Prestige គឺជាទស្សនាវដ្តីអន្តរជាតិដ៏ល្បី ដែលផ្តោតទៅលើរបៀបរស់នៅបែបប្រណីត ឬ លំដាប់ខ្ពស់ មានប្រភពមកពីប្រទេសអាល្លឺម៉ង់ ក្រោមក្រុមហ៊ុនយក្ស BurdaLuxury ។ កម្ពុជាជាប្រទេសទី ៧ ហើយ ដែលទស្សនាវដ្តីនេះជ្រើសរើសបោះពុម្ពផ្សាយកាលពីឆ្នាំ ២០២៣ ហើយក៏បានក្លាយជាទស្សនាវដ្តីអន្តរជាតិដំបូងគេនៅកម្ពុជាផងដែរ។
ជាភាពលេចធ្លោមួយទៀតសម្រាប់កម្ពុជា ថ្មីៗនេះទស្សនាវដ្តី Prestige Cambodia បានចេញផ្សាយក្របមុខប្រចាំខែ សីហា-កញ្ញា ឆ្នាំ ២០២៥ ជាមួយបុគ្គល ៥ រូប សុទ្ធសឹងជាសហគ្រិនវ័យក្មេង និង ជាបុគ្គលដ៏មានឥទ្ធិពលនៅកម្ពុជា។ តាមរយៈការចេញផ្សាយជាភាសាអង់គ្លេស និង ចែកចាយមាតិកាទៅកាន់ប្រទេសផ្សេងៗ នេះគឺជាឱកាសមួយបង្ហាញពីសក្តានុពល និង ភាពលេចធ្លោរបស់កូនខ្មែរជំនាន់ថ្មី ទៅកាន់ពិភពលោក។ ពួកគេទាំង ៥ នាក់មានដូចជា៖
១. ម៉ៅ ធីតា ឬ ហៅ ដាដាវ (Daa Dao)
ដាដាវ (Daa Dao) ត្រូវបានមហាជនស្គាល់យ៉ាងច្បាស់ ដែលនាងជា Influencer និងជាតារាសម្តែងដ៏មានប្រជាប្រិយភាពមួយរូប។ ភាគច្រើននាងបង្កើតមាតិកាទៅលើហ្វេហ្សិន និង សម្រស់។ ក្រៅពីអាជីពសិល្បៈ នាងក៏ជាស្ត្រីជំនួញដ៏មានឥទ្ធិពល ជាស្ថាបនិកនៃក្រុមហ៊ុន ផលិតផលសម្រស់ B.A.R.E Trading Co., Ltd.,។
២. David Karona
អាយុទើបតែ ២៧ ឆ្នាំ លោក David Karona ជានាយកប្រតិបត្តិ (CEO) នៃក្រុមហ៊ុនអចលនទ្រព្យ Private Warehouse Cambodia និង ជានាយកប្រតិបត្តិ (COO) នៃផ្សារទំនើបសហគមន៍ The Commons Community Mall ស្ថិតនៅតំបន់ទួលគោក រាជធានីភ្នំពេញ។
៣. Dav Zalynn
ក្នុងវ័យ ២៥ ឆ្នាំ Dav Zalynn ឬ មានឈ្មោះពិតថា ម៉ៅ សាលីន នាងត្រូវបានគេស្គាល់ជា សហគ្រិនវ័យក្មេង ជាស្ថាបនិកហាងនំដ៏ល្បី TheCake, TheCakeFactory និង សាលានំ។
៤. Borasy Lim
មានអាយុ ២៤ ឆ្នាំ Borasy Lim ជាស្ថាបនិកនៃ Align ស្ទូឌីយោលំហាត់ប្រាណ Pilates ដំបូងគេនៅកម្ពុជា។ បច្ចុប្បន្នជំនួញនេះ កំពុងទទួលបានប្រជាប្រិយភាពខ្លាំង ជាពិសេស អ្នកស្រលាញ់រាងស្អាត។
៥. David Eung Hao
ជាតារាសម្តែងមានទីផ្សារសិល្បៈទាំងនៅសិង្ហបុរី និង កម្ពុជា David Eung Hao កំពុងប្រឡូកពេញទីទំាងក្នុងវិស័យហ្វេហ្សិន បង្ហាញម៉ូដ សម្តែង រហូតដល់ចម្រៀង។ អាយុទើបតែ ២៣ ឆ្នាំ លោកក៏ជាស្ថាបនិកភ្នាក់ងារ Wave Management ប្រមូលផ្តុំទៅដោយបុគ្គលមានទេពកោសល្យវ័យក្មេងនៅកម្ពុជា៕
ប្រភព៖ Prestige