(វីដេអូ) គួរឱ្យសរសើរ! ជាជនបរទេសមែន តែ CEO របស់ ABA អាចលេងចាប៉ីដងវែងខ្មែរបានល្អ ឱ្យព្រះនាងតូច ជេនណា ច្រៀងអមពីរោះមួយបែប

Share This

មិនសរសើរមិនបាន ជាជនបរទេសមែនពិត តែនាយកប្រតិបត្តិធនាគារ ABA បានបញ្ចេញថ្វីដៃដេញចាប៉ីដងវែងខ្មែរយើងបានយ៉ាងល្អ ជាពិសេសអមនឹងសំនៀងកាព្យឃ្លោងយ៉ាងពីរោះពីព្រះនាងតូច ជេនណា ទៀត កាន់តែធ្វើឱ្យការសម្តែងរឹតតែពិសេសឡើង។ ជាការពិតណាស់ នេះគឺជាទស្សនីយភាពសម្តែងយ៉ាងពិសេសមួយ​ បង្កើតឡើងដោយធនាគារ ABA សម្រាប់ជាការអបអរសាទរខួប ៨ ឆ្នាំ នៃការដាក់បញ្ចូលចាប៉ីដងវែង ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិរបស់អង្គការយូណេស្កូ។

ជាមួយទស្សនីយភាពការសម្តែងចាប៉ីដងវែងនេះដែរ មានការចូលរួមសម្តែងពីសិល្បករ និង ភ្ញៀវពិសេស ៤ រូប គឺ ព្រះនាងតូច ជេនណា, តារាចម្រៀង ថេណា, លោក Askhat Azhikhanov នាយកប្រតិបត្តិធនាគារ ABA និង លោក ដួង សុខគា សិល្បករពហុជំនាញ។ នៅក្នុងវីដេអូ លោក ដួង សុខគា ដែលស្ទាត់ជំនាញលើឧបករណ៍ចាប៉ីដងវែង លោកបានដើរតួជាអ្នកបង្រៀនដេញចាប៉ីផ្ទាល់ទៅកាន់ ព្រះនាងតូច ជេនណា, តារាចម្រៀង ថេណា និង លោក Askhat Azhikhanov។ បន្ទាប់មកលោកនឹងឱ្យអ្នកទាំងបីសម្តែងផ្ទាល់ ដោយមានអ្នកចូលទស្សនា។

ក្នុងនោះ នាយកប្រតិបត្តិធនាគារ ABA ដែលបានរៀនចេះរបៀបដេញចាប៉ីបានយ៉ាងលឿន លោកក៏បានបង្ហាញឧបករណ៍តន្ត្រីបុរាណពីប្រទេសរបស់លោកផងដែរ។ លោកបាននិយាយថា លោកចូលចិត្តចាប៉ីខ្មែរ ព្រោះវាជាការរួមបញ្ចូលគ្នារវាតន្ត្រី និង កាព្យនិទាន។ លោកថានៅកាហ្សាក់ស្ថាន ប្រទេសកំណើតរបស់លោក មានឧបករណ៍តន្ត្រីម្យ៉ាងហៅថា Dombra ដែលសម្តែងច្រៀងអមគ្នានឹងការលេងឧបករណ៍ ស្រដៀងគ្នាទៅនឹងចាប៉ីផងដែរ។ លោកថាចាប៉ីមានសំឡេងប្លែកពិសេស ស្តាប់ហើយមានអារម្មណ៍ស្រស់ស្រាយ។

ឆ្លៀតបន្ថែមនេះដែរ លោកបានបង្ហាញអេប ABA Mobile ជាមួយការរចនាម៉ូដផ្ទាំងអេក្រង់ថ្មី «បេតិកភណ្ឌខ្មែរ» ដែលមានរូបចាប៉ីនៅលើមុខងារសេវាកម្ម។ ការប្រែក្លាយរាល់ប្រតិបត្តិការជាមួយម៉ូដរចនាដ៏មានន័យនេះ នឹងជាការរួមចំណែកមួយក្នុងការផ្សព្វផ្សាយមរតកវប្បធម៌ជាតិដ៏ផូរផង់របស់យើង។

ងាកមកដល់ការឡើងសម្តែងផ្ទាល់វិញ ថ្វីបើជាការដេញចាប៉ីជាលើកទីមួយពិតមែន តែសម្រាប់លោក Askhat Azhikhanov នាយកប្រតិបត្តិធនាគារ ABA ពិតជាធ្វើបានយ៉ាងល្អ និង លេងបានយ៉ាងស្ទាត់ដៃ ដែលនេះបានបង្ហាញពីទេពកោសល្យដ៏ពិសេសមួយរបស់លោក និង ទឹកចិត្តស្រឡាញ់ឧបករណ៍តន្ត្រីខ្មែរបុរាណផងដែរ។

ការដេញចាប៉ីរបស់លោក Askhat Azhikhanov នេះដែរ រឹតតែធ្វើមានការចាប់អាម្មណ៍ថែមទៀត នៅពេលមានព្រះនាងតូច ជេនណា និង តារាចម្រៀង ថេណា បានច្រៀងឆ្លើយឆ្លងគ្នាជាពាក្យកាព្យឃ្លោងឃ្លាពោរពេញដោយអត្ថន័យបំផុតនោះ។

ដូចនេះចង់ដឹងថា ការសម្តែងពិសេសប៉ុនណា សូមទស្សនាដូចខាងក្រោម៖

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

ឃើញក្នុងវីដេអូ Troll មុខនៅក្មេងៗ តែតួអង្គ «អាក្លូ» និង «អាកច់» ពិតប្រាកដម្នាក់ៗមានវ័យសុទ្ធតែក្បែរ ៥០ ឆ្នាំហើយ

ពត់ទាន់នៅក្មេង! ឫសគល់ដ៏ក្ដៅគគុក ៥ យ៉ាង ធ្វើឱ្យក្មេងៗធំឡើងមិនទាន់ក្លាយជាទំនើងដើរបង្ករឿងពេញសង្គម

រថភ្លើងល្បឿនលឿនពិសេសនៅថៃ បើកធ្លាក់ផ្លូវទាំងព្រលឹម បង្កការភ្ញាក់ផ្អើលខ្លាំង

(វីដេអូ) ស្តាប់ដំណើរដើមទង Mac ទៅជួប Nelly កាន់តែធ្វើឱ្យប្រជាជនខ្មែរស្ញប់ស្ញែងពីទឹកចិត្តដ៏បរិសុទ្ធរបស់លោក

កម្ពុជា រងឥទ្ធិពលតិចតួចពីព្យុះទី ១១ ឈ្មោះ «ផដូល» អាចមានភ្លៀងធ្លាក់ ផ្គររន្ទះ ខ្យល់កន្ត្រាក់ ស្ទើរទូទាំងប្រទេស

កាកបាទក្រហមអន្តរជាតិ បញ្ជាក់ថា យោធិនកម្ពុជាទាំង ១៨ នាក់ ដែលត្រូវថៃឃុំខ្លួន កំពុងមានសុវត្ថិភាព និង សុខភាពល្អទាំងអស់គ្នា

មិនមែនកើតតែលើមនុស្សទេ សត្វឆ្មាក៏មានជំងឺអេដស៍ដែរ គឺហៅថា FIV ឬ អេដស៍ឆ្មា គ្មានវ៉ាក់សាំងគ្មានថ្នាំព្យាបាលឡើយ

ព័ត៌មានបន្ថែម

ធនាគារ វីង ក្លាយជាដៃគូទូទាត់ផ្លូវការកំពង់ផែស្វយ័តក្រុងព្រះសីហនុ

ធនាគារ វីង, ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប, និងសមាគមសិល្បករខ្មែរ រៀបចំមូលនិធិទ្រទ្រង់ជនភៀសសឹកក្នុងពេលមានវិបត្តិព្រំដែន

ធនាគារ វីង រៃអង្គាសជំនួយបន្ថែមដល់ជនភៀសសឹក

តើអ្វីទៅជាការមករដូវ? តើសុខភាពរដូវសំខាន់ឬអត់សម្រាប់ស្ត្រី? តស់! មកយល់ដឹងទាំងអស់គ្នា!

អ្នកឧកញ៉ា សំអាង វឌ្ឍនៈ និងក្រុមការងារក្រុមហ៊ុន វឌ្ឍនៈ រួមទាំងក្រុមកីឡាករគុនខ្មែរ បានចុះជួយដោយផ្ទាល់ ចែកជូននូវថវិកា សម្ភារៈប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគ ដែលបានពីការបរិច្ចាគរបស់បងប្អូន ក្នុងការចូលរួមចំណែកជួយគ្នា ក្នុងស្មារតីខ្មែរតែមួយ

ក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំង បាកាស ឧបត្ថម្ភថវិកា ១០ ម៉ឺនដុល្លារ ជូនដល់កងទ័ពជួរមុខដ៏អង់អាចក្លាហាន កំពុងឈរជើងការពារបូរណភាពទឹកដីកម្ពុជា

TOP V បង្ហាញការចូលរួមជាសកម្មក្នុងជីវិតពិត ដោយជួយសង្គ្រោះបងប្អូនខ្មែរពីសង្គ្រាមថៃឈ្លានពានទឹកដីខ្មែរ

ធនាគារ វីង បើកសាខាថ្មីក្នុងខេត្តកំពង់ធំ ដើម្បីជំរុញបរិយាបន្នហិរញ្ញវត្ថុក្នុងសហគមន៍

ស្វែងរកព័ត៌មាន​ ឬវីដេអូ