នៅរសៀលថ្ងៃទី ២៦ ខែសីហា ឆ្នាំ ២០២៥ តាមប្រភពព័ត៌មានដែលទទួលបាន បានឱ្យដឹងថា នៅទល់មុខភូមិសាស្រ្តតំបន់អូរបីជាន់ ខេត្តបន្ទាយមានជ័យ មានករណីទាហានថៃ បានប្រើ និងប្រមូលប្រជាជនរបស់ពួកគេ មកឈរស្រែកតវ៉ា។
តាមប្រភពដែលមានគណនីឈ្មោះ Sopheak Sorn បានបង្ហោះរូបភាព ភ្ជាប់នឹងសារ នៅថ្ងៃទី ២៦ ខែសីហា ឆ្នាំ ២០២៥ នេះ ឱ្យបានដឹងថា ៖ «ទាហានថៃ បានប្រើ និង ប្រមូលប្រជាជនរបស់ពួកគេ មកឈរស្រែកតវ៉ា ហើយប្រឆាំងជាមួយការតវ៉ាជាមួយពលរដ្ឋខ្មែរយើង នៅទល់មុខភូមិសាស្រ្តតំបន់អូរបីជាន់ ខេត្តបន្ទាយមានជ័យ។ ២៦ សីហា ២០២៥»។
សូមទស្សនាទិដ្ឋភាពរូបភាពនៅខាងក្រោម ៖