មហាជនស្រឡាំងកាំង ត្រឹម ៤ ឆ្នាំ តារាចម្រៀងវ័យក្មេង ៣ រូបនេះ ប្រែប្រួលខ្លាំងម្ល៉ឹង
ប្រិយមិត្តដែលនិយមតាមដានកម្មវិធីប្រឡងចម្រៀងកុមារ The Voice Kids Cambodia រដូវកាលទី ១ ប្រាកដជាស្គាល់តារាចម្រៀងវ័យក្មេង ឡុង លីងគ័ង្គ ,កុមារី សុខ សុជាតា និង កុមារី ឃុយ ម៉ីហៀង មិនខាន ដោយពួកគេទាំង ៣ សុទ្ធសឹងតែជាបេក្ខភាពដ៏លេចធ្លោ និង ពោរពេញដោយទេពកោសល្យនៅក្នុងកម្មវិធីប្រឡងចម្រៀងខាងលើ។
រំលងតែ ៤ ឆ្នាំ កុមារា កុមារីទាំង ៣ រូបខាងលើ ពេលនេះបានធំពេញរូបពេញរាងក្លាយជាកំលោះក្រមុំអស់ទៅហើយ ថែមទាំងមានមុខមាត់ស្រស់ស្អាត និង ស្រស់សង្ហាទៀតផង។
យ៉ាងណាមិញបើត្រឡប់ទៅមើលអតីតកាល ថ្មីៗនេះ លោក ជា វិបុល ដែលគេស្គាល់ច្បាស់ជាពិធីករក្នុងកម្មវិធីប្រកួតចម្រៀងខាងលើ បានបង្ហោះរូបថតជាមួយកុមារទាំង ៣ នាក់ខាងលើនៅលើបណ្ដាញសង្គមមួយសន្លឹក ធ្វើឱ្យមហាជនភ្ញាក់ផ្អើលមិនតិចនោះទេ ព្រោះស្មានមិនដល់ត្រឹមតែប៉ុន្មានឆ្នាំសោះ លីងគ័ង្គ , សុជាតា និង ម៉ីហៀង ប្រែប្រួលរូបរាងស្ទើរមិនគួរឱ្យជឿ ហើយពេលនេះក្នុងចំណោមពួកគេទាំង ៣ ថែមទាំងបានក្លាយជាតារាចម្រៀងមានប្រជាប្រិយភាពរៀងៗខ្លួនទៀតផង។
១. ឡុង លីងគ័ង្គ
២. សុខ សុជាតា
៣. ឃុយ ម៉ីហៀង