![ផ្ទុះការវែកញែកពេក! Namtan បវរកញ្ញាចក្រវាលថៃ ២០១៦ បកស្រាយរឿងប្រើអ្នកបកប្រែលើវេទិកា MU ជាការយកប្រៀប ឬអត់?](https://www.popular.com.kh/wp-content/uploads/2023/11/21-10.jpg)
ផ្ទុះការវែកញែកពេក! Namtan បវរកញ្ញាចក្រវាលថៃ ២០១៦ បកស្រាយរឿងប្រើអ្នកបកប្រែលើវេទិកា MU ជាការយកប្រៀប ឬអត់?
កម្មវិធី Miss Universe 2023 ត្រូវបានបញ្ចប់ តែប្រជាជនថៃមួយចំនួន ជាពិសេសនោះអ្នកតាមដានកម្មវិធី MU 2023 នៅតែមានចម្ងល់មិនអស់ចិត្តចំពោះការមានអ្នកបកប្រែឱ្យបវរកញ្ញា Sheynnis ជាម្ចាស់មកុដ ថាមានប្រៀបជាងបវរកញ្ញារបស់ប្រទេសខ្លួន ព្រោះបវរកញ្ញាប្រទេសថៃ នាង Anntonia មិនមានអ្នកបកប្រែឱ្យឡើយ។
![](https://www.popular.com.kh/wp-content/uploads/2023/11/20-17.jpg)
![](https://www.popular.com.kh/wp-content/uploads/2023/11/19.webp)
ទន្ទឹមនឹងមានចម្ងល់មួយនេះកើតឡើង អតីតបវរកញ្ញា Miss Universe Thailand 2016 នោះគឺកញ្ញា Namtan ដែលធ្លាប់តំណាងឱ្យប្រទេសថៃ ទៅប្រកួតនៅលើឆាកអន្តរជាតិក្នុងកម្មវិធីខាងលើនេះ កាលពីឆ្នាំ ២០១៦ មានឱកាសបានបកស្រាយចំពោះចម្ងល់ខាងលើផងដែរ។
![](https://www.popular.com.kh/wp-content/uploads/2023/11/14-23.jpg)
កញ្ញា Namtan បានចូលរួមកម្មវីធីមួយឈ្មោះថា «News Room» ចំពោះការមានអ្នកបកប្រែលើវេទិកា MU នេះ Namtan បាននិយាយថា៖ «ការពិតទៅរឿងនេះក៏អាចមានប្រៀបតិចតួចដែរ ត្រង់ថាបើសួរសំណួរមកយើងអាចនឹងដឹង ហើយបានប្រើពេលវេលានោះក្នុងការគិត និង រួបរួមចម្លើយ វាក៏ជាគុណសម្បត្តិមួយដែរ ហើយបើសិនជាយើងអាចស្ដាប់ភាសាអង់គ្លេសបានតិចតួចទៀតនោះក៏កាន់តែល្អ»។
អតីតបវរកញ្ញារូបនេះបានបន្តរៀបរាប់ថា ៖ «តែបើសិនជាយើងគិតថាការប្រើអ្នកបកប្រែជាការខាតពេលវេលាវិញនោះ គឺអាចដោយសារតែចំណុចខ្លះ ដូចជាពេលយើងនិយាយទៅ តើអ្នកបកប្រែគាត់អាចបកត្រូវចំពោះអ្វីដែលចង់បានដែរឬអត់? មួយវិញទៀតនោះនៅពេលយើងនិយាយចប់មួយប្រយោគហើយ អ្នកប្រែគាត់បានបកឱ្យហើយ តើយើងអាចនៅនិយាយបន្តបានយ៉ាងរលូនដែរទេ ព្រោះវាក៏មានភាពពិបាក និង បូករួមទាំងពេលវេលាទៀតនោះ វាមានទាំងគុណសម្បត្តិ និង គុណវិបត្តិ»៕