ក្រៅពីល្បីបំបាំងកាយលើអាកាស យន្តហោះចម្បាំង B-2 របស់អាមេរិក ក៏មានបំពាក់បង្គន់ ទូទឹកកក និង មីក្រូវ៉េវ ឱ្យពីឡុតប្រើប្រាស់តាមផ្លូវបានម៉ាអ៊េម

Share This

ទីបំផុតយន្តហោះចម្បាំង B-2 Spirit ដែលល្បីមានសមត្ថភាពខ្លាំង កំពូលបំបាំងកាយ គ្មានប្រពន្ធ័ Radar ណាមួយអាចចាប់រលកសញ្ញាវាបាន ត្រូវបានអាមេរិកប្រើវាយប្រហារដោយជោគជ័យនៅទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់។ នេះបើតាម ប្រធានាធិបតីអាមេរិក លោក​ ត្រាំ បានសរសេរបង្ហោះនៅលើបណ្តាញសង្គម។

បើតាមសារព័ត៌មាន New York Post យន្តហោះចម្បាំង B-2 ក្រៅពីមានសមត្ថភាពខ្ពស់ គ្មានគូណាអាចប្រជែងហើយនោះ នៅខាងក្នុងយន្តហោះក៏បានរៀបចំបំពាក់មកជាមួយ បង្គន់ មីក្រូវ៉េវ និង ទូរទឹកកក សម្រាប់ត្រៀមសម្រន់ ក៏ដូចជាផ្តល់ភាពងាយស្រួលដល់ពីឡុត ក្នុងពេលធ្វើដំណើររយៈពេលយូរផងដែរ។​

ជាក់ស្តែង នៅពេលចេញចម្បាំងពីឡុតនឹងត្រូវជាប់នៅក្នុងកាប៊ីនយន្តហោះដល់ទៅ ៣៧ ម៉ោង ដោយហោះហើរពីរដ្ឋ Missouri សហរដ្ឋអាមេរិក ទៅកាន់អ៊ីរ៉ង់ ហើយត្រលប់មកវិញ។ មានន័យថា យន្តហោះត្រូវហោះហើរទៅមកដោយមិនមានចុះចតតាមផ្លូវឡើយ។

ចំពោះការបំពាក់ទូរទឹកកកខ្នាតតូច និង ម៉ាស៊ីនមីក្រូវ៉េវ គឺធ្វើឡើងដើម្បីប្រាកដថា ពីឡុតអាចរក្សាការហូបអាហារបានគ្រប់គ្រាន់ និង ផ្ចង់ស្មារតីបានល្អ។ ដូចទៅនឹងយន្តហោះដទៃដែរ យន្តហោះ B-2 បំពាក់បង្គន់ដើម្បីឱ្យពីឡុតបានបន្ទោបង់។ លើសពីនេះ ក៏មានកន្លែងទំហំសមល្មមអាចឱ្យពីឡុតទម្រេតខ្លួនសម្រាក ខណៈពីឡុតផ្សេងទៀតជាអ្នកបើកបរ។

គួរឱ្យដឹងដែរថា យន្តហោះ B-2 បានចេញបម្រើការដំបូងនៅក្នុងឆ្នាំ ១៩៩៧ ហើយយន្តហោះនីមួយៗមានតម្លៃច្រើនជាង ២ ពាន់លានដុល្លារ។ កង​ទ័ព​អាកាស​អាមេរិក​មាន​កង​យន្តហោះនេះ​ចំនួន ១៩ គ្រឿង បន្ទាប់​ពី​បាត់​បង់​មួយ​គ្រឿង​ក្នុង​ការ​ធ្លាក់​យន្តហោះ​ក្នុង​ឆ្នាំ ២០០៨ ៕​

ប្រភព៖ NYP

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

ឃើញក្នុងវីដេអូ Troll មុខនៅក្មេងៗ តែតួអង្គ «អាក្លូ» និង «អាកច់» ពិតប្រាកដម្នាក់ៗមានវ័យសុទ្ធតែក្បែរ ៥០ ឆ្នាំហើយ

អត្ថន័យព្រឺសម្បុរ! ចម្រៀងថ្មី ម៉ានិត រៀបរាប់ចេញពីការតស៊ូ និង ការតតាំងពិតរបស់វីរៈកងទ័ពជួរមុខនៅក្នុងសង្រ្គាមមិនចុះចាញ់

ប្លែកទៀតហើយ! Balenciaga ចេញកាបូបម៉ូដថ្មីដូចថង់ប្លាស្ទិកគេយួរតាមផ្សារ តែតម្លៃវិញមិនធម្មតា ឮហើយញ័រជើង

Streamer ម្នាក់ ត្រូវបានគេប្រទះឃើញដេកស្លា./ ប់នៅក្នុងផ្ទះ ក្រោយពីឡាយវីដេអូជាប់គ្នា ១២ ថ្ងៃមិនឈប់សោះ

រឿងកំប្លែងថ្មីទៀតហើយ! ថៃ បង្កើតស្បែកជើងពិសេសទុកឱ្យទាហានពាក់ ការពារកុំឱ្យដើរជាន់មីននៅតំបន់ព្រំដែនទៀត

ច្បាស់ហើយ! មុននេះ ក្រសួងប្រកាសពីពេលវេលាកំណត់ ថ្ងៃកែកិច្ចការប្រឡង និង ថ្ងៃប្រកាសលទ្ធផលប្រឡងបាក់ឌុប ២០២៥

ព័ត៌មានបន្ថែម

Streamer ម្នាក់ ត្រូវបានគេប្រទះឃើញដេកស្លា./ ប់នៅក្នុងផ្ទះ ក្រោយពីឡាយវីដេអូជាប់គ្នា ១២ ថ្ងៃមិនឈប់សោះ

រឿងកំប្លែងថ្មីទៀតហើយ! ថៃ បង្កើតស្បែកជើងពិសេសទុកឱ្យទាហានពាក់ ការពារកុំឱ្យដើរជាន់មីននៅតំបន់ព្រំដែនទៀត

ច្បាស់ហើយ! មុននេះ ក្រសួងប្រកាសពីពេលវេលាកំណត់ ថ្ងៃកែកិច្ចការប្រឡង និង ថ្ងៃប្រកាសលទ្ធផលប្រឡងបាក់ឌុប ២០២៥

នៅកំបូល! កំពុងស្ទួចត្រីមាត់ស្រះ ២ នាក់ប្ដីប្រពន្ធ សុខៗមានគេជិះម៉ូតូមកសួរ «ស្ទូចត្រីបានអត់?» រួចឆក់ខ្សែ-កតម្លៃជាង ១ ពាន់ដុល្លារទៅបាត់

ប៉ាគីស្ថាន បានផ្តល់រូបចម្លាក់ចម្លងក្នុងទម្រង់ «ព្រះពុទ្ធកំពុងធ្វើទុក្ករកិរិយា» ដល់កម្ពុជា តម្កល់នៅសារមន្ទីរជាតិ

នៅកំពង់ធំ! សមត្ថកិច្ចរកឃើញ «ត្រីសាលម៉ុន» ជាង ៣ ពាន់គីឡូ គ្រឿងក្នុងមាន់ និង ទំនិញច្រើនមុខទៀត សុទ្ធតែខូចគុណភាព ត្រូវរឹបអូសយកទៅកម្ទេចចោល

សោកនាដកម្មថ្មីនៅថៃ! ប៉ូលិសស្រវឹង បែ-កសតិទា-ញកាំ -ភ្លើ- ង ប្រល័-យសមាជិកគ្រួសារឱ្យស្លា/ប់ និង របួស

លោកស្រី ឆេង ស្រីរ័ត្ន ហៅ Love Riya ត្រូវព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ បញ្ចប់គោរមងារ «ឧកញ៉ា»

ស្វែងរកព័ត៌មាន​ ឬវីដេអូ