ការសិក្សាផ្នែកវិទ្យាសាស្ត្រ មនុស្សរស់នៅ ត្រូវបញ្ចេញអ័រម៉ូន ៤ នេះ ទើបជីវិតមានន័យ ជាក្តីសុខពិតប្រាកដ

Share This

ការសិក្សាផ្នែកវិទ្យាសាស្រ្តបានផ្តល់របកគំហើញថា សកម្មភាពតូចៗដែលយើងធ្វើជាប្រចាំថ្ងៃ នឹងកសាងសេចក្តីសុខពិតប្រកបដោយនិរន្តរភាព។ យោងតាមអត្ថបទសិក្សាផ្នែកវេជ្ជសាស្រ្តបរទេស កំណើនសារធាតុ «happy chemicals» នៅក្នុងខួរក្បាលអាចបំប៉នអារម្មណ៍របស់លោកអ្នកឱ្យកាន់តែល្អប្រសើរ។ សារធាតុគីមីក្នុងខួរក្បាល ដែលជះឥទ្ធិពលដល់សុខភាពផ្លូវចិត្ត ចែកចេញជា ៤ ប្រភេទ ឬ ៤ អ័រម៉ូន គឺ សេរ៉ូតូនីន (Serotonin), ដូប៉ាមីន (Dopamine), អង់ដូហ្វីន (Endorphins) និង អុកស៊ីតូស៊ីន (Oxytocin)។ ប្រភេទនីមួយៗមានផលប៉ះពាល់ចំពោះសេចក្តីសុខផ្លូវចិត្តផ្សេងៗគ្នា រាប់តាំងពីការជំរុញភាពរីករាយ សេចក្តីពេញចិត្ត រហូតដល់ការគ្រប់គ្រងស្រ្តេស និង អារម្មណ៍អន្ទះអន្ទែង។

. សេរ៉ូតូនីន

វាគឺជាអ័រម៉ូនមួយក្នុងចំណោមអ័រម៉ូនសំខាន់ៗ ដែលមានមុខងារផ្សារភ្ជាប់ទៅនឹងអារម្មណ៍របស់យើង។ វាពាក់ព័ន្ធនឹងសេចក្តីពេញចិត្ត និង គំនិតវិជ្ជមាន ហើយនិងមានតួនាទីនៅក្នុងសុខភាពរូបវន្តរបស់យើងដែរ។ វាធ្វើការឆ្លងកាត់ផ្នែកជាច្រើនក្នុងខួរក្បាលរបស់យើង ក្នុងតួនាទីជាអ្នកកែសម្រួលបន្ធូរបន្ថយកម្រិតមុខងាររាងកាយ ផ្លូវចិត្ត បញ្ញាស្មារតី និង មុខងារមេតាបូលិក។ វត្តមាននៃសេរ៉ូតូនីននៅក្នុងរាងកាយ ជះឥទ្ធិពលចំពោះគ្រប់បែបយ៉ាងតាំងពីគុណភាពនៃការទទួលទានដំណេក រហូតដល់ចំណង់ចំណីអាហារ។ នៅពេលអ្នកមានអ័រម៉ូននេះកម្រិតទាប វាបណ្តាលឱ្យមុខងារប្រព័ន្ធភាពស៊ាំរាងកាយថយចុះខ្សោយ ហើយបង្កជាជំងឺផ្លូវចិត្តជាច្រើនប្រភេទ ដូចជា ជំងឺបាក់ទឹកចិត្ត អារម្មណ៍អន្ទះអន្ទែង និង ជំងឺ OCD (Obsessive-compulsive disorder)។

. ដូប៉ាមីន

វាធ្លាប់ត្រូវបានគេស្គាល់ថាជា «the Kim Kardashian of molecules»​ (តារាសង្គមនៃម៉ូលេគុល) ពីព្រោះវាជាសារធាតុនៃប្រព័ន្ធបញ្ជូនសរសៃប្រសាទខួរក្បាល (neurotransmitter) ដែលមនុស្សទូទាំងពិភពលោកស្គាល់ច្រើនជាងគេបំផុត ក្នុងចំណោមសារធាតុនៃប្រព័ន្ធបញ្ជូនសរសៃប្រសាទខួរក្បាលទាំងអស់។ ដូប៉ាមីនជាញឹកញាប់ត្រូវបានគេស្គាល់ថា ​ជាសារធាតុអ័រម៉ូនលើកទឹកចិត្ត ឬផ្តល់រង្វាន់ជាសេចក្តីសោមនស្សរីករាយដល់ខួរក្បាល។​ ខួរក្បាលយើងនឹងបញ្ចេញសារធាតុនេះនៅអំឡុងពេល ដែលយើងធ្វើសកម្មភាព ដែលចាត់ទុកថាជារឿងសប្បាយ តួយ៉ាង ហាត់ប្រាណកម្សាន្ត ឬ ញ៉ាំអាហារឆ្ងាញ់ៗជាដើម។ វាបញ្ចេញសកម្មភាពពាសពេញផ្នែកខ្លះនៃខួរក្បាល។ ហេតុដូចនេះហើយ ទើបវាអាចជះឥទ្ធិពលលើការចងចាំ ការសិក្សារៀនសូត្រ អាកប្បកិរិយា និង ការធ្វើចលនាផ្សេងៗ។

. អង់ដូហ្វីន

វាត្រូវបានចាត់ទុកថាជាអ័រម៉ូនកាត់បន្ថយភាពឈឺចាប់ ​និង ជំរុញអារម្មណ៍បែបធម្មជាតិ។ សារធាតុនេះត្រូវបានបញ្ចេញនៅពេលយើងសើច លេងកីឡា ស្តាប់តន្រ្តី  រួមភេទ និង បរិភោគសូកូឡា។ ​វាបញ្ចេញសកម្មភាពដោយផ្ទាល់ទៅលើធ្មួលប្រព័ន្ធប្រសាទអូភីអ៊ីត (Opioid Receptors) របស់ខួរក្បាល​។ អាស្រ័យហេតុនេះ ទើបវាកាត់បន្ថយអារម្មណ៍ឈឺចាប់បាន។ នៅពេលបញ្ចេញមកក្រៅ អង់ដូហ្វីនផ្តល់លទ្ធផលជាអារម្មណ៍ពោរពេញដោយថាមពល​ និង សេចក្តីសុខ។

. អុកស៊ីតូស៊ីន

វាជាសារធាតុអ័រម៉ូនរីករាយ ដែលជួយយើងឱ្យមានអារម្មណ៍ពោរពេញដោយក្តីស្រលាញ់ និង ទំនាក់ទំនងល្អជាមួយអ្នកដទៃ។ សារធាតុនេះត្រូវបានគេស្គាល់កន្លងមកថាជាសារធាតុអ័រម៉ូនស្នេហា (love chemical) ដោយសារវាត្រូវបានបញ្ចេញមកនៅអំឡុងពេលនៃទំនាក់ទំនងរវាងមនុស្ស និង មនុស្សដូចជា ការឱប និង ការថើប ។ល។  ​អុកស៊ីតូស៊ីនមានតួនាទីដ៏សំខាន់នៅក្នុងដំណើរការបង្កកំណើត។ ការសិក្សាស្រាវជ្រាវជាច្រើនបានរកឃើញថា វាអាចជួយដល់ដំណើរការនៃការសម្រាលបុត្រ (labor contractions) និង លំហូរនៃការផលិតទឹកដោះក្នុងរាងកាយស្រ្តីជាមាតា ព្រមទាំងចលនានៃស្ពែម៉ាតូសូអ៊ីតរបស់បុរស។

ដើម្បីជំរុញកម្រិតនៃអ័រម៉ូនរីករាយនៅក្នុងខួរក្បាលរបស់យើង គប្បីហាត់ប្រាណសម្រាប់ជំនួយដល់ការបញ្ចេញអង់ដូហ្វីន  ដូចជា ហាត់យូហ្គា និង តាំងសមាធិ។ រីឯរបបអាហារសុខភាព ដែលមានតុល្យភាពត្រឹមត្រូវនឹងជំរុញកម្រិតសារធាតុដូប៉ាមីន និង សេរ៉ូតូនីន។ ដោយឡែក ប្រសិនបើលោកអ្នកចង់បានអុកស៊ីតូស៊ីនកម្រិតខ្ពស់វិញ ត្រូវផ្តោតលើការបង្កើនទំនាក់ទំនងជាមួយមនុស្សជាទីស្រលាញ់ មិត្តភក្តិ និង គ្រួសារឲ្យបានកាន់តែច្រើន៕

ប្រភព៖ nib

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

ឃើញក្នុងវីដេអូ Troll មុខនៅក្មេងៗ តែតួអង្គ «អាក្លូ» និង «អាកច់» ពិតប្រាកដម្នាក់ៗមានវ័យសុទ្ធតែក្បែរ ៥០ ឆ្នាំហើយ

អ្នកស្រាវជ្រាវរកឃើញថា ការមើលប្រុសស្អាតមានប្រយោជន៍ជួយដល់ខួរក្បាល ជួយដល់ការចងចាំល្អចំពោះសមនុស្សស្រីអាយុច្រើន

ធ្លាប់ Locked Profile អត់? អ្នកលេងហ្វេសប៊ុកដែល Locked Profile គឺអាចមកពីហេតុផល ៤ យ៉ាងនេះ

មិនគួរឱ្យជឿ! អ្នកវិទ្យាសាស្ត្រយកកាកសំណល់ប្លាស្ទិកទៅបំប្លែងជារសជាតិវ៉ាន់នីឡា អាចប្រើប្រាស់លើអាហារ និង គ្រឿងសម្អាងបាន

តួត្លុក ព្រះនាងតូច រំជួលចិត្ត ធ្លាប់តែឮចាស់ៗតំណាល ពេលនេះត្រូវមកសម្តែងខ្លួនឯងនៅជំរំភៀសសឹក ដើម្បីព្យាបាលផ្លូវចិត្តប្រជាជនខ្មែរ

អ្នកទេសចរជិត ១ ម៉ឺននាក់ នាំគ្នារំសាយមិនទៅលេងប្រទេសថៃ ក្រោយមានរឿងប៉ះទង្គិចនៅព្រំដែន

ព័ត៌មានបន្ថែម

អ្នកស្រាវជ្រាវរកឃើញថា ការមើលប្រុសស្អាតមានប្រយោជន៍ជួយដល់ខួរក្បាល ជួយដល់ការចងចាំល្អចំពោះសមនុស្សស្រីអាយុច្រើន

មិនគួរឱ្យជឿ! អ្នកវិទ្យាសាស្ត្រយកកាកសំណល់ប្លាស្ទិកទៅបំប្លែងជារសជាតិវ៉ាន់នីឡា អាចប្រើប្រាស់លើអាហារ និង គ្រឿងសម្អាងបាន

អ្នកទេសចរជិត ១ ម៉ឺននាក់ នាំគ្នារំសាយមិនទៅលេងប្រទេសថៃ ក្រោយមានរឿងប៉ះទង្គិចនៅព្រំដែន

សម្គាល់មើលផង! បើសុខៗអណ្តាតប្រែប្រួលឡើងពណ៌ ៧ យ៉ាងនេះ កំពុងប្រាប់អ្នកពីបញ្ហាសុខភាពផ្នែកខាងក្នុង

ម្យ៉ាងដែរ! មានលុយជិត ៣០ ម៉ឺនដុល្លារតែខ្លាចគេខ្ចី មានអីកុម្ម៉ង់ទិញអីវ៉ាន់អនឡាញមកគរទុកពេញផ្ទះ ទាល់អស់លុយ

(វីដេអូ) រំជួលចិត្ត! ស្ត្រីជាជនស៊ីវិលម្នាក់រៀបរាប់ទាំងតក់ស្លុ/ត ពេលជាប់នៅប្រាសាទព្រះវិហារថ្ងៃថៃឈ្លានពាន ថៃផ្លោងគ្រា/ប់គ្មានមេត្តា

វង្វេងទៅៗ! ថៃបែកគំនិតសង់រូបសំណាកស្រដៀងព្រះបាទជ័យវរ្ម័នទី ៧ រួចនាំគ្នាគោរពបូជាចាត់ទុកជាដូនតាខ្លួន

មែនក៏អី? អ្នកដាក់រូប Profile ដដែលយូរៗឆ្នាំមិនព្រមប្តូរ ភាគច្រើន ៩០% គេថាគឺជាមនុស្សស្មោះ

ស្វែងរកព័ត៌មាន​ ឬវីដេអូ