ASUS ប្រកាសជាផ្លូវការសម្រាប់ ProArt P16 (H7606WP) នៅក្នុងទីផ្សារកម្ពុជាដែលជាកុំព្យូទ័រ Copilot+PC ដ៏ស្តើងស្រាលសម្រាប់អ្នកជំនាញនៅគ្រប់ទីកន្លែង

Share This

ASUS បានប្រកាសជាផ្លូវការជាមួយ ProArt P16 (H7606WP) ដែលជាកុំព្យូទ័រ Copilot+ PC ចុងក្រោយគេបង្អស់ ដែលមានគោលបំណងតម្រូវទៅដល់ការងារច្នៃប្រឌិតឱ្យកាន់តែងាយស្រួលនៅគ្រប់ទីកន្លែង។ វាត្រូវបានរចនាឡើងសម្រាប់អ្នកមានជំនាញថត រចនាឌីជីថល និង creators ProArt P16 បានភ្ជាប់បច្ចេកវិទ្យាជាមួយ AI ដ៏ឆ្លាតវៃ អេក្រង់ OLED ដ៏ច្បាស់ និងអាយុកាល battery យូរអង្វែង។ ការរចនាបទស្ដើង និងងាយស្រួលយកតាមខ្លួនមួយនេះបានជួយឱ្យ creator អាចបន្តបង្កើតគំនិតថ្មីៗនៅគ្រប់ទីកន្លែង។

បច្ចេកវិទ្យា AI​ ដ៏ខ្លាំងនៅជាមួយអ្នកគ្រប់ទីកន្លែង

ខួរក្បាលរបស់ ProArt P16 ត្រូវបានបំពាក់ជាមួយ CPU AMD Ryzen™ AI 9 HX 370 ដែលមាន NPU សមត្ថភាពខ្ពស់ 50 TOPS បើកអនុវត្តន៍ AI-assisted workflows ដោយផ្ទាល់ក្នុងពេលជាក់ស្តែង។ Copilot+ PC បានដើរតួជាឧបករណ៍មួយយ៉ាងសំខាន់ដើម្បីបង្កើនផលិតភាព និងជំនួយក្នុងការ design ក្នុងកម្មវិធីផ្សេងៗបានយ៉ាងរលូន។

ការរួមបញ្ចូលគ្នាជាមួយកម្មវិធី AI ពិសេសពី ASUS ដូចជា StoryCube ដែលជាកម្មវិធីគ្រប់គ្រងមេឌៀឆ្លាតវៃ និង MuseTree ដែលជាឧបករណ៍ច្នៃគំនិតដោយ AI — creators អាចសម្រួលការងារមុនផលិត និងអាចធ្វើការកែសម្រួលបានយ៉ាងងាយស្រួលជំនួយដល់លំហូរការងាររបស់ពួកគាត់។

ក្រាហ្វិកជំនាន់ចុងក្រោយជាមួយសមត្ថភាពខ្ពស់ និងធន់

ការបង្កើត design ផ្សេងៗត្រូវបានគាំទ្រដោយ NVIDIA® GeForce RTX™ 5070 Laptop GPU ដែលផ្ដល់នូវសមត្ថភាពខ្ពស់សម្រាប់ការធ្វើ ray-traced rendering, ការកែសម្រួលពណ៌ និងម៉ូឌែល 3D។ ជាមួយនឹង RAM 64GB LPDDR5X និង PCIe® 4.0 SSD ទំហំ 2TB ProArt P16 អាចដំណើរការគម្រោងធំៗរបស់ creators ដោយរលូន។

ប្រព័ន្ធបញ្ចេញកំដៅត្រូវបានរចនាឡើងដោយ ASUS រួមមានកង្ហារពីរប្រភេទខ្ពស់ ប្រព័ន្ធលំហូរកំដៅដ៏មានប្រសិទ្ធភាព និងសមត្ថភាពបញ្ចេញកំដៅរហូតដល់ 120W — បង្កើនស្ថិរភាពនាពេលប្រើប្រាស់ AI ឬធ្វើ rendering ក្នុងរយៈពេលយូរ។ ជាមួយនឹង battery 90Whrs សមត្ថភាពខ្ពស់ ProArt P16 អាចផ្ដល់ថាមពលប្រើប្រាស់ជាប្រចាំថ្ងៃដោយអនុញ្ញាតឱ្យ creators បន្តការងារដោយមិនមានការរំខាន ទោះស្ថិតនៅក្រៅទីក្រុង ឬទៅកំសាន្តនៅកន្លែងផ្សេងក៏ដោយ។

ទទួលយកទស្សនីយភាពកាន់តែច្បាស់ជាមួយ 4K OLED និងប្រព័ន្ធសំឡេងដ៏ពីរោះ

ProArt P16 ត្រូវបានបំពាក់ជាមួយអេក្រង់ OLED HDR 4K ទំហំ 16 អ៊ីញ ដែលមានសមាមាត្ររូបភាព 16:10 និងគាំទ្រជាមួយ stylus ផងដែរ — សមស្របសម្រាប់ការកាត់តលម្អិត កែសម្រួលពណ៌ និងគំនូរឌីជីថលផ្សេងៗ។ ជាមួយនឹង DCI-P3 color gamut និងពណ៌ខ្មៅជាក់លាក់ វាផ្ដល់ភាពខុសគ្នា និងភាពច្បាស់ដ៏អស្ចារ្យ — ជាជម្រើសដ៏ល្អសម្រាប់ creators ដែលតម្រូវការការពិតប្រាកដក្នុងពណ៌។

សម្រាប់អ្នកដែលមានមុខជំនាញក្នុងការកាត់ audio ឬអ្នកកាត់វីដេអូ ប្រព័ន្ធសំឡេងដែលទទួលស្គាល់ដោយ Harman Kardon មាន 6 Drivers និង Dolby Atmos® សម្រាប់សំឡេង spatial ដែលមានសក្តានុពលសំឡេងពិតប្រាក — សមស្របសម្រាប់ការកែសំឡេង ឬពិនិត្យមើលមាតិកានៅគ្រប់ទីកន្លែង។

ការគ្រប់គ្រងភាពច្នៃប្រឌិតគឺឋិតលើដៃរបស់អ្នក

បានរចនាឡើងសម្រាប់ creators ជាពិសេស​ ProArt P16 រួមបញ្ចូលនូវ ASUS DialPad ដែលឆ្លាតវៃ និងងាយស្រួលប្រើ។ ជាផ្ទៃបញ្ជាពិតប្រាកដមួយអាចប្ដូរប្លង់បាន សម្រាប់រុករកតាមបន្ទាត់ពេលវេលា កែទំហំជក់ និងគ្រប់គ្រងប៉ារ៉ាម៉ែត្រយ៉ាងត្រឹមត្រូវនៅក្នុងកម្មវិធី Adobe® និងកម្មវិធីផ្សេងៗដែលគាំទ្រ។

លើសពីនេះ ProArt Creator Hub អាចឱ្យអ្នកប្រើពិនិត្យសមត្ថភាពប្រព័ន្ធ កំណត់ fan profiles កំណត់ពណ៌ និងកែប្លង់ DialPad — បម្លែងកុំព្យូទ័រនេះឱ្យជា creative command center ផ្ទាល់ខ្លួន។

លក្ខណៈសម្បត្តិរបស់ផលិតផល

ព័ត៌មានបន្ថែម៖

ASUS Facebook: https://www.facebook.com/ASUSKH.Cambodia

ASUS Website: https://kh.asus.click/H7606WP

TikTok: https://www.tiktok.com/@asus.kh

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

ឃើញក្នុងវីដេអូ Troll មុខនៅក្មេងៗ តែតួអង្គ «អាក្លូ» និង «អាកច់» ពិតប្រាកដម្នាក់ៗមានវ័យសុទ្ធតែក្បែរ ៥០ ឆ្នាំហើយ

សូមសរសើរ! PeyPey Dy ប្រកាសដាច់ខាត មិនយកភាពយន្តរបស់លោកទៅបញ្ចាំងតាមរោងកុនផ្ទះលេខ ២ ឡើយ

ជាន់មីនទៀតហើយ! ទាហានថៃម្នាក់ត្រូវបានកាសែតថៃចុះផ្សាយថាបានដើរជាន់មីន នៅតំបន់ភ្នំ ៣៥០ ជិតប្រាសាទតាក្របី បណ្តាលឱ្យដាច់ជើង

បម្រាម! ក្រសួងហាមឃាត់បេក្ខជន អនុរក្ស គណៈមេប្រយោគ និងគណៈកម្មការនានា បង្ហោះប្រធានវិញ្ញាសាបាក់ឌុប លើបណ្ដាញសង្គមនានា

អ្នករត់តាក់ស៊ីអាយុ ៦៤ ឆ្នាំម្នាក់ រត់ទៅទប់ឡានកំពុងរអិលថយក្រោយ បែរអកុសលជួបរឿងអាក្រក់រហូតត្រូវអ-ស់បុណ្យ

ធ្ងន់ធ្ងរបំផុតក្នុងរយៈពេល ២០ ឆ្នាំ! ទឹកជំនន់ខ្លាំងក្លាហូរចេញពីព្រៃភ្នំបំបុកពន្លិចភូមិស្រុកមួយនៅថៃ ដាច់ផ្លូវ ដាច់ស្ពាន ឡានគួចតាមទឹកគួរឱ្យខ្លាច

ព័ត៌មានបន្ថែម

ស្មាតហ្វូនលេងហ្គេមបំពាក់ឈីបខ្លាំង 5G ដែលមានស្ទីលទាក់ទាញបំផុត ក្នុងកម្រិតតម្លៃខ្ទង់ ៣០០ ដុល្លារ

មូលហេតុដែល ASUS ឈានមុខគេក្នុងការថែទាំក្រោយពេលទិញ ជាមួយនឹង Perfect Warranty

ធនាគារ វីង និង សមាជិកក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ប្រគល់អំណោយដល់យោធិន និង គ្រួសារជនភៀសសឹកនៅខេត្តសៀមរាប

ក្រុមហ៊ុន GAC កំពុងបោះជំហានយ៉ាងមុតមាំ និង ទទួលបានសន្ទុះនៃការគាំទ្រយ៉ាងខ្លាំងពីអតិថជន

ASUS Cambodia បានប្រកាស​ ASUS TUF Gaming F16 កំណែ​ទម្រង់ថ្មី​សន្លាង ការរចនា​ស្រាល ដំណើរការ​ដោយ AI កាន់​តែ​ប្រសើរ

វីង អបអរសាទរខួប ១៧ ឆ្នាំ ក្នុងការបម្រើសេវាហិរញ្ញវត្ថុនៅកម្ពុជា

ធនាគារ វីង ប្រារព្ធខួបលើកទី ១៧ ឆ្នាំ នៃភាពរីកចម្រើន ភាពជាដៃគូ និង លើកស្ទួយជាវិជ្ជមានដល់សង្គម

Carlsberg បង្កើតសុបិនក្លាយជាការពិតសម្រាប់អ្នកគាំទ្រកម្ពុជា ជាមួយការទស្សនាប្រកួតបាល់ទាត់លំដាប់អន្តរជាតិ Liverpool FC និង Milan នៅហុងកុង