ត្រូវម៉ាច់! អត់ដឹងពាក់ឈុតម៉េចទៅ Concert 2NE1 តស់! មកមើលកំពូលស្ទីលហ្វេហ្សិនលេចធ្លោទាំង ៥ របស់ CL ជាគំនិត 

Share This

ក្នុងក្រុមចម្រៀង 2NE1  CL ជាសមាជិកមានទេពកោសល្យខ្ពស់ នាងជាមេក្រុមដ៏ខ្លាំងក្លា ពូកែច្រៀង រ៉េប និង រាំ ជាពិសេស ស្ទីលហ្វេហ្សិនរបស់នាង តែងបង្កើតការចាប់អារម្មណ៍ថ្មី ហើយប្លែកជានិច្ច។

សម្រាប់ស្ទីលលេងខ្លួន ជានិច្ចកាល CL តែងពាក់សម្លៀកបំពាក់ ដែលច្នៃឡើងដោយអ្នកច្នៃម៉ូដអន្តរជាតិល្បីៗ ហើយក្នុងនោះ យើងសូមលើកពីស្ទីលហ្វេហ្សិនដ៏លេចធ្លោទាំង ៥ របស់នាងដូចខាងក្រោម៖

១. រ៉ូបរំលេចតុក្កតា Teddy

ជាប្រវត្តិសាស្ត្រ 2NE1 ជាក្រុមចម្រៀងស្រីកូរ៉េដំបូង ដែលបានពាក់សម្លៀកបំពាក់របស់ម៉ាក Moschino ដែលជាប្រ៊េនរបស់អ៊ីតាលី។ កាលបំបែកក្រុមក្លាយជាតារាចម្រៀងទោល នាងបានបន្តគាំទ្រអ្នកច្នៃម៉ូដ Jeremy Scott ដែលជាអ្នកច្នៃម៉ូដរបស់ម៉ាក Moschino។ គ្រានោះបានពាក់រ៉ូបពណ៌ខ្មៅរឹបរាង និង មានលេងម៉ូដតុក្កតា teddy នៅជុំវិញស្មា។​

២. ឈុតឡើងក្របទស្សនាវដ្តី W Magazine

ឈុតនេះត្រូវបានរៀបចំឡើងដោយអ្នកច្នៃម៉ូដជនជាតិបារាំង Jean Paul Gaultier។ CL បានស្លៀកឈុតនេះ ថតឡើងក្របទស្សនាវដ្តី W Magazine កូរ៉េ។

៣. ឈុតហ្វេហ្សិនខូវប៊យ

ខូវប៊យមកជាឈុត មានអាវក្រៅ និង ខោ ពាក់បែបរលុង Oversize រួមទាំងមានបន្ថែមសំពត់ខ្លីពីលើ មើលមកហ្វេហ្សិនលាយឡំនារីភាព។ បន្ថែមភាពលេចធ្លោ  CL បានពាក់វ៉ែនតាខ្មៅ ស្រោមដៃ និង កាបូបខ្មៅផងដែរ។ ឈុតនេះមកពីអ្នកច្នៃម៉ូដប្រ៊េន Balenciaga ដោយនាងបានពាក់ទៅចូលរួមកម្មវិធីបង្ហាញម៉ូដរបស់ប្រ៊េនតែម្តង។

៤. អាវទ្រនាប់ម៉ូដរង្វង់

ឈុតមួយនេះមានភាពទាក់ទាញបំផុតត្រង់អាវទ្រនាប់ ដែលមានម៉ូដជារង្វង់។ វាជាឈុតលេចធ្លោបំផុតពីអ្នកច្នៃម៉ូដប្រចាំម៉ាក Schiaparelli។

៥. គ្រឿងលម្អក្បាល

ក្រឡេកភ្លាម ជឿជាក់ថាអ្នកគាំទ្រនឹងចាំបានភ្លែត ដែល CL ពាក់គ្រឿងលម្អក្បាលនេះនៅក្នុងបទណា។ ពិតប្រាកដណាស់ វាគឺនៅក្នុងបទ Hello Bitches ហើយវាត្រូវបានច្នៃឡើងដោយអ្នកច្នៃម៉ូដគ្រឿងអលង្ការ Malakai។ គ្រឿងលម្អក្បាលនេះមើលមក អនាគតកាល ខ្លាំង លាយឡំនារីភាព៕

ប្រភព៖ SP

ផ្អើលពេញព្រលាន! អ្នកដំណើរ ២ នាក់មកយឺតខកជើងយន្តហោះ លេងពួយនាំគ្នារត់តាមបក់ដៃកាក់យន្តហោះដូចតាមឡានក្រុង

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ឡើងកម្ដៅជាថ្មី! បវរកញ្ញា Haiti ចេញបកអា.ក្រា.តស្ថាប័ន MU រឿងបន្ទោសបវរកញ្ញា Jamaica ដដែលៗពីការដើរធ្លាក់ឆាក

កម្ពុជា ស្នើសូម ICRC ក្នុងកិច្ចប្រជុំនៅទីក្រុងហ្សឺណែវ បន្តតាមដានសុខទុក្ខវីរកងទ័ពកម្ពុជាទាំង ១៨ រូប និង ជំរុញឱ្យថៃ ដោះលែងយោធិនកម្ពុជាតាមការសន្យា

បុគ្គលិកទាស់គ្នា សុទ្ធតែជាមេរោគ បើមិនប្រញាប់ព្យាបាល អាចរាលដាលខូចខាតទាំងប្រព័ន្ធការងារ និង ស្ថាប័នទាំងមូល

ធ្លាក់ខ្យល់រងា ផ្លែឈើ ៣៦ មុខជួយបាន ញុំាហើយសុខភាពល្អ ស្បែកភ្លឺថា្ល អារម្មណ៍កក់ក្តៅ

ក្រុមចម្រៀងបុរស 4T ត្រលប់ជាថ្មី ទាំងស្ទីលរាំ និង ការតែងខ្លួនបែប K-pop យុវវ័យកំពុងផ្ទុះការចាប់អារម្មណ៍

ព័ត៌មានបន្ថែម

ចាយជីវិតអភិជនទាំងវ័យក្មេង! Kon Ant ពាក់នាឡិកាដៃថ្មី ម៉ាកលំដាប់ខ្ពស់ តម្លៃជិត ១០ ម៉ឺនដុល្លារ

៥ ឈុតពី លោកជំទាវ យឹម ឆៃលីន បែបប្រពៃណីលាយសម័យទំនើប ស្រស់ស្អាតគ្មានកន្លែងទាស់

ឃើញអ៊ីចឹងតិចថាថោក! Balenciaga ចេញកាបូបម៉ូដថ្មីដូចថង់គេដាក់អីវ៉ាន់យួរតាមផ្សារ តែតម្លៃវិញដឹងហើយញ័រជើងទ្រើតៗ

លេចធ្លោណាស់! សម្លៀកបំពាក់ប្រ៊េនកូនខ្មែរ ត្រូវបានបវរកញ្ញា ២ ប្រទេស ពាក់បង្ហាញក្នុងកម្មវិធី Miss Universe នៅថៃ

មិនសរសើរ មិនបាន! កាបូបដកស្រង់ពីប្រាសាទបាយ័ន ម៉ូដបែបសហសម័យ ច្នៃដោយនិស្សិតច្នៃម៉ូដវ័យក្មេង សៃយ័ន្ដ រតនៈ

ទិញប្រើម្នាក់មួយទៅ! កាបូបដាក់ទូរស័ព្ទ iPhone ទើបចេញក្ដៅៗ មានច្រើនពណ៌ តម្លៃសមរម្យពីជាង ១០០ ដុល្លារដល់ជាង ២០០ ដុល្លារ

ផលិតផលក្នុងស្រុកយើងតើ! ផលិតផលធម្មជាតិដោយដៃស្ត្រីខ្មែរ គុណភាពមិនចាញ់ប្រ៊េនល្បីៗ ទីតាំងសិប្បកម្មនៅខេត្តសៀមរាប

ផ្អើលជាថ្មី! កាបូប LV ម៉ូដយន្តហោះតម្លៃក្បែរ ៤ ម៉ឺនដុល្លារ កំពុងផ្ទុះទីផ្សារអីវ៉ាន់មួយទឹក ជាសា្នដៃចុងក្រោយមុនអ្នកច្នៃម៉ូដលាចាកលោក

ស្វែងរកព័ត៌មាន​ ឬវីដេអូ