មហាជននិយមតាមដានបណ្តាញសង្គមនានា ច្បាស់ជាបានស្គាល់មកហើយ កូនក្រមុំតូច ដែលត្រូវបានមហាជនផ្ទុះការចាប់អារម្មណ៍ ខណៈនាងបានរៀបការនឹងស្វាមី ដែលមិនគិតពីរូបសម្បត្តិរបស់នាង។ កាលនោះ ក្រោយរៀបការរួច កូនក្រមុំតូច ក៏ទទួលបានការងារជាអ្នកផ្សព្វផ្សាយផលិតផល ឱ្យអ្នកលក់អនឡាញល្បីៗផងដែរ។
ក្រោយរៀបការមិនប៉ុន្មាន កូនក្រមុំតូច និង ស្វាមី ក៏ទទួលបានចំណងដៃកូនប្រុសដំបូង ប៉ុន្តែជាអកុសល ដោយរាងកាយម្តាយតូច មានកម្លាំងខ្សោយ និង កាយសម្បទាមិនពេញលេញផងនោះ កូនប្រុសដំបូងរបស់ កូនក្រមុំតូច ក៏បានលាចាកលោកទៅកាលពីអំឡុងចុងខែកក្កដា ឆ្នាំ ២០២៥។
យ៉ាងណាមិញ អ្វីកាន់តែក្តុកក្តួលនោះ កូនប្រុសទើបទទួលមរណភាពបានប្រមាណ ១ សប្តាហ៍ កូនក្រមុំតូច ក៏បានលាកចាកលោកទៅតាមកូនមួយរូបទៀត ដោយនេះធ្វើឱ្យមហាជនរន្ធត់ចិត្ត និង អាណិតអាសូរដល់ក្រុមគ្រួសារ កូនក្រមុំតូច យ៉ាងខ្លាំង។ គួរជម្រាបថា សព កូនក្រមុំតូច តម្កល់រៀបចំពិធីបុណ្យ និង ធ្វើការបូជានៅវត្តទឹកថ្លា៕