កាលពីថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០២៥ កន្លងទៅ ខាងប៉ូលិសស៊ើបអង្កេតកណ្តាល CIB របស់ថៃ បានទម្លាយពីករណីចាប់បានសាច់គោខុសច្បាប់ចំនួន ៤១ តោន ដែលមានលួចចាក់សារធាតុគីមីទៀតផង។
តាមព័ត៌មានបានឱ្យដឹងថា ការបង្រ្កាបបានធ្វើឡើងនៅក្នុងបន្ទប់ក្លាសេខ្នាតធំមួយ នៅស្រុក Khong Luang ខេត្ត Pathum Thani ដោយក្នុងនោះគេបានរកឃើញសាច់គោលួចនាំចូលដោយខុសច្បាប់ ចំនួន ៤១ តោនកំពុងស្តុកទុកត្រៀមចែកចាយ។ លើសពីនេះទៅទៀត គឺសាច់គោមានចាក់សារធាតុថ្នាំ Formalin ដែលអាចបង្កឱ្យអ្នកបរិភោគមានគ្រោះថ្នាក់ទៀតផង។
ដោយឡែក ព័ត៌មាននេះ បានធ្វើឱ្យប្រជាជនថៃជាច្រើនមានការព្រួយបារម្ភជាខ្លាំង ព្រោះតែសាច់គោគឺជាសាច់ដែលពេញនិយមបរិភោគ ហើយម្នាក់ៗក៏ស្នើសុំឱ្យអាជ្ញាធរស្រាវជ្រាវ និង បង្ហាញថាសាច់ទាំងនេះនឹងត្រូវចែកចាយទៅលក់នៅកន្លែងណាខ្លះ៕
ប្រភព៖ Kapook