កាលពីថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២៥ កន្លងទៅនេះ នាយករដ្ឋមន្រ្តីថៃ បានចុះទៅសួរសុខទុក្ខដល់ទាហានថៃចំនួន ៤ នាក់ ដែលបានរងរបួសដោយសារតែការជាន់មីន និង កំពុងសម្រាកនៅក្នុងមន្ទីរពេទ្យយោធា Sapphasitthiprasong នាខេត្ត Ubon Ratchathani។

បន្ទាប់ពីបានសំណេះសំណាល និង សួរសុខទុក្ខទាហាន ព្រមទាំងសាច់ញាតិរបស់ពួកគេរួចមក លោក Anutin ក៏បានផ្តល់ជំនួយទឹកប្រាក់ដល់ទាហានទាំង ៤ នាក់ ក្នុងអំឡុងពេលព្យាបាលនេះ ដើម្បីជាការលើកទឹកចិត្ត និង ជំរុញស្មារតីមុនពេលពួកគេត្រឡប់ទៅផ្ទះវិញ។ លើសពីនេះទៅទៀត Anutin បានសម្តែងការក្តុកក្តួលយ៉ាងខ្លាំងទៅដល់នាយទាហានទាំង ៤ រូប ដោយបង្ហាញឱ្យឃើញពីទឹកភ្នែកពិតៗដែលជាការស្រក់ចេញពីការអាណិតអាសូរតែម្តង។

ក្រោយពីហេតុការណ៍នេះបានកើតឡើង Anutin បានប្រកាសបញ្ចប់កិច្ចព្រមព្រៀងសន្តិភាព ហើយអះអាងតទៅនេះប្រទេសថៃនឹងធ្វើអ្វីតាមតែការយល់ឃើញរបស់ខ្លួន ដោយលែងខ្វល់ជាមួយប្រទេសណាដែលចង់លូកដៃជួយទៀតហើយ៕



ប្រភព៖ Khaosod