សោកស្តាយ! លោក ងិន សុខគ្រវ៉ារ ម្ចាស់បទ «ស្អាតជានិច្ច» ទទួលមរណភាពហើយ នេះជាប្រវត្តិ និង ដំណើរក្នុងអាជីពត្រឹមវ័យ ៧៥ ឆ្នាំរបស់លោក

Share This

ពិតជាគួរឱ្យសោកស្តាយ ដែលថ្មីៗនេះ ទើបតែទទួលដំណឹងថា លោក ងិន សុខគ្រវ៉ារ តន្ត្រីករជើងចាស់ និង ជាអ្នកនិពន្ធបទ «ស្អាតជានិច្ច» បានទទួលមរណភាព។ ជាក់ស្តែង តាមការចែកចាយដំណឹងនៅលើបណ្តាញសង្គមហ្វេសប៊ុក លោក ងិន សុខគ្រវ៉ារ បានទទួលមរណភាព ក្នុងអាយុ ៧៥ ឆ្នាំ នាថ្ងៃទី ២៣ ខែ សីហា នេះ។

កន្លងមក លោកបានសាងស្នាដៃ និង សមិទ្ធផលជាច្រើនទាំងនៅក្នុងវិស័យតន្ត្រី និង អាជីពការងារ។ ខាងក្រោមនេះជាប្រវត្តិ និង ដំណើរជីវិតរបស់លោកនៅក្នុងវិស័យនេះ៖

តាមរយៈវីដេអូលើទំព័រហ្វេសប៊ុក Sokrowar Modern Music School  លោក ងិន សុខគ្រវ៉ារ កើតនៅឆ្នាំ ១៩៥២ លោកបានចូលរៀននៅសាលាបឋមសិក្សាពញាក្រែកនៅឆ្នាំ ១៩៥៨ ​និង បានបន្តការសិក្សានៅវិទ្យាល័យឥន្ទ្រទេវីក្នុងឆ្នាំ ១៩៦៥។ អំឡុងរៀននៅវិទ្យាល័យ លោកបានចូលរៀនភ្លេងជាបណ្តើរៗ នៅក្នុងក្រុមតន្ត្រីព្យុហយាត្រាយុវជនសង្គមរាស្ត្រនិយមខ្មែរ។ កាលនោះក្រុមភ្លេងមានតួនាទីប្រគំជាក្រុមដើម្បីដង្ហែ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ដែលព្រះអង្គទ្រង់យាងទៅសម្ពោធនៅតាមរាជធានី និង ខេត្តនានា។

បញ្ចប់ថា្នក់ឌីប្លូមនៅឆ្នាំ ១៩៦៩ មួយឆ្នាំបន្ទាប់មក ក្រុមតន្ត្រីព្យុហយាត្រាក៏ត្រូវរំលាយដោយរៀបចំជាក្រុមតន្ត្រីយុវជនស្រោចស្រង់ជាតិវិញ ដើម្បីប្រគំបទភ្លេងទាំងឡាយ ដែលទាក់ទងនឹងសាធារណរដ្ឋខ្មែរ។ គ្រានោះលោកបានសហការជាមួយតន្ត្រីករចាស់ៗបង្កើតជាសមាគមតន្ត្រីមួយ ដែលមានការថតចម្រៀងផ្សេងៗ ជាពិសេស ក៏មានការចូលរួមពីលោកគ្រូភ្លេងរបស់លោក ដែលល្បីខាងធ្វើបទទាក់ទងនឹងការអប់រំកុមារផងដែរ។ លោក  និង លោកគ្រូធំរបស់លោក រួមទាំងតន្ត្រីករបានថតបទភ្លេងជាច្រើនបទជាមួយអធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត និង អ្នកនាង រស់ សេរីសុទ្ធា ដែលក្នុងនោះមានដូចជាបទ៖ «ក្រពើក្នុងទឹក», «ស្រីតូចត្រមែ» និង«ឡាប៊ុមបៃយេ» ជាដើម។

មកដល់ពេលប្រទេសកំពុងមានសង្គ្រាម គ្រានោះមានជនភៀសខ្លួនមកពីខេត្តរតនៈគិរីដែលជាភារកិច្ចមួយតម្រូវឱ្យលោកគ្រូធំ ដែលជាគ្រូរបស់លោក ងិន សុខគ្រវ៉ារ ប្រមូលកុមារទាំងប៉ុន្មានចូលមកជុំរុំយុវជនភ្លេង។ លោកគ្រូធំ និង លោកបានបង្រៀនក្មេងទាំងអស់រហូតបង្កើតបានក្រុមភ្លេងសម័យមួយនៅឆ្នាំ ១៩៧២-១៩៧៣ ដែលក្រុមតន្ត្រីនោះមានឈ្មោះថា «ក្រុមតន្ត្រីកុមាររតនៈគិរី»។

នៅថ្ងៃទី ១៧ ខែ មេសា ឆ្នាំ ១៩៧៥  ជាពេលដែលរបបខ្មែរក្រហមចូលមកកាន់កាប់នៅទីក្រុងភ្នំពេញ លោក ងិន សុខគ្រវ៉ារ ក៏ដូចជាប្រជាពលរដ្ឋបានជម្លៀសចេញទៅតំបន់រំដោះដែលខ្មែរក្រហមគ្រប់គ្រងនៅខេត្តកំពង់ធំ។

ក្រោយថ្ងៃរំដោះ ៧មករា ឆ្នាំ ១៩៧៩  លោកបានត្រលប់មកទីក្រុងភ្នំពេញវិញ ហើយដោយសារមានក្តីស្រលាញ់ចំពោះសិល្បៈតន្ត្រីតាំងតែពីក្មេងវ័យ លោកក៏បានចូលធ្វើការនៅមជ្ឈមណ្ឌលកុលាបទី ១ នៅថ្ងៃទី ២២ ខែតុលា ឆ្នាំ១៩៧៩ ដែលដើមឡើយទីនោះគេឱ្យឈ្មោះថាមជ្ឈមណ្ឌលកុមារកំព្រាសង្គ្រោះទី ១។ ការងារនៅទីនោះលោកមានតួនាទីជាអ្នកបង្រៀនចម្រៀងអប់រំកុមារ ហើយគ្រានោះដែរក៏ជាពេលដែលលោកមានឱកាសច្រើនក្នុងការតែងនិពន្ធបទចម្រៀងបែបអប់រំកុមារ។ ជាក់ស្តែងពីឆ្នាំ ១៩៧៩-១៩៩២ លោកបាននិពន្ធបទចម្រៀងកុមារចំនួន ១២០ បទ និង បានយកទៅថត និង ចាក់ផ្សាយនៅវិទ្យុជាតិ។ បទចម្រៀងទាំងអស់សុទ្ធសឹងជាបទមានអត្ថន័យបែប ស្នេហាជាតិ គោរពមាតាបិតា សុជីវធម៌ គោរពវិន័យ និង ការដឹងគុណមាតាបិតាជាដើម។

ចំណោមបទទាំង ១២០ បទ ក្នុងនោះបទ «ស្អាតជានិច្ច» គឺជាបទដែលល្បីឮមកដល់សព្វថ្ងៃ។ លោកបាននិពន្ធបទនេះនៅក្នុងឆ្នាំ ១៩៨១ និង បានយកទៅថតនៅវិទ្យុជាតិក្នុងឆ្នាំ​ ១៩៨២។ ការថតបទនេះ ​កូនសិស្សរបស់លោកជាអ្នកច្រៀង ឯតន្ត្រីករនៅវិទ្យុជាតិជាអ្នកប្រគំភ្លេង។

លោក ងិន សុខគ្រវ៉ារ ថាបទ «ស្អាតជានិច្ច» ជាបទមួយខ្លីសម្រាប់កុមារ វាមានអត្ថន័យសាមញ្ញបំផុតក្នុងការអប់រំកុមារឱ្យមានអនាម័យ ខំរៀនសូត្រ និង ចេះថែរក្សាសុខភាព។ ដោយសារតែបទ «ស្អាតជានិច្ច» មានសារប្រយោជន៍ដូច្នេះ ទើបបទនេះមានឥទ្ធិពលធ្វើឱ្យលោកគ្រូអ្នកគ្រូបន្តបង្រៀនដល់ក្មេងៗមកដល់សព្វថ្ងៃ។  លោកថាបទនេះសំដៅដល់កុមារចាប់ពីថ្នាក់មេត្តេយ្យរហូតដល់បឋមសិក្សា។

ក្រោយមជ្ឈមណ្ឌលកុលាបទី ១ រំសាយនៅឆ្នាំ ​២០០០ លោក ងិន សុខគ្រវ៉ារ បានចូលបម្រើការងារជាប្រធានសុខភាពកុមារនៅមន្ទីរសង្គមកិច្ចក្រុងភ្នំពេញ។ ទន្ទឹមគ្នានេះលោកក៏បានបើកសាលាបង្រៀនភ្លេងនៅផ្ទះ ដែលរហូតមកដល់បច្ចុប្បន្នមានរយៈពេលជាង ២០ ឆ្នាំមកហើយ។ ការបើកសាលាបង្រៀននេះ លោកមានបំណងចង់ឱ្យកូនខ្មែរបានចេះនូវអក្សរភ្លេង ចេះលេងភ្លេង និង ប្រគំភ្លេងបន្តទៀត។ ចំណោមសិស្សដែលធ្លាប់រៀនជាមួយលោក ក្នុងនោះមានលោក សាពូន មីដាដា អតីតតារាចម្រៀងផលិតកម្មហង្សមាសដែលបានចូលរៀននៅក្នុងឆ្នាំ ១៩៩៧។

លោក ងិន សុខគ្រវ៉ារ បានចូលនិវត្តនៅក្នុងឆ្នាំ ២០១១  តែដោយសារលោកជាបុគ្គលមានស្នាដៃ និង នៅតែអាចបន្តចែករំលែកចំណេះ នៅឆ្នាំ ២០១៦ ឯកឧត្តម ខៀវ កាញារីទ្ធ បានអញ្ជើញលោកចូលធ្វើការនៅក្រសួងព័ត៌មាន ដោយមានតួនាទីជាទីប្រឹក្សាមានឋានៈស្មើអគ្គនាយក។ នៅក្នុងតួនាទីលោកបានចូលរួមតែងនិពន្ធបទភ្លេងជូនសាលាផ្សេងៗទូទាំងរាជធានីខេត្តមកដល់សព្វថ្ងៃ។ អ្វីដែលជាភក្តីភាពទៀតនោះ លោកបានចងក្រងឯកសារចម្រៀងរបស់អធិរាជសំឡេងមាស លោក ស៊ីន ស៊ីសាមុត និង អ្នកនាង រស់ សេរីសុទ្ធា ដែលមានរហូតដល់ទៅ៧០០បទ មានច្រើនភាគ មានប៉ារូល អាគ័រ និង ណោតភ្លេងច្បាស់លាស់ ដើម្បីទុកជាមរតកដល់កូនខ្មែរជំនាន់ក្រោយ៕

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

ឃើញក្នុងវីដេអូ Troll មុខនៅក្មេងៗ តែតួអង្គ «អាក្លូ» និង «អាកច់» ពិតប្រាកដម្នាក់ៗមានវ័យសុទ្ធតែក្បែរ ៥០ ឆ្នាំហើយ

រួសរាន់ទៅធ្វើអត់អស់លុយទេ! បងប្អូនដែលចង់ធ្វើ «សៀវភៅគ្រួសារ» កាន់តែឯកសារប៉ុន្មានមុខនេះ អាចធ្វើបានហើយ

ជុះបានលុយ! ក្រុមហ៊ុនមួយនៅជប៉ុន បើកទទួលការបរិច្ចាគលាមកដើម្បីយកធ្វើថ្នាំ អ្នកបរិច្ចាគនឹងបានលុយលើកទឹកចិត្ត

នៅចាំទេ? កាកា តារាចម្រៀងក្រុមក្លាស៊ីក បាត់ឈឹងលើសិល្បៈរាប់ឆ្នាំ នេះជាបច្ចុប្បន្នភាពនៃជីវិតរូបនាង

ចង់បានរាងសង្ហា ទៅសម្រុកហាត់ប្រាណទាំងមិនធ្លាប់ហាត់សោះ ៤ ថ្ងៃក្រោយឈឺចូលពេទ្យ ពិនិត្យឃើញខូចក្រលៀន

ទម្លាយមុខមាត់ និង ជីវិតរបស់ Kwong Wa តួអង្គ ថាំងចេង ក្នុងរឿង «ស៊ុនអ៊ូខុង» ឆ្នាំ ១៩៩៦

ព័ត៌មានបន្ថែម

រួសរាន់ទៅធ្វើអត់អស់លុយទេ! បងប្អូនដែលចង់ធ្វើ «សៀវភៅគ្រួសារ» កាន់តែឯកសារប៉ុន្មានមុខនេះ អាចធ្វើបានហើយ

ជុះបានលុយ! ក្រុមហ៊ុនមួយនៅជប៉ុន បើកទទួលការបរិច្ចាគលាមកដើម្បីយកធ្វើថ្នាំ អ្នកបរិច្ចាគនឹងបានលុយលើកទឹកចិត្ត

ចង់បានរាងសង្ហា ទៅសម្រុកហាត់ប្រាណទាំងមិនធ្លាប់ហាត់សោះ ៤ ថ្ងៃក្រោយឈឺចូលពេទ្យ ពិនិត្យឃើញខូចក្រលៀន

កក់កន្លែងគេងទៅ! បាតុភូតសមរាត្រីព្រះអាទិត្យរះចំកំពូលប្រាសាទអង្គរ ជិតមកដល់ហើយ នេះជាម៉ោងពេល និង ថ្ងៃទៅទស្សនា

កម្មមានពិត! យាយបណ្ឌិតថៃដែលនិយាយមើលស្រាលខ្មែរកោកៗ ពេលនេះត្រូវអតីតរដ្ឋមន្ត្រីក្រសួងការបរទេសថៃប្តឹង ព្រោះតែមាត់ឥតគម្រប

មិនលេងសើចទេ! ជំងឺឯកោកំពុងរាតត្បាតជិត ៣០ ប្រទេស នៅអាមេរិកគួរឱ្យបារម្ភជាងគេ ព្រោះអ្នកឯកោសុទ្ធតែវ័យក្មេង

រដ្ឋមន្ត្រីក្រសួងអប់រំ លើកឡើងពីបេក្ខជន ខេត្តព្រះវិហារ និង ឧត្តរមានជ័យ អាចមានសំណាងក្នុងការប្រឡង ព្រោះក្រសួងមានវិធានការថ្មី

Streamer ម្នាក់ ត្រូវបានគេប្រទះឃើញដេកស្លា./ ប់នៅក្នុងផ្ទះ ក្រោយពីឡាយវីដេអូជាប់គ្នា ១២ ថ្ងៃមិនឈប់សោះ

ស្វែងរកព័ត៌មាន​ ឬវីដេអូ