និយាយទាក់ទងនឹងរឿងស្នេហារបស់វេជ្ជបណ្ឌិតដ៏មានប្រជាប្រិយភាពលើបណ្ដាញសង្គមលោក ហ៊ាង រតនា មហាជនអ្នកគាំទ្រតាមដានរបស់លោកច្បាស់បានចាប់អាម្មណ៍ និង អបអរម្ដងហើយ កាលពីដើមខែមីនា ឆ្នាំ ២០២៥ កន្លងទៅ លោកបានបើកបង្ហាញមុខគូស្នេហ៍ដ៏ស្រស់ស្អាត និង ប្រកាសដំណឹងល្អនៃថ្ងៃមង្គលដែលរៀបចំឡើងមុនចូលឆ្នាំថ្មីប្រពៃណីខ្មែរនេះ។
យ៉ាងណាមិញ មកដល់ថ្ងៃទី ៨ ខែមេសា ឆ្នាំ ២០២៥ នេះ វេជ្ជបណ្ឌិត ហ៊ាង រតនា និង គូស្នេហ៍ ក៏បានក្លាយជាកូនកំលោះកូនក្រមុំដ៏ស្រស់ស្អាតក្នុងរោងជ័យហើយ ដោយអ្នកទាំងពីរបានរៀបចំកម្មពិធីអាពាហ៍ពិពាហ៍តាមប្រពៃណីមានការតុបតែងលម្អរោងយ៉ាងប្រណីត នៅខេត្តកំពង់ស្ពឺ ដែលជាស្រុកកំណើរខាងកូនក្រមុំ។
ពិធីមង្គលរបស់វេជ្ជបណ្ឌិតរូបនេះ និង កូនក្រមុំ រៀបចំឡើងយ៉ាងធំដុំ ដោយមានការចូលរួមជូនពរពីសំណាក់មេបាទាំងសងខាង ហើយបើងាកមកមើលមហាជនអ្នកលេងបណ្ដាញសង្គមវិញ ជាពិសេសអ្នកគាំទ្ររបស់វេជ្ជបណ្ឌិតរូបនេះ ក៏កំពុងចាប់អារម្មណ៍ចែករំលែក និង បង្ហាញការអបអរសាទរចំពោះលោក និង ភរិយាក្នុងថ្ងៃដ៏មានសិរីមង្គលនេះផងដែរ៕