នៅថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ Anutin នាយករដ្ឋមន្រ្តីថៃឆ្លៀតផ្ដល់បទសម្ភាសទាក់នឹងស្ថានការណ៍ជម្លោះជាយដែនកម្ពុជា-ថៃ មុននឹងចេញទៅក្រៅប្រទេសថា ខ្លួនផ្តល់អំណាចឱ្យយោធាពេញទំហឹងក្នុងការសម្រេចចិត្តទៅលើស្ថានការណ៍នេះ ត្រៀមខ្លួនរួចជាស្រេចដើម្បីដោះស្រាយគ្រប់ស្ថានភាពទាំងអស់។

នាយករដ្ឋមន្រ្តីថៃរូបនេះ បានឱ្យដឹងថា លោកបានផ្តល់អំណាចទៅយោធាក្នុងការសម្រេចចិត្តចំពោះរឿងជាយដែន តាំងពីលោកឡើងជានាយករដ្ឋមន្រ្តីថ្ងៃដំបូងមកម្ល៉េះ ពោលគឺលោកគាំទ្រយុទ្ធសាស្ត្រយោធាយ៉ាងពេញលេញ។ លោកបានសង្កត់ធ្ងន់ថាប្រទេសថៃនឹងមិនឈ្លានពាននរណាម្នាក់ឡើយ ប៉ុន្តែក៏មិនអនុញ្ញាតឱ្យនរណាម្នាក់មកគំរាមកំហែងអធិបតេយ្យភាពនោះដែរ។

លើសពីនេះទៀត លោក Anutin បានទម្លាយឱ្យដឹងថាលោកបានត្រៀម និងរៀបចំមជ្ឈមណ្ឌលសម្រាប់ជនភៀសខ្លួន ក៏ដូចជាប្រាក់សំណងសម្រាប់ប្រជាជនរួចអស់ហើយ ដោយបានប្រើប្រាស់យន្តការរបស់ក្រុមប្រឹក្សាសន្តិសុខជាតិ (NSC) ដើម្បីចេញបញ្ជាផងដែរ៕

ប្រភព៖ Khaosod