ថ្មីៗនេះ អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ជាពិសេស សិល្បករ សិល្បការិនីជាច្រើនកំពុងចាប់អារម្មណ៍នឹងសារមួយរបស់តារាស្រីពហុជំនាញ អ្នកនាង ខាត់ សុឃីម ដោយបានលើកឡើងពីចំណុចនៃការចូលរួមជួយពីបងប្អូនសិល្បករ ខណៈកម្មវិធីសង្ក្រាន្តនៅតាមបណ្តាខេត្តក្រុង នានាកៀកខិតជិតមកដល់។
ក្នុងនោះ អ្នកនាង ខាត់ សុឃីម បានរៀបរាប់ថា៖ «ចង់ប្រាប់បងប្អូនសិល្បៈ ពាក្យថាជួយត្រូវតែមាន តែរើសទីតាំង និង អ្នកផលិតកម្មវិធី! ដូចសាលាវិចិត្រសិល្បៈ ត្រូវតែទៅ កុំគិតកម្រៃ ព្រោះជាសាលារបស់យើងទាំងអស់គ្នា»។
យ៉ាងណាមិញ សារខាងលើនេះដែរ អ្នកនាង ខាត់ សុឃីម បានបង្ហោះឡើង បន្ទាប់ពីផ្ទុះការចែករំលែកនូវ Caption មួយរបស់តារាប្រុស Jing Alex ដែលលោកបានផុសរៀបរាប់ថា៖ «ធ្វើដល់តួល្បីៗ (គ្រប់គ្នា) ៤ ថ្ងៃ បាន ៥០$ ទៅដែរ (សង្រា្គន្ត) ហើយតាំងនិយាយថាឱ្យតម្លៃសិល្បៈ»៕