ម្ចាស់ពាន MasterChef រដូវកាលទី ៣ ផ្ដាំទៅបេក្ខជនរដូវកាលថ្មីរឿងចាយលុយចូលប្រកួតថា «កុំឃើញដំរីជុះ ជុះតាមដំរី»

Share This

ខណៈកម្មវិធីផ្ទះបាយ MasterChef Cambodia រដូវកាលពី ៤ កំពុងទទួលពាក្យជាបណ្តើរៗ ទន្ទឹមគ្នានេះ​មហាជន ជាពិសេស អ្នកមានបំណងដាក់ពាក្យប្រកួត បានកំពុងរារែក ដោយហេតុមានបេក្ខជនកាលពីរដូវកាលមុន បានលើកឡើងអំពីការចំណាយផ្ទាល់ខ្លួន ដែលត្រូវចាយលុយច្រើនតាំងពីពេលចាប់ផ្តើមប្រកួតរហូតដល់បញ្ចប់។​ លោក ឃួន សំអន ដែលជាម្ចាស់ពាន MasterChef Cambodia រដូវកាលទី ៣ លោកក៏បានទទួលសារជាច្រើនអំពីចម្ងល់នេះ ដោយមិនបង្អង់យូរ លោកបានសរសេរបង្ហោះបកស្រាយភ្លាមៗនៅលើទំព័រហ្វេសប៊ុករបស់លោកផងដែរ។

លោកបានរៀបរាប់ដោយផ្អែកលើបទពិសោធផ្ទាល់ខ្លួនយ៉ាងដូច្នេះថា៖ «មានបងប្អូនឆាតសួរខ្ញុំច្រើនណាស់ ពេលក្លាយទៅជាបេក្ខជន ២៥ នាក់ ក្នុងផ្ទះបាយ Masterchef យើងត្រូវចំណាយច្រើនទេបង? ហើយខ្ញុំពុំមានថវិកាផង ខ្ញុំអាចចូលបានទេបង? នេះក៏ដោយសារតែពួកគាត់ស្តាប់ការបកស្រាយរបស់បេក្ខជនយើងមួយចំនួនផ្សេងៗ ដែលពួកគាត់មានការចំណាយខ្ពស់ សព្វគ្រប់បែបយ៉ាង ទៅតាមលទ្ធភាពរបស់ពួកគាត់!

ជាក់ស្តែងរឿងរ៉ាវមួយចំនួនដូចជាការហូបចុក ខោអាវថត opening show កញ្ចប់លុយចាយវាយប្រចាំថ្ងៃ ខាងកម្មវិធីគឺបានគិតគូរយ៉ាងគួរសម សម្រាប់បេក្ខជននីមួយៗស្មើៗគ្នារួចហើយ! (បើយើងចង់បានលើសនឹងគឺចំណាយខ្លួនឯង)។

«ខ្ញុំហ៊ាននិយាយថាខ្ញុំមិនបានចំណាយច្រើនទេ» ក្នុងអំឡុងពេលប្រកួតខ្ញុំមានត្រឹម ១០០$ ជាង និង សៀវភៅធ្វើម្ហូបចំនួន ១០ ក្បាលជាង គ្រឿងទេស សម្រាប់ធ្វើម្ហូបតិចតួច និង ខោអាវថ្មីខ្លះ ចាស់ខ្លះ ប្រហែល ១០ ឈុតជាងប៉ុណ្ណោះ! ខ្ញុំចំណាយចំពោះរឿងណាដែលខ្ញុំចាំបាច់បំផុត! ហើយយើងក៏អាចបដិសេធជាមួយការចេញក្រៅញុំារបស់ថ្លៃៗ ជាមួយមិត្តភក្តិ ឬក៏ចំណាយទិញរបស់ថ្លៃៗដែលមិនចាំបាច់ប្រចាំថ្ងៃបាន។

យើងកុំមានភាពអវិជ្ជមានមួយគិតថា គេគិតបែបនេះ គេគិតបែបនោះ «តែត្រូវសួរខ្លួនឯងវិញថា» ខ្ញុំមានកញ្ចប់លុយដែលអាចធ្វើដូចពួកគាត់បានទេ? កុំខ្លាចខ្មាសគេ ព្រោះភាពខ្មាសរបស់អ្នក ធ្វើឱ្យអ្នកបាត់បង់ភាពជាខ្លួនឯងទាំងស្រុងបាត់ទៅហើយ។ រក្សាគោលជំហរខ្លួនឯងឱ្យនឹង ផ្តោតលើឆន្ទៈរបស់អ្នក គ្មាននរណាម្នាក់អូសទាញអ្នកបានក្រៅពីខ្លួនឯងទេ។

នេះជាចម្លើយរបស់ខ្ញុំចំពោះបងប្អូនដែលបានឆាតមកសួរជាច្រើន ទាក់ទងទៅនឹងកញ្ចប់ថវិកាចាយវាយប្រចាំថ្ងៃ! ព្រោះពួកគាត់មានក្តីស្រមៃចង់បង្ហាញសមត្ថភាព ចម្អិនក្នុងផ្ទះបាយ Masterchef តែមិនហ៊ានដាក់ពាក្យដោយសារពុំមានថវិកាចំណាយ!

ពាក្យស្លោករបស់ខ្ញុំដែលទន្ទេញជាប់មាត់ (កុំឃើញដំរីជុះ ជុះតាមដំរី) ខ្ញុំនឹងឆ្លៀតឱកាសចេញជាវីដេអូដើម្បីជាការលើកទឹកចិត្តជំរុញ និង បទពិសោធខ្ញុំផ្ទាល់ជូនអ្នកទាំងអស់គ្នាបន្ថែមទៀត!​»៕

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

ឃើញក្នុងវីដេអូ Troll មុខនៅក្មេងៗ តែតួអង្គ «អាក្លូ» និង «អាកច់» ពិតប្រាកដម្នាក់ៗមានវ័យសុទ្ធតែក្បែរ ៥០ ឆ្នាំហើយ

ប្លែកទៀតហើយ! Balenciaga ចេញកាបូបម៉ូដថ្មីដូចថង់ប្លាស្ទិកគេយួរតាមផ្សារ តែតម្លៃវិញមិនធម្មតា ឮហើយញ័រជើង

Streamer ម្នាក់ ត្រូវបានគេប្រទះឃើញដេកស្លា./ ប់នៅក្នុងផ្ទះ ក្រោយពីឡាយវីដេអូជាប់គ្នា ១២ ថ្ងៃមិនឈប់សោះ

រឿងកំប្លែងថ្មីទៀតហើយ! ថៃ បង្កើតស្បែកជើងពិសេសទុកឱ្យទាហានពាក់ ការពារកុំឱ្យដើរជាន់មីននៅតំបន់ព្រំដែនទៀត

ច្បាស់ហើយ! មុននេះ ក្រសួងប្រកាសពីពេលវេលាកំណត់ ថ្ងៃកែកិច្ចការប្រឡង និង ថ្ងៃប្រកាសលទ្ធផលប្រឡងបាក់ឌុប ២០២៥

(វីដេអូ) លើកនេះ វ៉ាង ស្រីណូ បង្ហាញឈ្មោះហាងពេជ្រចំៗ ខណៈម្ចាស់ប្រមូលលុយរត់ចោលស្រុកបាត់ តែហាងពេជ្រនៅបើកទ្វារធម្មតា គ្រាន់តែមិនទិញគ្រឿងចូលវិញ

ព័ត៌មានបន្ថែម

(វីដេអូ) លើកនេះ វ៉ាង ស្រីណូ បង្ហាញឈ្មោះហាងពេជ្រចំៗ ខណៈម្ចាស់ប្រមូលលុយរត់ចោលស្រុកបាត់ តែហាងពេជ្រនៅបើកទ្វារធម្មតា គ្រាន់តែមិនទិញគ្រឿងចូលវិញ

មិនមែនតិចឆ្នាំទេ! គ្រូភ្លេងជើងចាស់ មិញ សុធីវណ្ណ បង្ហើបថាតារាចម្រៀង រ័ត្ន រចនា តស៊ូក្នុងវិថីសិល្បៈតាំងពីអាយុ ៧ ឆ្នាំ

(វីដេអូ) នឹកឃើញឡើងវិញ! ជូរី ល្អហួស នៅតែមានមោទកភាពខ្លាំង ព្រោះធ្លាប់បំបាក់បវរកញ្ញាថៃឱ្យចាញ់ក្រោមសមត្ថភាពនាង នៅលើទឹកដីថៃផ្ទាល់

ភ្ញាក់ផ្អើល! តារារ៉េបអាមេរិក Lil Nas X ម្ចាស់បទ «Old Town Road» ត្រូវប៉ូលិសចាប់ខ្លួន ក្នុងសភាពស្លៀកពាក់មិនសមរម្យ សង្ស័យមកពីលេងថ្នាំជ្រុល

ជីវិតឃ្លេងឃ្លោងដូចជិះលើទូក! យឿន ពិសី ចេញមុខលាតត្រដាងរឿងពិត ចូលសិល្បៈ ១០ ឆ្នាំហើយ នៅតែគ្មានលុយឡានហ៊ឺហានឹងគេ

(វីដេអូ) ស្រឡាញ់កម្ពុជាទុកដូចផ្ទះទី ២! ប្រុសស្អាតជនជាតិចិន សុភ័ក្រ្ត យកវេទិកាកម្មវិធីរបស់ចិន បកស្រាយចម្រៀងខ្មែរគួរឱ្យសរសើរ

ស្គាល់ចិត្តថ្លើមគ្នាច្បាស់! ណាក់ ស្រីណា ដាក់ទុនបើកជំនួញដំបូងជាមួយបងស្រីដ៏ជំនិត សុគន្ធ និសា

សុខគា គីមលាង បង្កើតមូលនិធិស្រមោចរាំ ជាមួយគោលបំណង ៣ ដើម្បីសិល្បៈរបាំខ្មែរ

ស្វែងរកព័ត៌មាន​ ឬវីដេអូ