្ចារ្យ ជាពិសេស ឃើញអក្សរម៉ាកយីហោ BVLGARI ច្បាស់ៗដែលកំពុងដំឡើងនៅទីនោះផងដែរ។ អ្វីកាន់តែជាក់លាក់ទៀតនោះ ក្រុមអ្នកគាំទ្រតារាថៃ Mile បានបង្ហោះកាលវិភាគការងាររបស់លោក ដែលជាក់ស្តែងនៅលើ Poster លោកនឹងមកចូលរួមកម្មវិធី BVLGARI AETERNA ដែលនឹងធ្វើឡើងនៅថ្ងៃ សុក្រ ទី ២១ ខែ កុម្ភៈ ឆ្នាំ ២០២៥ វេលាម៉ោង ៦ ល្ងាច នៅខេត្តសៀមរាប ប្រទេសកម្ពុជា។

តាមការលម្អិតនៃការបង្ហោះនេះ កម្មវិធី BVLGARI AETERNA នឹងធ្វើឡើងជាលក្ខណៈឯកជនបំផុត មានន័យថាភ្ញៀវដែលអាចចូលរួមបាន ទាល់តែមានសំបុត្រអញ្ជើញប៉ុណ្ណោះ។​ ខណៈសព្វដង កម្មវិធីនេះធ្វើឡើងមានវត្តមានសុទ្ធតែតារាល្បីៗលំដាប់ពិភពលោក មហាជនកម្ពុជាជាច្រើនក៏រំពឹងថា នឹងបានឃើញពួកគេផ្ទាល់ភ្នែកផងដែរ។ ហោចណាស់ ពួកគេក៏នឹងបានស្គាល់កម្ពុជា ហើយជាផ្នែកដ៏សំខាន់មួយទៀត ណែនាំកម្ពុជាទៅកាន់ពិភពលោក៕

ចុចទីនេះដើម្បីទស្សនាវីដេអូ 

ប៉ះធ្មេញហើយ ១ ខែ ពិនិត្យឃើញមានផ្ទៃពោះ មានអីនាំប្ដីទៅអុកឡុកទារថ្លៃសំណងពីពេទ្យ ចុងក្រោយធ្លាយការពិតខ្ទេច

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

(វីដេអូ) អាយុ ៣៥ ឆ្នាំនៅតែមិនខ្វល់ខ្វាយរឿងគូស្រករ! សុខ ពិសី មិនគេចសំណួរទៀតទេ សម្រេចចិត្តឆ្លើយច្បាស់ៗ ពេលមានគេសួរថាថ្ងៃណាយកប្ដី

ថ្ងៃស៊យ! ធ្លាក់ចូលអណ្តូងកណ្តាលព្រៃ ក្នុងនោះសុទ្ធតែពស់ តែខំតោងថ្មនៅជញ្ជាំងអណ្តូងអស់ ២ ថ្ងៃ ព្រោះនឹកដល់មនុស្សមុខ ៣ នាក់

នៅបាត់ដំបង មានករណី «ឆ្កែចចក» ច្រើនក្បាលរត់ចូលភូមិមួយ ហើយបានខាំអ្នកភូមិឱ្យរបួស ពេលនេះត្រូវបានវាយឱ្យងា-ប់មួយក្បាល

ផ្អឹបចោលការងារមួយរយៈ! គង់ ចាន់ស្រីមុំ ដឹកដៃស្វាមីទៅវិបស្សនាកម្មដ្ឋាន ១០ ថ្ងៃ ដើម្បីសន្សំធម៌

នៅមីយ៉ាន់ម៉ា! ធ្វើការសុចរិតសុខៗ បែកគំនិតជីកផ្លូវក្រោមដីចូលទៅក្នុងហាងមាស លួចបានមាសជាង ៤ គីឡូ​ សោយសុខបានប៉ុន្មានថ្ងៃ ត្រូវប៉ូលិសចាប់ខ្លួន

ព័ត៌មានបន្ថែម

ត្រឹមឫស្សីត្បាញ កូនខ្មែរអាចដកស្រង់ច្នៃជាសម្លៀកបំពាក់ហ្វេហ្សិន ស្ទីលឡូយ សមបំផុតសម្រាប់យុវវ័យ

សមសួនឥតបី! លោក អ៊ឹង ស៊ីវឈន់ និង គូដណ្តឹងជាសែរាជវង្ស ដកស្រង់ឈុតបុរាណគ្រងថតថ្មីសម្រាប់ថ្ងៃមង្គល ផ្ទុះការសរសើរ

ប្រណីតខ្លាំង! លោក Sool Cool ដំឡើងឈុតបុរាណ រាជធីតាក្សត្រ ១២ អង្គ ដកស្រង់ពីចម្លាក់ប្រាសាទតាព្រហ្ម

ផ្អើលសម្រស់! ពេលឃើញតារាប្រុសបរទេសល្បីៗ ៧ រូប ស្លៀកសំពត់ និង ពាក់ស្បែកជើងកែង

មិនមែនអ្នកច្នៃម៉ូដបរទេសទេ តាមពិតឈុតឡូយៗទាំងនេះ ច្នៃឡើងដោយកូនខ្មែរ ហ្វេហ្សិនលំដាប់ខ្ពស់ កំពុងផ្ទុះការចាប់អារម្មណ៍ខ្លាំង

ថ្លៃថ្នូរ ប្រណីតខ្លាំង! ម៉ាកនាឡិកាដៃ ២ ប្រើក្បាច់ខ្មែររចនាជាម៉ូដទំនើប ស្ទីលឡូយ ហើយលំដាប់ខ្ពស់

បញ្ចប់ការសិក្សាពី GIA ដូចគ្នា បច្ចុប្បន្នកំលោះសង្ហាពីររូបនេះក្លាយជា CEO ហាងគ្រឿងអលង្ការប្រណីត ល្បីជួរមុខនៅកម្ពុជា

ស្ទីលឡូយ! អ្នកច្នៃម៉ូដល្បីឈ្មោះ និង អ្នកច្នៃម៉ូដវ័យក្មេង សហការគ្នាបញ្ចេញម៉ូដសម្លៀកបំពាក់ដ៏ឡូយ ប្រជែងវិថីដើរម៉ូដអន្តរជាតិ

ស្វែងរកព័ត៌មាន​ ឬវីដេអូ