ធ្លាយដំណឹង! យោធាថៃ មានបំណងប្រើកម្លាំងដើម្បីដណ្តើមយកទឹកដីកម្ពុជាចំនួន ១៧ ទីតាំងក្នុងតំបន់ ចាប់ពីខេត្តពោធិ៍សាត់ រហូតដល់ខេត្តកោះកុង

Share This

នៅថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត បានសុំការគាំទ្រពីប្រធានអាស៊ាន និង ថ្នាក់ដឹកនាំពិភពលោក ដើម្បីជំរុញការអនុវត្តបទឈប់បាញ់ និង រាល់កិច្ចព្រមព្រៀងរវាងកម្ពុជា និង ថៃឱ្យបានពេញលេញ និង មានប្រសិទ្ធភាព។

តាមរយៈសារលិខិតទាំងនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានជម្រាបជូនថ្នាក់ដឹកនាំពិភពលោក ទាំងអស់អំពីព្រឹត្តិការណ៍ជាបន្តបន្ទាប់ ដែលបាននាំទៅដល់ការពង្រីកទំហំ និង វិសាលភាពនៃតំបន់ជម្លោះ ហួសចេញពីតំបន់ជម្លោះប្រដាប់អាវុធកន្លងមក ក្នុងខេត្តព្រះវិហារ និង ខេត្តឧត្តរមានជ័យ។ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានស្នើសុំថ្នាក់ដឹកនាំពិភពលោកទាំងអស់គាំទ្រ និង ជំរុញឱ្យមានការគោរពពេញលេញ និង ប្រកបដោយប្រសិទ្ធភាពចំពោះលក្ខខណ្ឌបទឈប់បាញ់ និង កិច្ចព្រមព្រៀងទាំងអស់ដែលបានសម្រេច នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ (GBC) និង គណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគ (RBC) កាលពីពេលថ្មីៗនេះ។

ក្នុងនោះ តាមរយៈលិខិតបានឱ្យដឹងទៀតថា ផ្អែកលើប្រភពគួរឱ្យទុកចិត្តបាន យោធាថៃ មានបំណងប្រើប្រាស់កម្លាំងដើម្បីដណ្តើមយកទឹកដី នៅទីតាំងចំនួន ១៧ ផ្សេងទៀតនៅក្នុងតំបន់ ចាប់ពីខេត្តពោធិ៍សាត់ រហូតដល់ខេត្តកោះកុង ដែលស្ថិតនៅប៉ែកខាងលិច និង ប៉ែកនិរតី នៃប្រទេសកម្ពុជា។

គួរឱ្យដឹងផងដែរថា ចាប់តាំងពីថ្ងៃទី ១២ ខែសីហា កម្លាំងថៃបានពង្រីកតំបន់ជម្លោះ តាមរយៈការរាយលួសបន្លា ដាក់របាំងឃាំង ចេញឱសានវាទបណ្ដេញពលរដ្ឋខ្មែរចេញពីលំនៅឋានពួកគេរស់នៅយូរលង់មកហើយ ក្នុងភូមិជោគជ័យ និង ភូមិព្រៃចាន់ នៃខេត្តបន្ទាយមានជ័យ ដែលស្ថិតនៅភាគពាយ័ព្យនៃ ប្រទេសកម្ពុជា និង ស្ថិតក្នុងចម្ងាយប្រមាណ ២០០ គីឡូម៉ែត្រ ពីតំបន់ជម្លោះដូចរៀបរាប់ខាងលើ។ ពលរដ្ឋខ្មែរចំនួន ២៥ គ្រួសារ ត្រូវបានរារាំងមិនឱ្យចូលផ្ទះសម្បែង និង ស្រែចំការរបស់ពួកគេ ហើយថ្មីៗនេះ អ្នកនាំពាក្យយោធាថៃក៏បានគំរាមកំហែងធ្វើការបណ្តេញចេញថែមទៀត នាពេលដ៏ខ្លីខាងមុខ ដែលនឹងប៉ះពាល់ដល់អ្នកភូមិរាប់រយគ្រួសារ ដែលមានសមាជិកសរុបប្រមាណជាង ១០០០ នាក់៕

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

មិនបាច់ទៅដល់ក្រិច! ហាងកាហ្វេថ្មីចែសមួយទើបបើកនៅសៀមរាប មានប្លង់ថតរូបស្អាតៗ ដូចលើកោះ Santorini ពិតៗ

ស្រុះដៃគ្នាណាស់! អ្នកគាំទ្រនាំគ្នាចំណាយប្រាក់ Vote ដើម្បីឱ្យ ហ្វីយ៉ាតា អាចឡើងដល់ Top MU 2025

អាយុគ្រាន់ជាតួលេខ! លោកតាអាយុ ១១០ ឆ្នាំ កាន់ដៃកូនក្រមុំវ័យឃ្លាតគ្នា ៨៣ ឆ្នាំចូលរោងការ ផ្អើលអស់អ្នកភូមិផង

មិនគួរឱ្យជឿ! បុរសឥណ្ឌាម្នាក់ ផឹកប្រេងម៉ាស៊ីនជំនួសទឹក ៧-៨ លីត្ររាល់ថ្ងៃ ជាង ៣០ ឆ្នាំមិនដែលឈឺចូលពេទ្យ

ចុងឆ្នាំនេះ អ្នកសិល្បៈ ៣ គូ បានប្រកាសកំណត់ខែឆ្នាំចូលរោងជ័យបញ្ចប់ភាពនៅលីវយ៉ាងរំភើប

ព័ត៌មានបន្ថែម

មិនបាច់ទៅដល់ក្រិច! ហាងកាហ្វេថ្មីចែសមួយទើបបើកនៅសៀមរាប មានប្លង់ថតរូបស្អាតៗ ដូចលើកោះ Santorini ពិតៗ

កុំចេះតែទម្លាក់លេខទម្លាក់ទីតាំង! មុនទិញអីវ៉ាន់អនឡាញ ត្រូវមើល ៤ ចំណុចនេះសិន ប្រយ័ត្នគេបោក

អ្នកមានបញ្ហាឆ្អឹងត្រគាកកុំទុកយូរ! ចាប់ពីខានស្អែក នៅពេទ្យគៀនឃ្លាំង មានគ្រូពេទ្យមកពីអង់គ្លេស ផ្ដល់ជូនការព្យាបាល ៣ មុខនេះ

ផ្ទះណាបានជាកូនប្រសាសំណាងហើយ! អ្នកផលិតមាតិកាជនបទ ២ រូប ពូកែច្នៃម្ហូបទំនងៗ មានចិត្តល្អតែងធ្វើម្ហូបចែកក្មេងតូចៗ

មិនចង់កើតជំងឺទឹកនោមផ្អែម កាត់ជើងចោល ពិបាកហូបចុក នេះជារឿងងាយៗ ៤ ចំណុច គួរអនុវត្តធ្វើជាប្រចាំ

ឆ្នេរមួយកន្លែងនៅថៃ ទឹកសមុទ្រប្រែជាខ្មៅដូចប្រេង អ្នកទេសចរខ្ពើមលែងហ៊ានចុះលេង

ប្រពន្ធចូលចិត្តថត selfie បង្ហោះលើហ្វេសប៊ុកពេក ប្ដីហាមមិនស្ដាប់ ប្រទាញប្រទង់គ្នារហូតកើតជារឿងធំ

ដេញប្រកិតសៀមរាប! ខេត្តជាប់សមុទ្រមួយនេះ សង្ស័យជាប់ Top2 ខណៈមានភ្ញៀវសម្រុកទៅលេងជាង ៣២ ម៉ឺននាក់ រយៈពេលអុំទូក ៣ ថ្ងៃនេះ

ស្វែងរកព័ត៌មាន​ ឬវីដេអូ