ដូចមហាជនបានជ្រាបហើយថា មរណភាពរបស់លោក RuthKo បានធ្វើឱ្យក្រុមគ្រួសារ អ្នកគាំទ្រ និង មិត្តភក្តិទាំងក្នុង ក្រៅសិល្បៈជាច្រើនសោកស្តាយយ៉ាងខ្លាំង។ ជាពិសេសនោះ បើនិយាយពីលោក វុទ្ធា ក៏ដូចគ្នាដែរ ដោយលោកមិនត្រឹមតែជាតារាចម្រៀងរួមទ្រនំនឹងគ្នា តែលោក វុទ្ធា ក៏ជាមិត្តល្អរាប់អានលោក RuthKo ដូចជាប្អូនបង្កើតដែរ។
ជាការពិត មុននឹងលោក RuthKo ទទួលមរណភាពនោះ អ្នកទាំងពីរធ្លាប់បានសាងស្នាដៃ និង អនុស្សាវរីយជាមួយគ្នាជាច្រើន ដោយបទចុងក្រោយ តារាចម្រៀងរ៉េបទាំង ២ បានផលិតរួមគ្នានឹងផ្ទុះការគាំទ្រខ្លាំង គឺបទ «West Side»។ ម្យ៉ាងវិញទៀត រាល់ការសម្តែងលើឆាកប្រគំតន្ត្រីម្តងៗ លោក វុទ្ធា និង លោក RuthKo តែងយកបទនេះទៅច្រៀងជាគូនឹងគ្នាជានិច្ច។
យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ លោក វុទ្ធា បានឡើងសម្តែងលើឆាកប្រគំតន្ត្រីមួយ ដោយគ្មានវត្តមានរបស់លោក RuthKo ច្រៀងជាមួយគ្នាដូចមុនឡើយ។ ក្នុងនោះ មុននឹងច្រៀង លោក វុទ្ធា បានពោលពាក្យទាំងអួលដើមកថា៖ «បើទោះជា RuthKo អត់នៅ តែគាត់មានអារម្មណ៍ថា RuthKo នៅលើឆាកជាមួយគ្នា»។ បន្ថែមពីនោះ មុននឹងបកស្រាយចម្រៀង លោក វុទ្ធា បាននាំអ្នកគាំទ្រស្រែកហៅឈ្មោះលោក RuthKo ទៀតផង៕
សូមចុចទីនេះ ដើម្បីទស្សនាវីដេអូ៖