ស្រីៗជិះម៉ូតូពេលយប់ប្រយ័ត្នផង! យុវតីម្នាក់ បង្ហោះសារដាស់តឿនភ័យញ័រដៃ ក្រោយធ្វើដំណើរពេលយប់ ស្រាប់តែមានអ្នកជិះដេញតាម

Share This

មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម បាននាំគ្នាផ្ទុះការចាប់អារម្មណ៍ និង ចែករំលែកបន្តគ្នាព្រោងព្រាត បន្ទាប់ពីយុវតីមួយរូប បានជួបប្រទះហេតុការណ៍មានអ្នកជិះម៉ូតូតាមពីក្រោយនៅពេលយប់ និង ចែករំលែកជាសារដាស់តឿន ព្រមទាំងទុកជាមេរៀនសម្រាប់ស្ត្រីដែលត្រូវធ្វើដំណើរចាំបាច់នៅពេលយប់ស្ងាត់។

ទាក់ទិនទៅនឹងករណីនេះ តាមរយៈគណនីយុវតីដែលមានឈ្មោះ សុវណ្ណ មុន្នីនាថ បានបង្ហោះសារដាស់តឿន នៅយប់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២៥ ទាំងភិតភ័យថា ៖ «សម្រាប់អ្នកធ្វើការហើយចេញពេលយប់ ជាពិសេសស្រីៗត្រូវប្រយ័ត្នទាំងអស់គ្នា។ ជាក់ស្ដែងមុននេះ ខ្ញុំចេញពីធ្វើការហើយឆ្លៀតជិះម៉ូតូលំហែបន្តិច ជិះដំបូងអត់អី លុះជិះដល់ផ្លូវកាច់ ស្រាប់តែមានប្រុសម្នាក់ជិះម៉ូតូសង់ ស្លៀកពាក់ដូចជាអ្នកធ្វើការ មានពាក់មួក មានពាក់ម៉ាសហើយជិះមករកកៀរខ្ញុំ ពេលហ្នឹងខ្ញុំអត់ចាប់អារម្មណ៍ គ្រាន់តែមើលមុខវាហើយជិះទៅមុខទៀត ហើយវាក៏តាមក្រោយខ្ញុំធម្មតាដូចអ្នកជិះតាមផ្លូវទូទៅ ទាល់តែខ្ញុំជិះហួសកន្លែងមានមនុស្សច្រើន ម្នាក់ហ្នឹងស្រាប់តែជិះលឿនមករកកៀកៗម៉ូតូខ្ញុំ ពេលហ្នឹងចាប់ផ្ដើមមានអារម្មណ៍ថាអត់ស្រួលខ្ញុំក៏ចាប់ផ្ដើមមូលហ្គែម៉ូតូជិះឱ្យលឿន ពេលវាឃើញខ្ញុំជិះលឿន វាចាប់ផ្ដើមជិះលឿនដេញតាមខ្ញុំដែរ ពេលខ្ញុំកាច់ទៅណា វាកាច់ទៅហ្នឹងតាមដូចគ្នា វាជិះតាមខ្ញុំរហូត ដែលសំខាន់ស៊យត្រង់ផ្លូវខ្ញុំជិះហ្នឹងវាស្ងាត់ ល្មមតែជិះដល់កន្លែងមានមនុស្សច្រើនវាជិះដេញតាមខ្ញុំឡើងខ្ញុំភ័យញ័រដៃ។

វាដេញតាមខ្ញុំរហូតមកដល់កន្លែងលក់អីវ៉ាន់មួយ ខ្ញុំក៏ជិះចូលកន្លែងបងស្រីហ្នឹងធ្វើដូចចូលទិញអី វាក៏ជិះហួសខ្ញុំទៅ ប៉ុន្តែវានៅជិះតិចៗហើយងាកមើលមកខ្ញុំរហូត ពេលឃើញខ្ញុំនៅយូរ វាក៏ឈប់អត់ទៅណាទេ ខ្ញុំនៅតាមមើលវារហូតដល់បងស្រីអ្នកលក់គាត់សួរ «អូនឯងកើតអីមែន?» ហើយខ្ញុំក៏ប្រាប់គាត់ ហើយទៅបងស្រីគាត់ឱ្យប្អូនប្រុសគាត់មិនដឹង មិត្តភក្តិមិនដឹង ចេញទៅមើលវា ទើបវាជិះម៉ូតូទៅបាត់ទៅ ហើយបងស្រីអ្នកលក់ក៏គាត់ឱ្យខ្ញុំនៅអង្គុយកន្លែងមួយសន្ទុះធំ បានខ្ញុំលាគាត់ហើយជិះមកផ្ទះវិញ»

យុវតីខាងលើបានរៀបរាប់បន្តទៀតថា ៖ «ចឹងហើយ ខ្ញុំចង់ផ្ដាំផ្ញើទៅអ្នកដែលគាត់ធ្វើការយប់ ជាពិសេសស្រីៗត្រូវប្រុងប្រយ័ត្នបើមានបងប្អូននៅផ្ទះ បើអាចឱ្យគាត់មកយកបណ្ដើរទៅផ្ទះ ឬ មិនចឹងទេមានអ្នកធ្វើការជាមួយត្រូវជិះផ្លូវត្រូវគ្នាអីទៅបានជាគ្នាទៅ ដើម្បីជៀសវាងជួបដូចខ្ញុំ និយាយមែនភ័យញ័រដៃអត់ទាន់បាត់ទេនេះ។ បញ្ជាក់ ខ្ញុំមិនមែនទើបតែជួបទេ ប៉ុន្មានថ្ងៃមុននៅម្ដុំផ្សារតាខ្មៅថ្មី ម៉ោងប្រហែល ១២៖៣០ ថ្ងៃត្រង់ ខ្ញុំក៏ធ្លាប់មានគេជិះតាមចឹងដូចគ្នា ចឹងអ្នកតាខ្មៅក៏ត្រូវប្រយ័ត្នដែរ»

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

ប្រពន្ធចូលចិត្តថត selfie បង្ហោះលើហ្វេសប៊ុកពេក ប្ដីហាមមិនស្ដាប់ ប្រទាញប្រទង់គ្នារហូតកើតជារឿងធំ

ថ្ងៃហាឡូវីន នឹកឃើញអីទៅតែងខ្លួនជាអ្នកទោសចូលអង្គុយផឹកស៊ីនៅហាង មានអីត្រូវប៉ូលិសឃាត់ខ្លួនមែនទែន

ដេញប្រកិតសៀមរាប! ខេត្តជាប់សមុទ្រមួយនេះ សង្ស័យជាប់ Top2 ខណៈមានភ្ញៀវសម្រុកទៅលេងជាង ៣២ ម៉ឺននាក់ រយៈពេលអុំទូក ៣ ថ្ងៃនេះ

រាយមន្តស្នេហ៍ដាក់អ្នកគាំទ្រសុខៗ! ស្រីស្អាត Stella បើកបង្ហាញចំណងស្នេហ៍ជាមួយបុរសរូបសង្ហាក្រៅសិល្បៈម្នាក់

អាល្លឺម៉ង់ ដាក់ទោសគិលានុបដ្ឋាកយិកាម្នាក់ ឱ្យជាប់គុកមួយជីវិត ករណីចាក់ថ្នាំសម្លា./ ប់អ្នកជំងឺអស់ ១០ នាក់ ព្រោះខ្ជិលមើលថែ

ព័ត៌មានបន្ថែម

ប្រពន្ធចូលចិត្តថត selfie បង្ហោះលើហ្វេសប៊ុកពេក ប្ដីហាមមិនស្ដាប់ ប្រទាញប្រទង់គ្នារហូតកើតជារឿងធំ

ដេញប្រកិតសៀមរាប! ខេត្តជាប់សមុទ្រមួយនេះ សង្ស័យជាប់ Top2 ខណៈមានភ្ញៀវសម្រុកទៅលេងជាង ៣២ ម៉ឺននាក់ រយៈពេលអុំទូក ៣ ថ្ងៃនេះ

អាល្លឺម៉ង់ ដាក់ទោសគិលានុបដ្ឋាកយិកាម្នាក់ ឱ្យជាប់គុកមួយជីវិត ករណីចាក់ថ្នាំសម្លា./ ប់អ្នកជំងឺអស់ ១០ នាក់ ព្រោះខ្ជិលមើលថែ

គួរចៀសម៉ោងស្ទះ! ការស្ទះចរាចរណ៍អាចប៉ះពាល់ដល់ផ្លូវចិត្ត រួមទាំងវិស័យសេដ្ឋកិច្ច សុខភាព និង សង្គម

រកជឿមិនបាន! ដំបូងថា ៥ ថ្ងៃទៀត ដោះលែងទាហានខ្មែរទាំង ១៨ នាក់ ឥលូវភាគីថៃ ក្រឡាស់ពាក្យថាកំពុងពិចារណា និង រៀបចំនៅឡើយ

ព្យុះកំណា-ច Kalmaegi ទៅមិនទាន់ផុតស្រួលបួលផង ឥលូវ ហ្វីលីពីន មកជួបព្យុះថ្មីដ៏ខ្លាំងក្លាមួយទៀត គួរឱ្យបារម្ភខ្លាំង

សារព័ត៌មានថៃ ចុះផ្សាយថា ថៃ ត្រៀមដោះលែងទាហានកម្ពុជាទាំង ១៨ នាក់ នៅថ្ងៃទី ១២ ខែវិច្ឆិកា ខាងមុខ

ត្រៀមអាវភ្លៀង! ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី ៩ កម្ពុជា ទទួលឥទ្ធិពលព្យុះ ២ អាចមានភ្លៀងធ្លាក់ ផ្គររន្ទះ និងខ្យល់កន្ត្រាក់

ស្វែងរកព័ត៌មាន​ ឬវីដេអូ