មានករណីដ៏គួរឱ្យហួសចិត្ត ដែលបានកើតឡើងនៅខេត្តបុរីរ៉ាំ ប្រទេសថៃ ដោយប្តីសុំប្រពន្ធរួមដំណេក តែប្រពន្ធមិនព្រម ព្រោះឆ្លងទន្លេទើបតែបាន ១២ ថ្ងៃ ប្តីខឹងចិត្តពេក លេងយកកូនទៅចោលក្នុងចម្ការចេក។
តាមនារីជាប្រពន្ធវ័យ ២២ ឆ្នាំបានឱ្យដឹងថា បុរសជាប្តីជាមនុស្សវក់នឹងល្បែងអនឡាញ និង ជក់គ្រឿងញៀនជាប្រចាំ។ នៅថ្ងៃកើតហេតុ បុរសជាប្តីបានមកសុំខ្លួនរួមដំណេក តែខ្លួនមិនព្រម ព្រោះតែទើបឆ្លងទន្លេកូនទីពីរបានត្រឹម ១២ ថ្ងៃ។ ប្តីខឹងពេក ក៏បានទៅវាយធ្វើបាបកូនទីមួយដែលមានអាយុទើប ១ ឆ្នាំ លុះភ្លេចខ្លួនតែបន្តិច ប្តីក៏ថតរូបមកប្រាប់ថាបានយកកូនទីពីរទៅបោះចោលនៅក្នុងចម្ការចេកហើយ ទើបខ្លួនឆោឡោឱ្យមេភូមិជួយរកឱ្យ។
យ៉ាងណាមិញ ក្រោយពីឆោឡោបានតែមួយភ្លែត បុរសជាប្តីក៏បានយកកូនមកផ្ទះវិញ ហើយអាងថាធ្វើបែបនេះគ្រាន់តែឌឺដងប្រពន្ធរឿងដែលនាងចេញក្រៅផ្ទះ។ ចំណែក ឯរឿងសុំរួមដំណេកនោះ ខ្លួនគ្រាន់តែនិយាយលេងប៉ុណ្ណោះ។ ដោយឡែក ក្រោយពីពិនិត្យឃើញថាទឹកនោមមានសារធាតុញៀន ខាងអាជ្ញាធរក៏បានឃាត់ខ្លួនបុរសរូបនេះ ដើម្បីដំណើរការក្តីក្នុងករណីជក់គ្រឿងញៀនទៅតាមផ្លូវច្បាប់៕
ប្រភព៖ Khaosod