បើគិតត្រឹមថ្ងៃទី ៣ ខែតុលា ឆ្នាំ ២០២៥ នេះ គឺរយៈពេល ២ ថ្ងៃហើយ ដែលបេក្ខភាពបវរកញ្ញា Miss Universe តាមបណ្តាប្រទេសនានា បានធ្វើដំណើរទៅកាន់ប្រទេសថៃ ដើម្បីចូលរួមប្រកួត Miss Universe លើកទី ៧៤។

ជាការពិតណាស់ រយៈពេលត្រឹម ២ ថ្ងៃ បើគិតពីថ្ងៃទី ២ តុលា ដល់ថ្ងៃនេះ កម្មវិធី MU 2025 ហាក់មានរឿងរ៉ាវកើតជាបន្តបន្ទាប់ក្នុងការរៀបចំនៅប្រទេសថៃក្នុងនាមជាម្ចាស់ផ្ទះ ដោយកាលពីព្រឹកថ្ងៃទី ៣ នេះ មានការប្រទាំងប្រទូស្តគ្នាកើតឡើងរវាងតា Nawat និង ម្ចាស់ស្ថាប័ន MU ក្នុងរឿងមួយចំនួន។

ផុតពីរឿងខាងលើមិនទាន់បានប៉ុន្មានផង ស្រាប់តែនៅរសៀលថ្ងៃទី ៣ ខែតុលា ឆ្នាំ ២០២៥ ដដែលនេះ មានបណ្តាផេកគាំទ្រការប្រកួត Miss Universe ជាច្រើន បានបង្ហោះនូវវីដេអូមួយបង្ហាញពីតា Nawat បានហៅប៉ូលិសមួយក្រុមទៅកាន់ទីតាំងសណ្ឋាគារ ដែលកំពុងដំណើរការប្រកួត MU 2025។ ក្នុងវីដេអូនោះដែរ បានធ្វើឱ្យមហាជនអ្នកគាំទ្រមានការចលាចល និង បង្ហាញការព្រួយបារម្ភយ៉ាងខ្លាំង។


ដោយឡែក តាមរយៈការបញ្ចេញមតិនានាលើវីដេអូនោះ បានឱ្យដឹងថា មូលហេតុដែល តា Nawat បានហៅប៉ូលិសទៅដល់សណ្ឋាគារនោះ គឺដើម្បីដោះនៅប៉ាណូហ្គេមល្បែងអ៊នឡាញចេញពីទីតាំងនៃការប្រកួត ដើម្បីកុំឱ្យមានការប៉ះពាល់ដល់បេក្ខភាព។ យ៉ាងណាមិញ នៅពីក្រោយរឿងតាំងប៉ាណូហ្គេមល្បែងអ៊នឡាញនេះ គេនៅមិនទាន់ដឹងពីប្រភពច្បាស់លាស់ថាក្រុមការងារខាងណាជាអ្នកដាក់នោះទេ៕
សូមចុចទីនេះ ដើម្បីទស្សនាវីដេអូ៖
សូមចុចទីនេះ ដើម្បីទស្សនាវីដេអូ៖
សូមចុចទីនេះ ដើម្បីទស្សនាវីដេអូ៖


