ខ្លីខ្លឹមតែមានន័យ! អ្នកឧកញ៉ា គិត ម៉េង ថាកុំបង្ហាញមុខតែពេលសប្បាយ ឬបានប្រយោជន៍ តែត្រូវបង្ហាញមុខជួយក្នុងគ្រាលំបាកផង!

Share This

ជាទូទៅ នៅពេលជោគជ័យ មនុស្សជុំវិញខ្លួនតែងតែបង្ហាញមុខអបអរចំពោះអ្នក ចុះតើនៅពេលកើតទុក្ខឬជួបបញ្ហា តើអ្នកអបអរទាំងនោះ មានប៉ុន្មាននាក់ ដែលនឹងបង្ហាញមុខ?  បើតាមការចែករំលែករបស់ អ្នកឧកញ៉ា គិត ម៉េង មនុស្សដែលគាំទ្រឬជួយអ្នកពិតប្រាកដ គឺជាមនុស្សដែលនៅក្បែរអ្នកក្នុងគ្រាលំបាកនេះឯង។

អ្នកឧកញ៉ា គិត ម៉េង បានចែករំលែកនៅលើបណ្តាញសង្គមយ៉ាងដូច្នេះថា ៖ «កុំបង្ហាញមុខតែពេលសប្បាយ ឬបានប្រយោជន៍ តែត្រូវបង្ហាញមុខជួយក្នុងគ្រាលំបាកផង!

ជីវិតមិនមែនមានតែភាពសប្បាយរីករាយ ឬជោគជ័យ ដូចជាជោគជ័យក្នុងការទ្បើងឋានៈ ការប្រារព្ធពិធីសប្បាយរីករាយ វិស្សមកាល ឬពេលវេលាសប្បាយជាមួយគ្រួសារគ្រប់ពេលនោះទេ ប៉ុន្តែ ជីវិតក៏ជួបរឿងលំបាក ឬបញ្ហាផងដែរ ដូចជាការស៊ូនឹងការលំបាកដោយភាពស្ងៀមស្ងាត់ ការភ្ញាក់ពីគេងទាំងយប់ជាមួយទុក្ខព្រួយ ការគិតច្រើនហួសហេតុ ដោយគ្មានអ្នកណាម្នាក់នៅជុំវិញអ្នកបានដឹង។

នៅពេលអ្នកប្រឈមនឹងភាពស្ងៀមស្ងាត់តែឯង មនុស្សដែលធ្លាប់អបអរអ្នក បែរជាមិនបង្ហាញមុខ ហើយការអបអរក៏រលាយបាត់បន្តិចម្តងៗ។ នៅគ្រាលំបាកនោះហើយដែលយើងរកឃើញមនុស្សណាដែលនៅក្បែរយើង និង គាំទ្រយើងពិតប្រាកដ។ មិនថាអ្នកដែលនៅតែគាំទ្រយើងជានរណាទេ វត្តមានរបស់ពួកគាត់ពិតជាមានន័យ។ អ្នកទាំងនោះមិនត្រឹមតែបង្ហាញខ្លួននៅជាមួយអ្នកនាពេលរីករាយប៉ុណ្ណោះទេ ប៉ុន្តែក៏បង្ហាញខ្លួននៅក្បែរអ្នកក្នុងគ្រាលំបាកផងដែរ។

យើងរស់នៅក្នុងពិភពលោកមួយ ដែលលើកសរសើរពីផលិតភាព និងភាពជោគជ័យ។ ប៉ុន្តែ ចុះចំណែកអ្នកបង្ហាញខ្លួននៅជាមួយយើងវិញ? តើយើងអាចចំណាយពេលបន្តនៅក្បែរអ្នកបរាជ័យ ឬអ្នកកំពុងជួបការលំបាក ដើម្បីផ្តល់ការគាំទ្រដល់ពួកគេបានទេ?

“សូមធ្វើជាមនុស្សមានទឹកចិត្តដែលពុំចាំបាច់រង់ចាំ ឬត្រូវការឱកាសពិសេសណាមួយក្នុងការបង្ហាញខ្លួន ដើម្បីផ្តល់ការគាំទ្រដល់អ្នកណាម្នាក់”។

មនុស្សដែលអបអរភាពជោគជ័យរបស់អ្នក មិនមែនជាអ្នកគាំទ្រពិតប្រាកដរបស់អ្នកគ្រប់ពេលនោះទេ។ មនុស្សដែលគាំទ្រអ្នក ឬជួយអ្នកពិតប្រាកដ គឺជាមនុស្សដែលនៅក្បែរអ្នកក្នុងគ្រា ដែលអ្នកជួបការលំបាក។ នៅពេលអ្នកដួល មនុស្សដែលបោះដៃទាញអ្នកគឺជាមនុស្សមានភក្តីចំពោះអ្នក។

កុំបង្ហាញមុខតែពេលសប្បាយ ឬបានប្រយោជន៍ តែត្រូវបង្ហាញមុខជួយក្នុងគ្រាលំបាកផង!»៕

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

(វីដេអូ) មួយថ្ងៃ ១០០ រឿង! នៅសុខៗ តា Nawat ហៅប៉ូលិសមួយក្រុមមកទីតាំងសណ្ឋាគារដែលកំពុងដំណើរការប្រកួត MU ផ្អើលបវរកញ្ញាពេញហ្នឹង

ក្លាយជាម្ដាយគេជិត ៣ ខែ កែវ សុបញ្ញា ប្ដូរការរស់នៅសឹង ១៨០ ដឺក្រេ ផ្ទុយស្រឡះពីកាលមិនទាន់មានកូន តែពេញចិត្តនឹងលះបង់

ថៃ ចាប់បានស្រ្តីមេខ្លោងធំ ៣ នាក់ គប់គិតនឹងជនបរទេស ទៅបោ.កលុយពីជាតិសាសន៍ឯងអស់ជាង ១៨ លានដុល្លារ តាមរយៈការល្បួងស្នេហា

អ្នកលក់ផាកពិន័យធ្ងន់ជាងអ្នកទិញ! ប្រទេស ម៉ាល់ឌីវ ផ្ដើមអនុវត្តច្បាប់តឹងរ៉ឹង ហាមអ្នកកើតក្រោយឆ្នាំ ២០០៧ ជក់បារីដាច់ខាត

ផ្អើលពិភពលោក! តារាស្រីដ៏ល្បីតែងខ្លួនជាតួអង្គ Medusa ថ្ងៃ Halloween មិនស្ដាយនឹងការចំណាយដើមទុនតែងខ្លួន

ព័ត៌មានបន្ថែម

ថៃ ចាប់បានស្រ្តីមេខ្លោងធំ ៣ នាក់ គប់គិតនឹងជនបរទេស ទៅបោ.កលុយពីជាតិសាសន៍ឯងអស់ជាង ១៨ លានដុល្លារ តាមរយៈការល្បួងស្នេហា

អ្នកលក់ផាកពិន័យធ្ងន់ជាងអ្នកទិញ! ប្រទេស ម៉ាល់ឌីវ ផ្ដើមអនុវត្តច្បាប់តឹងរ៉ឹង ហាមអ្នកកើតក្រោយឆ្នាំ ២០០៧ ជក់បារីដាច់ខាត

សម្បូរណាស់នៅថៃ! បំបែកសម្បុកបុរសស្រឡាញ់បុរសមួយក្រុម ជុំគ្នាប្រព្រឹត្តទង្វើអនា-/ចា-រក្នុងសណ្ឋាគារមួយកណ្ដាលក្រុងបាងកក

កុំឱ្យខកម៉ោង! ថ្ងៃនេះថ្ងៃល្អ អាចនាំគ្រួសារជាទីស្រឡាញ់ «លាងស៊យ» នៅម៉ោងនេះ ត្រូវការតែគ្រឿងងាយៗ ៥ មុខទេ

សង្ឃឹមកែខ្លួន! អ្នកផលិតមាតិកា បញ្ញា​ ដែលបង្អាប់ឈ្មោះខេត្តតាកែវ ក៏ជាអ្នកតាកែវដែរ ពេលនេះត្រូវប៉ូលិសហៅវាស់កម្ពស់ និង ផ្ដិតមេដៃធ្វើកិច្ចសន្យា

នៅប្រទេសកេនយ៉ា ប្រទះហេតុការណ៍បាក់ដីធ្ងន់ធ្ងរ បណ្តាលឱ្យមនុស្សស្លា./ ប់ ២១ នាក់ និង បាត់ខ្លួន ៣០ នាក់រកមិនទាន់ឃើញ

ចាប់ពីថ្ងៃនេះដល់បុណ្យអុំទូក! កម្ពុជា ទទួលឥទ្ធិពលពីព្យុះទី ២៥ ឈ្មោះ «កាលម៉េហ្គី» អាចមានភ្លៀងផ្គររន្ទះ ស្ទើរគ្រប់ខេត្តក្រុង

ព្រះ-អើយ! ផ្ទុះការព្រួយបារម្ភលើមនុស្សរាប់ម៉ឺននាក់នៅស៊ូដង់ កំពុងជាប់នៅទីក្រុងយោធាកាន់កាប់ មិនដឹងជោគវាសនាទៅជាយ៉ាងណា

ស្វែងរកព័ត៌មាន​ ឬវីដេអូ