នៅថ្ងៃទី ៤ ខែសីហា ឆ្នាំ ២០២៥ នេះ សារព័ត៌មានថៃបានរាយការណ៍ឱ្យដឹងថា មានករណីធ្លាក់ផ្កាយដុះកន្ទុយមួយគ្រាប់នៅប្រទេសថៃ បង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ប្រជាជន។
តាមព័ត៌មានបានឱ្យដឹងថា ផ្កាយដុះកន្ទុយខាងលើនេះ បានធ្លាក់ចុះមកដោយពន្លឺភ្លឺចិញ្ចាច ព្រមទាំងសំឡេងផ្ទុះយ៉ាងចម្លែកផងដែរ ហើយមានអ្នកនៅតាមខេត្តជាច្រើនបានឃើញផ្កាយដុះកន្ទុយនេះ ជាពិសេសគឺខេត្តដែលនៅតំបន់ឦសាន ដែលមានដូចជាខេត្តនគររាជសីមា ខនកេន ស៊ីសាកេតុ។
ដោយឡែក ប្រជាជនខ្មែរនៅតាមខេត្តមួយចំនួនជាប់ទល់ដែនថៃ ក៏បានឃើញផ្កាយដុះកន្ទុយនេះធ្លាក់នៅក្នុងប្រទេសថៃដូចគ្នា តែបើតាមជំនឿរបស់ខ្មែរ ពិតណាស់ផ្កាយនេះជាប្រផ្នូលនៃសេចក្តីវិនាសអន្តរាយ និង កលិយុគផ្សេងៗ។ ដូចនេះហើយ ផ្កាយដុះកន្ទុយនេះហាក់ដូចជាចង់បង្ហាញថា ប្រទេសថៃកំពុងតែមានរឿងក្តៅក្រហាយកើតឡើងហើយ ជាពិសេសគឺកើតឡើងចំពេលប្រទេសមួយនេះ កំពុងឈ្លានពានចង់បានទឹកដី និង តែងធ្វើទុក្ខបុកម្នេញមកលើប្រទេសកម្ពុជាម្ដងហើយម្ដងទៀត៕ សូមចុចទីនេះដើម្បីទស្សនាវីដេអូ៖