ផ្អាកលក់គ្រឿងស្រវឹង និង កន្លែងលក់អាហារ ហាងកាហ្វេ ហាមផ្តាច់មិនឱ្យមានភ្ញៀវអង្គុយទទួលទាន
កាលពីថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០២១ កន្លងទៅនេះ សាលារាជធានីភ្នំពេញ បានចេញសេចក្តីសម្រេច និង អនុវត្តចំនួន ២ សប្តាហ៍ ចាប់ពីថ្ងៃនេះតទៅ រហូតដល់ថ្ងៃ ២៤ ខែមេសា ឆ្នាំ ២០២១ ផ្អាកការលក់គ្រឿងស្រវឹងគ្រប់ប្រភេទ គ្រប់ទីកន្លែង និង ផ្អាកការទទួលអតិថិជន ឱ្យចូលមកទទួលទានក្នុង ភោជនីយដ្ឋាន, អាហារដ្ឋាន, តូបអាហារ, ហាងកាហ្វេ, ហាងភេសជ្ជៈ និង អាជីវកម្មផ្នែកអាហារ -ភេសជ្ជៈគ្រប់ប្រភេទ (អតិថិជន អាចវេចខ្ចប់បាន តែមិនអាចចូលអង្គុយហូប) ។