កាលពីយប់ថ្ងៃទី ៧ ខែកក្កដា ឆ្នាំ ២០២៥ កន្លងទៅនេះ អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ច្បាស់ជាបានជ្រាបមកហើយ ពីការជម្រាបជូនពីតារាសម្តែង ហេង នរៈកក្កដា ដែលបានចែកផ្លូវគ្នានឹងគូដណ្តឹង។
យ៉ាងណាមិញ ស្រាប់តែនៅយប់ថ្ងៃទី ០៩ ខែកក្កដា ឆ្នាំ ២០២៥ លោក ហេង នរៈកក្កដា បានបង្ហោះវីដេអូគួរឱ្យភ្ញាក់ផ្អើលមួយ ដោយលោកបានថតវីដេអូអំឡុងពេលជជែកនឹងនារីម្នាក់តាមរយៈបណ្តាញសង្គម។
ក្នុងវីដេអូនោះ បានបង្ហញពីការសន្ទនារបស់នារីមិនស្គាល់មុខម្នាក់ ដែលបានខលមកលោក ហេង នរៈកក្កដា និង ចង់ហៅលោកចេញក្រៅតែ ២ នាក់ ទៀតផង ដែលវីដេអូនោះបានបង្កការចែករំលែកបន្តគ្នាព្រោងព្រាត ព្រមជាមួយការបញ្ចេញយោបល់ពីមហាជនរៀងៗខ្លួនផងដែរ៕
សូមចុចទីនេះដើម្បីទស្សនាវីដេអូ៖