ជើងថ្មីតែខ្លឹម! ទូច វរលក្ខណ៍ Miss Grand កំពង់ស្ពឺ សាងភាពភ្ញាក់ផ្អើលខ្លាំងក្នុងឈុតប៊ីគីនី ជាមួយស្ទីលដើរល្វតល្វន់តែស្វាហាប់
កាលពីរាត្រីថ្ងៃទី ០៧ ខែសីហា ឆ្នាំ ២០២៣ កន្លងទៅ កម្មវិធីប្រកួតសម្រស់ដ៏ធំ Miss Grand Cambodia ឆ្នាំ ២០២៣ បានឈានដល់វគ្គប្រកួតឈុតហែលទឹក ដែលជាវគ្គបង្ហាញខ្លួនជាមួយការដើរបែបសិចស៊ី រំលេចពីភាពស្រស់ស្អាតរបស់បេក្ខភាពប្រកួតទាំង ២៥ រូប។
ជាមួយគ្នានោះ វគ្គប្រកួតឈុតហែលទឹក ឬ Swimming Suit នេះ គឺជាវគ្គមួយដែលគណៈកម្មការសម្លឹងមើលលើការដើរ Cat walk របស់បេក្ខភាពទាំងអស់ផងដែរ ដើម្បីជ្រើសរើសយកជើងខ្លាំងឈ្នះពានរង្វាន់ Best Swimming Suit ដែលនឹងប្រកាសឡើងក្នុងថ្ងៃប្រកួតវគ្គផ្តាច់ព្រ័ត្រ។
ក្នុងពេលប្រកួតប្រជែងវគ្គនោះដែរ ក្នុងចំណោមបេក្ខភាពបវរកញ្ញាទាំង ២៥ រូប ក្នុងនោះមហាជនបានចាប់អារម្មណ៍ចំពោះបេក្ខភាពមួយរូបដែលមានឈ្មោះថា ទូច វរលក្ខណ៍ មានអាយុ ១៨ ឆ្នាំ ជាបេក្ខនារីតំណាងខេត្តកំពង់ស្ពឺ។
ពិតណាស់ កញ្ញា ទូច វរលក្ខណ៍ គឺជាបេក្ខភាពជើងថ្មីមួយរូបទទួលបានការចាប់អារម្មណ៍មិនស្ទើរទេតាំងពីវគ្គដំបូងមកម៉្លេះ ដោយមានទាំងរូបសម្រស់ដ៏ស្រស់ស្អាត និង ចំណេះដឹង ហើយវគ្គបង្ហាញខ្លួនក្នុងឈុតហែលទឹកនៅរាត្រីថ្ងៃទី ០៧ ខែសីហា ឆ្នាំ ២០២៣ កន្លងទៅនេះទៀត ស្រីស្រស់រូបនេះក៏ធ្វើបានយ៉ាងល្អ មានភាពទាក់ទាញ ពិសេសការដើរ Cat Walk មានភាពល្វតល្វន់ តែស្វាហាប់ និង ជឿជាក់ណាស់។
គួរបញ្ជាក់ផងថា បេក្ខភាព Miss Grand កំពង់ស្ពឺ ទូច វរលក្ខណ៍ គឺជានិស្សិតឆ្នាំទី ២ សិក្សាជំនាញ Business Administration នៅសកលវិទ្យាល័យបញ្ញាសា្រស្ត រីឯចំណេះដឹងខាងភាសាវិញ ក្រៅពីភាសាកំណើត កញ្ញាក៏អាចប្រើប្រាស់អង់គ្លេសបាន និង ភាសាចិនតិចតួចផងដែរ៕ ចុចទស្សនាវីដេអូទីនេះ