(វីដេអូ) ធ្លាប់ប៉ះគ្នាម្តងក្នុង MV! លើកនេះ YCN Rakhie អញ្ជើញតារាកំប្លែងជើងចាស់ នាយក្រឹម ឡើងសម្ដែងលើឆាកតន្ត្រីរួមគ្នាលើកទី ១

Share This

ជាការពិតណាស់ យុវវ័យនិយមគាំទ្រសមាជិកក្រុមចម្រៀងរ៉េប La Cima Cartel ច្បាស់ជាបានដឹងមកហើយនូវប្រជាប្រិយភាពរបស់លោក YCN Rakhie ដែលទទួលបានការគាំទ្រមិនខុសពីសមាជិកដទៃទៀតនោះឡើយ។ ជាក់ស្តែង រាល់បទចម្រៀងមួយបទៗរបស់លោក ដែលផលិតចេញមកសុទ្ធសឹងតែមានការគាំទ្រ និង និយមស្តាប់យ៉ាងខ្លាំងថែមទៀតផង។

យ៉ាងណាមិញ បើនិយាយពីបទ «007» ដែលបានចេញតាំងពីប្រមាណ ២ ឆ្នាំ មុននោះ ក៏នៅតែទទួលបានគាំទ្រខ្លាំងពីសំណាក់យុវវ័យ ដោយគេដឹងថា បទនេះ ក៏មានសំឡេងរបស់អតីតតារាកំប្លែងជើងចាស់ លោក អ៊ូ ប៉ុណ្ណារ៉ាត់ ហៅ នាយក្រឹម ក្នុងនោះដែរ។ លើសពីនោះ MV នៃចម្រៀងខាងលើ ក៏មានវត្តមានរបស់ នាយក្រឹម ចូលរួមសម្តែងដូចគ្នា។

ដោយឡែក ក្រោយប៉ះគ្នាក្នុង MV ម្តងហើយនោះ ស្រាប់តែក្នុងការប្រគំតន្ត្រី La Cima Tour Concert នៅឯភ្នំពេញកាលពីថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០២៥ កន្លងទៅ លោក YCN Rakhie បានធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយលោកបានអញ្ជើញ នាយក្រឹម មកចូលរួមសម្តែងនៅលើឆាករួមគ្នាជាលើកទី ១។

ក្នុងនោះ សូម្បីតែ YCN Rakhie ខ្លួនឯងក៏រំភើបចិត្តដូចគ្នា រហូតបង្ហោះសារមួយថា៖ «សូមថ្លែងអំណរគុណដល់ លោកពូក្រឹម ដែលបានចំណាយពេលដ៏មានតម្លៃ មកចូលរួមសម្តែងក្នុងបទ 007 ជូនបងប្អូនទស្សនាជាលើកដំបូងនៅលើឆាកដ៏ធំមួយនេះ»

សូមចុចទីនេះ ដើម្បីទស្សនាវីដេអូ៖

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

ឃើញក្នុងវីដេអូ Troll មុខនៅក្មេងៗ តែតួអង្គ «អាក្លូ» និង «អាកច់» ពិតប្រាកដម្នាក់ៗមានវ័យសុទ្ធតែក្បែរ ៥០ ឆ្នាំហើយ

ចាកចេញពីទ្រនំចាស់ជិត ២ ឆ្នាំ ស៊ូ ស៊ីរីកា សំងំធ្វើ Mini Album ត្រៀមចេញឆាប់ៗ ពិសេសអ្នកខូចចិត្តត្រៀមតែសេដទៅ

លោកយាយជនជាតិជប៉ុនម្នាក់ ត្រូវជនឆបោកក្លែងជាអវកាសយានិក បោកអស់ជិត ៧ ពាន់ដុល្លារ ដោយប្រើល្បិចថាជាប់គាំងលើអវកាសអត់លុយទិញអុកស៊ីហ្សែន

គូស្នេហ៍មួយគូ ខំជិះរកវាលស្រែស្ងាត់ៗចតឡានឡើងឋានសួគ៌ ស្រាប់តែភ្លេចដាក់ហ្វ្រាំងដៃ ឡានជ្រុលទៅធ្លាក់ចូលស្រែ ងើបមកវិញក្នុងសភាពពិបាកភ្នែក

អុញនុះ! សួនសត្វរបស់កូនមហាសេដ្ឋីឥណ្ឌា ត្រូវតុលាការបើកការស៊ើបអង្កេតលើករណីនាំសត្វចូលខុសច្បាប់ និង ការលាងលុយកខ្វក់

សប្បាយក្លាយជាទុក្ខ! ស្រ្តីអាយុ ៤៥ ឆ្នាំ ចង់ឆ្លងខួបកំណើតឱ្យរំភើប ក៏នាំកូនទៅលេងកីឡា លោ..តពីលើទីខ្ពស់ ៨៨ ម៉ែត្រ មានអីភ្លាត់ស្នៀតអស់បុណ្យបាត់

ព័ត៌មានបន្ថែម

ចាកចេញពីទ្រនំចាស់ជិត ២ ឆ្នាំ ស៊ូ ស៊ីរីកា សំងំធ្វើ Mini Album ត្រៀមចេញឆាប់ៗ ពិសេសអ្នកខូចចិត្តត្រៀមតែសេដទៅ

(វីដេអូ) លើកដំបូង! រៀមច្បង សុគន្ធ និសា និង ពេជ្រ សូលីកា ចេញចម្រៀងមនោសញ្ចេតនារួមគ្នា កំពុងផ្ទុះគាំទ្រ

វ័យអាយុ ៤-៥ ឆ្នាំ កូនស្រីច្បងរបស់សិល្បករ ៣ រូប ឆ្លាតៗ ពូកែៗ អត្តចរិតដូចមនុស្សធំ អាចជួយការងារសិល្បៈប៉ាម៉ាក់បានទៀត

រស់នៅអាមេរិកមួយរយៈ! រឿន ណាត លែងត្រូវការភាពល្បីល្បាញ ត្រឹមមានជីវិតសាមញ្ញជាមួយស្វាមីក៏មានក្ដីសុខពេញលេញ

(វីដេអូ) បាំង ៣ ខែកូនស្រីរៀបការ! តារាជើងចាស់ ឈិន កុសល ឪពុក ឈិន មុន្នីនាថ ប្រាប់ត្រង់ៗថា ដំបូងៗលោកមិនសូវទុកចិត្ត នាយព្រែក ទេ

តារាសម្ដែងស្រីចិនម្នាក់ ត្រូវសង្សារសុំបែក ព្រោះទទួលយកឈុតថើបគ្នាជាមួយតួអង្គប្រុសមិនបាន

ចាកចេញពីកម្ពុជាមួយរយៈធំ រតនៈ វិសិដ្ឋ ប្រឹងរៀនជំនាញមួយទៀត បំពេញតម្រូវការទីផ្សារនៅអាមេរិក

ជាជនបរទេសមែន តែអ្នកផលិតមាតិកាហ្វេសប៊ុក ២ រូបនេះ ចាត់ទុកកម្ពុជាដូចផ្ទះទី ២ តែងជួយផ្សព្វផ្សាយទាំងភាសា និង វប្បធម៌ខ្មែរ

ស្វែងរកព័ត៌មាន​ ឬវីដេអូ