ដំបូងគេ! វណ្ណដា គឺជាតារារ៉េបកម្ពុជាទី ១ ដែលទាក់ចិត្តកំពូលតារារ៉េបកូរ៉េ Jay Park ឱ្យធ្វើរឿងមួយលើ IG

Share This

ជាការពិតណាស់ មហាជនបានជ្រាបមកហើយពីកេរ្តិ៍ឈ្មោះតារាចម្រៀងរ៉េប វណ្ណដា ដែលមិនត្រឹមតែមានឈ្មោះល្បីសុសសាយនៅក្នុងប្រទេសកម្ពុជានោះទេ លោកក៏ទទួលបានប្រជាប្រិយភាពខ្លាំងនៅក្រៅប្រទេសផងដែរ។

តារាចម្រៀងរ៉េបប្រចាំផលិតកម្មបារមីរូបនេះ ក៏ពាំនាំឈ្មោះកម្ពុជាឡើងទៅលើឆាកអន្តរជាតិជាច្រើន ដោយឆាកធំបំផុតចុងក្រោយនោះ គឺកម្មវិធីកីឡាអូឡាំពិក ២០២៤ នៅទីក្រុងប៉ារីស។ លើសពីនោះ នៅក្នុងឆ្នាំ ២០២៥ នេះ វណ្ណដា ក៏នឹងត្រៀមបង្ហាញវត្តមានលើឆាកប្រគំតន្ត្រីនៅឯសហរដ្ឋអាមេរិកជាថ្មីម្តងទៀតផងដែរ។

ងាកទៅកាន់ការផលិតចម្រៀងវិញ វណ្ណដា មិនត្រឹមតែបានសហការណ៍នឹងតារាចម្រៀងរ៉េបក្នុងស្រុកទេ គឺលោកក៏ធ្លាប់បានច្រៀងចម្រៀងរួមគ្នានឹងតារាចម្រៀងរ៉េបបរទេសជាច្រើន រួមមានប្រទេសថៃ ប្រទេសជប៉ុន និង ប្រទេសវៀតណាមជាដើម។

ថ្មីៗនេះ វណ្ណដា បានបង្ហាញមោទកភាពជាថ្មីសម្រាប់កម្ពុជា ក្នុងនាមជាតារាចម្រៀងរ៉េបវ័យក្មេង ដោយបានបង្ហាញវត្តមានក្នុងបទចម្រៀងរួមគ្នាជាមួយកំពូលៗតារាចម្រៀងរ៉េបតំបន់អាស៊ីមានចំណងជើងថា «ASIAN STATE OF MIND» រួមមានវត្តមានតារាចម្រៀងរ៉េបជប៉ុន Awich, តារាចម្រៀងរ៉េបកូរ៉េ Jay Park, តារាចម្រៀងរ៉េបកូរ៉េ-ឥណ្ឌា KR$NA និង តារាចម្រៀងរ៉េបចិន Masiwei។

ក្នុងនោះ មហាជនកាន់តែចាប់អារម្មណ៍ខ្លាំង ខណៈបានឃើញ Jay Park បានចុច Follow វណ្ណដា នៅលើ Instagram ដោយនេះចាត់ទុកថាលោក វណ្ណដា ជាតារាចម្រៀងរ៉េបកម្ពុជាទី ១ ដែលត្រូវបានកំពូលតារាចម្រៀងរ៉េបកូរ៉េ Jay Park បាន follow។ គួរជម្រាបថា មិនមែនមានតែ Jay Park នោះទេ ដែលបានចុច Follow វណ្ណដា គឺនៅមានតារាបរទេសជាច្រើនទៀតផងដែរ៕

 

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

ឃើញក្នុងវីដេអូ Troll មុខនៅក្មេងៗ តែតួអង្គ «អាក្លូ» និង «អាកច់» ពិតប្រាកដម្នាក់ៗមានវ័យសុទ្ធតែក្បែរ ៥០ ឆ្នាំហើយ

ឡូយណាស់! តារាស្រី និង បវរកញ្ញាកម្ពុជា ៣ រូប ត្រៀមបង្ហាញវត្តមានដើរម៉ូដលើឆាក Fashion Show ដ៏ធំនៅញូវយ៉ក រៀបចំដោយស្នាដៃកូនខ្មែរ

មេឆេវឆាវ កូនចៅមិនសូវស្តាប់ មិនសូវគោរព តែបើមេ មានចរិតចាស់ទុំ ចេះគ្រប់គ្រងអារម្មណ៍ ទំនាក់ទំនងល្អ កូនចៅធ្វើការឱ្យភ្លេចបាយភ្លេចទឹក

ផលិតផលក្នុងស្រុកយើងស្អាតមិនណយទេ! ផលិតផលធម្មជាតិ ធ្វើដោយដៃស្ត្រីខ្មែរ គុណភាពមិនចាញ់ប្រ៊េនល្បីៗ ទីតាំងសិប្បកម្មនៅខេត្តសៀមរាប

នៅតាកែវ! អ្នកគ្រូម្នាក់ទើបសរសៃខ្ចីបាន ៤ ខែ ជាប់ភារកិច្ចធ្វើអនុរក្ស ក៏សម្រេចចិត្តយកកូនង៉ែតដាក់អង្រឹងឫស្សី មកមណ្ឌលប្រឡង

ទឹកជំនន់នៅថៃកាន់តែខ្លាំងក្លាឡើង ចាប់ផ្តើមហូរបោះពួយដល់ខេត្តសុខោទ័យ លិចវត្ត លិចផ្លូវ និង ផ្ទះសម្បែងរបស់ប្រជាជនខ្ទេចខ្ទី

ព័ត៌មានបន្ថែម

ឡូយណាស់! តារាស្រី និង បវរកញ្ញាកម្ពុជា ៣ រូប ត្រៀមបង្ហាញវត្តមានដើរម៉ូដលើឆាក Fashion Show ដ៏ធំនៅញូវយ៉ក រៀបចំដោយស្នាដៃកូនខ្មែរ

ឃើញសិស្សប្អូនកំពុងប្រឹងប្រែងក្នុងការប្រឡង ដេវិដ បង្ហោះរូបចាស់ៗ នឹកដល់អតីតកាលធ្លាប់ជាសិស្សរៀននៅវិទ្យាល័យព្រះស៊ីសុវត្ថិ

(វីដេអូ) ចាប់តាំងពីក្លាយជា CEO មក ឡរ៉ា ម៉ម កម្រចេញចម្រៀងណាស់ តែលើកនេះនាងបញ្ចេញសំឡេងជាថ្មី ដើម្បីកម្ពុជា

រាប់ត្រួសៗ អាចបង្កើតក្រុមបាល់ទាត់បាន! មុនភ្ជាប់ពាក្យ Taylor Swift មានសង្សារក្បែរ ២០ នាក់ តាំងពីរៀនវិទ្យាល័យដល់ក្លាយជាកំពូលតារាល្បី

ភ្ញាក់ផ្អើល! តារាចម្រៀងកូរ៉េ PSY ត្រូវប៉ូលិសកក់ឈ្មោះទុកស៊ើបអង្កេត ពាក់ព័ន្ធករណីប្រើប្រាស់ថ្នាំខុសច្បាប់

(វីដេអូ) មកពីអាមេរិកប៉ុន្មានថ្ងៃ! កក្កដា សុភ័ណ្ឌ ប្រកាសខ្លួនជា Miss Trans Star Cambodia 2025 ត្រៀមទៅប្រកួតលើឆាកអន្តរជាតិ

ខ្នះខ្នែងជួយជាតិច្រើនថ្ងៃ! សិល្បករច្រើនរូប ដកឃ្លាងាកមកថតផ្សព្វផ្សាយសម្បត្តិវប្បធម៌ជាតិ នៅលើទឹកដីអង្គរយ៉ាងផុសផុលវិញម្ដង

សូមសរសើរ! PeyPey Dy ប្រកាសដាច់ខាត មិនយកភាពយន្តរបស់លោកទៅបញ្ចាំងតាមរោងកុនផ្ទះលេខ ២ ឡើយ

ស្វែងរកព័ត៌មាន​ ឬវីដេអូ