មហាជនបារម្ភ! ខ្នះខ្នែងជួយជាតិ ២ សប្ដាហ៍ ហេង វិសាល មានបញ្ហាចង្កេះធ្ងន់ កំពុងព្យាបាលនៅមន្ទីរពេទ្យ

Share This

បើចាប់អារម្មណ៍លើសកម្មភាពសប្បុរសធម៌របស់ប្ដីប្រពន្ធ Youtuber លោក ហេង វិសាល និង អ្នកនាង ជា ស្រីជា ឃើញថារយៈពេលជិត ២ សប្ដាហ៍កន្លងទៅនេះ អ្នកទាំងពីរបានបង្ហាញសកម្មភាពយ៉ាងសកម្មទាំងការប្រើសំឡេងផ្សព្វផ្សាយប្រឆាំងនឹងការឈ្លានពានពីប្រទេសថៃ និង ចំណាយទាំងកម្លាំងស្មារតី ថវិកាផ្ទាល់ខ្លួន ព្រមទាំងធ្វើជាមូលនិធិសម្រាប់ទ្រទ្រង់បងប្អូនភៀសសឹក និង វីរកងទ័ពជួរមុខតាមព្រំដែន។

មកដល់ពេលនេះ ទោះជាស្ថានភាពប្រទេសជាតិបានល្អប្រសើរជាងមុនវិញមែន លោក ហេង វិសាល និង ជា ស្រីនា ក៏នៅបន្តសកម្មភាពនាំយកអំណោយជាមូលនិធិរបស់សប្បុរសជន ដែលរៀបចំជាស្បៀងអាហារ ថវិកា សម្ភារៈផ្សេងៗ ចុះទៅតាមបណ្ដាខេត្តជាប់ព្រំដែន ដើម្បីជូនដល់បងប្អូនកងទ័ពជួរមុខ និង គ្រួសារវីរកងទ័ពពលីបន្តបន្ទាប់ផងដែរ។

ស្របពេលបេសកកម្មមិនទាន់បានបញ្ចប់នៅឡើយ ថ្មីៗនេះ អ្វីដែលធ្វើឱ្យមហាជនកំពុងមានការបារម្ភ ខណៈឃើញលើហ្វេសប៊ុកផេករបស់អ្នកនាង ជា ស្រីនា បានបង្ហោះពីស្វាមី គឺលោក ហេង វិសាល ដែលពេលនេះលោកកំពុងមានបញ្ហាចង្កេះធ្ងន់រហូតសឹងដើរមិនចង់រួច និង កំពុងពិនិត្យព្យាបាលនៅមន្ទីរពេទ្យ។ ក្នុងនោះ ជា ស្រីនា ក៏បានបង្ហាញពីទឹកចិត្តស្វាមីចំពោះប្រទេសជាតិ ទោះជាកំពុងមានបញ្ហាសុខភាព តែលោកនៅតែបារម្ភខ្លាចមូលនិធិរបស់លោក មិនអាចរៀបចំជូនដល់កងទ័ពជួរមុខទាន់ពេលទៀតផង។

សារនោះ អ្នកនាង ជា ស្រីនា បានបង្ហោះរៀបរាប់ថា ៖ «ថ្ងៃនេះ ប្តីខ្ញុំស្រាប់តែឈឺចង្កេះខ្លាំង ហើយដើរមិនចង់រួច ប៉ុន្តែអ្វីដែលគាត់បារម្ភមិនមែនខ្លួនឯងទេ… គឺខ្លាចថាមូលនិធិអាចមិនទៅដល់វីរកងទ័ពទាន់ពេល ឃើញគាត់ធ្វើការ 2 សប្តាហ៍នេះទើបខ្ញុំដឹងថាមានមនុស្សមួយចំនួនដែលធ្វើរឿងធំៗ ក្នុងភាពស្ងាត់ៗដោយគ្មានការទាមទារ សម្រាប់ខ្ញុំ… គាត់គឺជាវីរក្នុងចិត្តខ្ញុំ»៕

ប៉ះធ្មេញហើយ ១ ខែ ពិនិត្យឃើញមានផ្ទៃពោះ មានអីនាំប្ដីទៅអុកឡុកទារថ្លៃសំណងពីពេទ្យ ចុងក្រោយធ្លាយការពិតខ្ទេច

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

(វីដេអូ) អាយុ ៣៥ ឆ្នាំនៅតែមិនខ្វល់ខ្វាយរឿងគូស្រករ! សុខ ពិសី មិនគេចសំណួរទៀតទេ សម្រេចចិត្តឆ្លើយច្បាស់ៗ ពេលមានគេសួរថាថ្ងៃណាយកប្ដី

ថ្ងៃស៊យ! ធ្លាក់ចូលអណ្តូងកណ្តាលព្រៃ ក្នុងនោះសុទ្ធតែពស់ តែខំតោងថ្មនៅជញ្ជាំងអណ្តូងអស់ ២ ថ្ងៃ ព្រោះនឹកដល់មនុស្សមុខ ៣ នាក់

នៅបាត់ដំបង មានករណី «ឆ្កែចចក» ច្រើនក្បាលរត់ចូលភូមិមួយ ហើយបានខាំអ្នកភូមិឱ្យរបួស ពេលនេះត្រូវបានវាយឱ្យងា-ប់មួយក្បាល

ផ្អឹបចោលការងារមួយរយៈ! គង់ ចាន់ស្រីមុំ ដឹកដៃស្វាមីទៅវិបស្សនាកម្មដ្ឋាន ១០ ថ្ងៃ ដើម្បីសន្សំធម៌

នៅមីយ៉ាន់ម៉ា! ធ្វើការសុចរិតសុខៗ បែកគំនិតជីកផ្លូវក្រោមដីចូលទៅក្នុងហាងមាស លួចបានមាសជាង ៤ គីឡូ​ សោយសុខបានប៉ុន្មានថ្ងៃ ត្រូវប៉ូលិសចាប់ខ្លួន

ព័ត៌មានបន្ថែម

(វីដេអូ) អាយុ ៣៥ ឆ្នាំនៅតែមិនខ្វល់ខ្វាយរឿងគូស្រករ! សុខ ពិសី មិនគេចសំណួរទៀតទេ សម្រេចចិត្តឆ្លើយច្បាស់ៗ ពេលមានគេសួរថាថ្ងៃណាយកប្ដី

ផ្អឹបចោលការងារមួយរយៈ! គង់ ចាន់ស្រីមុំ ដឹកដៃស្វាមីទៅវិបស្សនាកម្មដ្ឋាន ១០ ថ្ងៃ ដើម្បីសន្សំធម៌

អបអរ! ទីបំផុត Nancy Wu កំពូលតារាស្រីប្រចាំទូរទស្សន៍ TVB ចាប់ដៃគូស្នេហ៍ជាដុកទ័រ រៀបការហើយ

ទៅដល់កូរ៉េ! កុយ អេនណា និង សិល្បករច្រើនរូប ទទួលបានការស្វាមគន៍យ៉ាងកក់ក្ដៅពីពលករខ្មែរ និង មានការចូលរួមមូលនិធិជួយវីរកងទ័ពច្រើនកុះករ

ក្ដៅគគុក! ជិតដល់ថ្ងៃទៅប្រកួតអន្តរជាតិ ហ្វីយ៉ាតា ផុសសារយ៉ាងភ្ញាក់ផ្អើលពីអ្នកគ្រប់គ្រង MUC 2025 ដូចកំពុងមានរឿងផ្ទៃក្នុងត្រូវចាកចេញពីតំណែង

(វីដេអូ) មិនដឹងការពិត ឬសម្តែង តែអ្នកគាំទ្រឃើញសកម្មភាពស្និទ្ធស្នាលរវាង វ៉ាន់ ដាវីត និង ព្រីន ហើយពេញចិត្តខ្លាំង

មកដឹងបច្ចុប្បន្នភាព គ្រួសារអ្នកសិល្បៈត្រកូល ឈិន ល្បីតាំងពីជំនាន់ឪពុករហូតដល់កូន ជិត ៣ ទសវត្សរ៍ហើយ

ឃើញស្ងាត់ៗអ៊ីចឹង! មកដឹងចំណង់ចំណូលចិត្ត ៣ យ៉ាងរបស់ ថេណា ក្រៅពីធ្វើចម្រៀង និង សម្តែង

ស្វែងរកព័ត៌មាន​ ឬវីដេអូ