ប៉ះធ្មេញហើយ ១ ខែ ពិនិត្យឃើញមានផ្ទៃពោះ មានអីនាំប្ដីទៅអុកឡុកទារថ្លៃសំណងពីពេទ្យ ចុងក្រោយធ្លាយការពិតខ្ទេច

Share This

សារព័ត៌មាន HK01 បានរាយការណ៍ពីករណីដ៏គួរឱ្យហួសចិត្តមួយនៅប្រទេសចិន ដែលមានស្រ្តីម្នាក់បាននាំប្តីទៅអុកឡុកពេទ្យធ្មេញ ដើម្បីទាមទារសំណង ដោយចោទថាខ្លួនមានកូន ដោយសារតែប៉ះធ្មេញ។

តាមព័ត៌មានបានឱ្យដឹងថា គូប្តីប្រពន្ធមួយគូនេះបាននាំគ្នាទៅគ្លីនិកធ្មេញមួយកន្លែង ហើយនិយាយចោទថាខ្លួនមានកូន ក្រោយពីការប៉ះធ្មេញនៅមន្ទីរពេទ្យនេះកាលពីមួយខែមុន។ ខាងពេទ្យធ្មេញពិតជាហួសចិត្តខ្លាំងណាស់ ហើយក៏បានព្យាយាមប្រកែកថាវាមិនអាចទៅរួច តែគូប្តីប្រពន្ធមួយនេះនៅតែខំប្រកែក ហើយស្រ្តីជាប្រពន្ធក៏ទាមទារឱ្យខាងពេទ្យធ្មេញចេញថ្លៃពិនិត្យរាងកាយរបស់ខ្លួន តែខាងពេទ្យធ្មេញមិនព្រមចេញឱ្យ រួចគំរាមហៅប៉ូលិស ទើបគូប្តីប្រពន្ធមួយនេះនាំគ្នាងើបដើរចេញពីពេទ្យបាត់ទៅ។

យ៉ាងណាមិញ រឿងរ៉ាវមួយនេះទទួលបានការរិះគន់ខ្លាំងណាស់ពីសំណាក់មហាជននៅតាមបណ្តាញសង្គម ដោយម្នាក់ៗមិននឹកស្មានថាមានមនុស្សចេះរកនឹករឿងដូច្នេះមកដើរចោទរករឿងគេ ប៉ុន្តែមិនយូរប៉ុន្មានខាងគ្លីនិកធ្មេញក៏បានចេញមុខបកស្រាយ​ឱ្យដឹងថា តាមពិតទៅនេះគឺជាការសម្តែង ដែលខាងគ្លីនិកប្រឌិតឡើងប៉ុណ្ណោះ វាមិនមែនជាការពិតនោះទេ៕

ប្រភព៖ Sanook 

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

ឃើញក្នុងវីដេអូ Troll មុខនៅក្មេងៗ តែតួអង្គ «អាក្លូ» និង «អាកច់» ពិតប្រាកដម្នាក់ៗមានវ័យសុទ្ធតែក្បែរ ៥០ ឆ្នាំហើយ

ខំទិញស្រាថ្នាំត្រាំពស់មកផឹកប៉ូវអាប្អូនឱ្យខ្លាំង មានឯណាផឹកយូរៗអាអូនទន់ដូចព្រលឹតស្រុស ព្រោះពស់ត្រាំស្រាជាពស់ជ័រ

តួឯកប្រុសកូរ៉េ ២ រូប ធ្វើឱ្យអ្នកគាំទ្រស្ដាយសមត្ថភាពសម្ដែង ក្រោយផុងខ្លួនពាក់ព័ន្ធទៅនឹងរឿងគ្រឿ-ង-ញៀ-ន

ហ៊ានសាកអត់? Influencer ប្រេស៊ីលល្បីម្នាក់ យកលាមកខ្លួនឯងលាបមុខ ជឿថាជួយឱ្យស្បែកស្អាតក្មេងជាងវ័យ

ផ្ទុះសរសើរយុវជន រិទ្ធ ដារ៉ូ ហៅ ព្រះនាងតូច «តួត្លុក» សម័យថ្មី មានទេពកោសល្យខ្ពស់ កំពុងបង្ហាញជំនាញល្បីរន្ទឺ

ភូមិចម្លែកលើពិភពលោក មនុស្សប្រុស និង មនុស្សស្រីនិយាយភាសាពីរផ្សេងគ្នាយ៉ាងចម្លែក

ព័ត៌មានបន្ថែម

ខំទិញស្រាថ្នាំត្រាំពស់មកផឹកប៉ូវអាប្អូនឱ្យខ្លាំង មានឯណាផឹកយូរៗអាអូនទន់ដូចព្រលឹតស្រុស ព្រោះពស់ត្រាំស្រាជាពស់ជ័រ

ហ៊ានសាកអត់? Influencer ប្រេស៊ីលល្បីម្នាក់ យកលាមកខ្លួនឯងលាបមុខ ជឿថាជួយឱ្យស្បែកស្អាតក្មេងជាងវ័យ

ភូមិចម្លែកលើពិភពលោក មនុស្សប្រុស និង មនុស្សស្រីនិយាយភាសាពីរផ្សេងគ្នាយ៉ាងចម្លែក

ចិនមានច្បាប់ចម្លែកមួយដាក់នៅទីបេ ហាមមនុស្សស្លា/ប់មិនឱ្យចាប់ជាតិមកវិញ ទាល់តែមានការអនុម័តពីរដ្ឋ

ឃើញហើយបះសក់! ផ្សិតចម្លែកមានរូបរាងដូចម្រាមដៃជើងខ្មោ/ច អ្នកអត់ស្គាល់អាចព្រលឹងចុងសក់

ខំចាយលុយជាង ៧ ពាន់ដុល្លារធ្វើរូបខ្យង តែពលរដ្ឋនាំគ្នាក្ដៅស្លឹកត្រចៀក ព្រោះរូបចេញមកដូច emoji លាមក

គាំងលេបលែងចូល! ទៅហាងកុម្ម៉ង់ស៊ុបមកហុតគ្រូកៗ ហុតជិតអស់ហើយស្រាប់តែឃើញបង់បិទដំបៅរីកស្គុយក្នុងចាន

មិនមែនមានតែទឹកបរិសុទ្ធទេ ឥលូវនៅអ៊ីតាលីមានដាក់លក់ខ្យល់បរិសុទ្ធយកពីបឹង Como មួយកំប៉ុងថ្លៃជាង ១០ ដុល្លារ

ស្វែងរកព័ត៌មាន​ ឬវីដេអូ