ជាការពិតណាស់ មុន និង ក្រោយនៃបទឈប់បាញ់បានចូលជាធរមានហើយនោះ ប្រជាជនកម្ពុជារបស់យើងនៅតែដក់ជាប់នូវការឈឺចាប់ និង ចងចាំមិនភ្លេចពីការឈ្លានពានរបស់ប្រទេសថៃ។ ក្នុងនោះដែរ បើក្រឡេកទៅមើលបណ្តាញសង្គម និង ផេកមួយចំនួនបានបង្ហាញអារម្មណ៍ខឹងសម្បារហូត ប្រើប្រាស់ពាក្យជេរប្រទេចទៅកាន់ប្រទេសថៃទៀតផង។

ទន្ទឹមគ្នានេះ កាលពីយប់ថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០២៥ កន្លងទៅនេះ កញ្ញា រចនា រ៉ាវ៉ាឌី បានចេញវីដេអូខ្លី សំណូមពរដល់ប្រជាជនខ្មែរ ឱ្យធ្វើការអត់ធ្មត់ និង កុំធ្វើរឿង ៣ យ៉ាង ដែលអាចធ្វើឱ្យអន្តរជាតិឱ្យតម្លៃមកប្រទេសយើងថាមិនល្អ។

ក្នុងនោះដែរ ចំណុចទាំង ៣ យ៉ាង ដែលកញ្ញា រចនា រ៉ាវ៉ាឌី បានសំណូមពរ និង លើកឡើងមានដូចជា ៖
១. កុំមើលងាយទង់ជាតិប្រទេសគេ
២. កុំយករូបរាងកាយ និង ជំងឺមកលេងសើច និង
៣. កុំប្រើពាក្យអសីលធម៌៕
សូមចុចទីនេះ ដើម្បីទស្សនាវីដេអូ៖




