ក្រុមហ៊ុនរថយន្ត MG Cambodia កំពុងឈានមុខក្នុងកិច្ចខិតខំលើសកម្មភាពមនុស្សធម៌នៅកម្ពុជា

Share This

ខណៈដែលក្រុមហ៊ុនរថយន្តជាច្រើនហាក់ស្ងៀមស្ងាត់មិនឆ្លើយតបនឹងតម្រូវការនៃការជួយដល់ប្រជាពលរដ្ឋដែលបានជម្លៀសពីបញ្ហាជម្លោះព្រំដែន ប៉ុន្តែក្រុមហ៊ុន MG Cambodia បានចាត់វិធានការយ៉ាងសកម្ម ដើម្បីជួយដល់សហគមន៍កម្ពុជាយើង។ ដោយសហការជាមួយក្រុមហ៊ុននាំចូលរថយន្តរបស់ខ្លួនគឺក្រុមហ៊ុន TF Motors, MG បានបង្ហាញថាខ្លួនមិនត្រឹមតែជាក្រុមហ៊ុនលក់រថយន្តទេ ប៉ុន្តែក្រុមហ៊ុនក៏បានចូលរួមជាមួយក្រុមការងារទាំងអស់ ទាំងផ្នែកធនធានមនុស្ស និងសហគមន៍របស់ខ្លួនដើម្បីចូលរួមផ្តល់ជំនួយដោយផ្ទាល់ដល់ប្រជាជនភៀសសឹកនៅតំបន់ព្រំដែន។

ចាប់តាំងពីថ្ងៃដំបូងនៃវិបត្តិជម្លោះព្រំដែនមក ក្រុមហ៊ុន MG Cambodia និង TF Motors បានចាប់ផ្តើនភារកិច្ចដ៏សំខាន់ដែលជាជំនួយយ៉ាងរហ័ស ដើម្បីជួយដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់តាមព្រំដែន។ ពួកគេបានសហការជាមួយអ្នកផលិតមាតិការដ៏ល្បីគឺ លោក Benly Cooking ដើម្បីចម្អិនអាហារជូនដល់កងទ័ពនិងប្រជាពលរដ្ឋរស់នៅតំបន់ព្រំដែន។ យ៉ាងណាមិញ បុគ្គលិកជាច្រើនគ្រប់ផ្នែកនៃក្រុមហ៊ុនបានស្ម័គ្រចិត្តចូលរួមបរិច្ចាគឈាមដើម្បីត្រៀមក្នុងការចូលរួមចំណែកគាំទ្រដល់យុទ្ធជនកម្ពុជាដែលកំពុងការពារបរណភាពទឹកដី, ការនាំយកនូវម្ហូបអាហារដូចជា៖ អង្ករ, ទឹកសុទ្ធ, ត្រីងៀត, សាច់ក្រក, មុង, ភួយ, កន្ទេល, តង់, ថ្នាំសង្កូវ, សម្ភារៈប្រើប្រាស់ចាំបាច់ផ្សេងៗ និងអំពូលភ្លើងប្រើសូឡា ជូនទៅកាន់ប្រជាជនភៀសសឹកនៅតំបន់សុវត្ថិភាពតាមព្រំដែនក្នុងខេត្តព្រះវិហារ។ ការចូលរួមនេះមិនត្រឹមតែជាការបរិច្ចាគប៉ុណ្ណោះទេ ប៉ុន្តែជាការចូលរួមផ្ទាល់ចេញពីបេះដូងរបស់ក្រុមហ៊ុន ក្នុងការជួយដល់ប្រជាជនដែលរងប៉ះពាល់យ៉ាងខ្លាំងពីជម្លោះព្រំដែន ជាពិសេសសម្រាប់សហគមន៍កម្ពុជាដែលមានអតិថិជនរបស់ខ្លួនបានគាំទ្រយ៉ាងខ្លាំងដល់រថយន្ត MG ។

យុទ្ធនាការនេះបានបង្ហាញថា MG មិនត្រឹមតែជាម៉ាករថយន្តដែលផ្តល់ទំនុកចិត្តខ្ពស់ដល់អតិថិជនរបស់ខ្លួនទេ ប៉ុន្តែជាក្រុមហ៊ុនដែលមានការទទួលខុសត្រូវខ្ពស់ក្នុងសង្គមផងដែរ។ អតិថិជន និងអ្នកគាំទ្រជាច្រើនបានបង្ហាញពីការពេញចិត្តនិងដឹងគុណចំពោះការឆ្លើយតបយ៉ាងឆាប់រហ័សរបស់ក្រុមហ៊ុន MG ខណៈដែលក្រុមហ៊ុនរថយន្តដទៃទៀតហាក់ស្ងៀមស្ងាត់។

ម្យ៉ាងវិញទៀត ក្រុមហ៊ុន MG Cambodia បានកំពុងរៀបចំផែនការបន្ទាប់លើការងារមនុស្សធម៌បន្ថែមទៀត ដោយផ្តោតលើការអប់រំ។ ដោយទទួលស្គាល់ពីផលប៉ះពាល់រយៈពេលវែងនៃការរំខានដល់ការសិក្សារបស់កុមារនៅតំបន់ព្រំដែនដែលរងផលប៉ះពាល់ បានធ្វើឱ្យក្រុមហ៊ុន MG កំពុងស្វែងរកវិធីសាស្ត្រផ្សេងៗដើម្បីផ្តល់ជំនួយផ្នែកការសិក្សាបន្ដទៀត ដូចជា ការផ្គត់ផ្គង់សម្ភារៈសិក្សា និង គ្រូបណ្ដោះអាសន្ន ដើម្បីបង្រៀនដល់កុមារនៅតំបន់សុវត្ថិភាព។ នេះគឺជាផ្នែកមួយនៃទស្សនៈវិស័យរយៈពេលវែងរបស់ក្រុមហ៊ុន MG ក្នុងការគាំទ្រសហគមន៏កម្ពុជា ដោយមិនត្រឹមតែការស្ដារឡើងវិញយ៉ាងបន្ទាន់ដល់កុមារៗនោះទេ ប៉ុន្តែការកសាងសមត្ថភាពសម្រាប់អនាគតកុមារក៏សំខាន់ផងដែរ។

នៅពេលក្រុមហ៊ុន MG Cambodia កំពុងបន្តអភិវឌ្ឍខ្លួនជាម៉ាករថយន្តដ៏ល្អដែលជាជម្រើសសម្រាប់ប្រជាជន នោះវាក៏កំពុងបង្កើតកេរ្តិ៏ឈ្មោះដ៏ល្បីល្បាញសម្រាប់ខ្លួន ថាជាក្រុមហ៊ុនដែលមានទំនួលខុសត្រូវខ្ពស់ក្នុងសង្គម ដោយបង្ហាញថាក្នុងពេលលំបាក ការដឹកនាំគឺមានន័យថា ត្រូវបង្ហាញខ្លួនធ្វើសកម្មភាពផ្ទាល់ៗយ៉ាងឆាប់រហ័ស និង បានជ្រើសរើសការជួយសហគមន៏ជាអាទិភាព។

សូមចុចទីនេះ ដើម្បីទស្សនាវីដេអូទី ១ ៖

សូមចុចទីនេះ ដើម្បីទស្សនាវីដេអូទី ១ ៖

ប៉ះធ្មេញហើយ ១ ខែ ពិនិត្យឃើញមានផ្ទៃពោះ មានអីនាំប្ដីទៅអុកឡុកទារថ្លៃសំណងពីពេទ្យ ចុងក្រោយធ្លាយការពិតខ្ទេច

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

ត្រូវដងត្រូវផ្លែគ្នាណាស់! វេហាហ៍ និង ភរិយា មាស សាលី ចេញវីដេអូម្ដងៗ ធ្វើឱ្យអ្នកគាំទ្រសរសើរថា ស្រឡាញ់ជិតដិតគ្នា ដូចសាច់ឈាមបង្កើត

ភ្ញាក់ផ្អើល! ស្ថាប័ន MUC ប្រកាសថា សុគា គឹមលាង មិនស្ថិតក្រោមការគ្រប់គ្រងរបស់ស្ថាប័ន ដោយព្រមព្រៀងបញ្ចប់កិច្ចសន្យាការងារ

បាត់មួយរយៈ! អតីតតារាស្រី ម៉េង វិមានរតនា បង្ហាញស្ថានភាពកំពុងសម្រាកព្យាបាលជំងឺនៅក្រៅប្រទេស

កំពុងពេញនិយម! ប្រុសៗនៅជប៉ុន ឥលូវនាំគ្នាទៅសាឡនតែងខ្លួនជាមនុស្សស្រី ព្រោះចង់គេចពីសម្ពាធការងារ

ឃើញសម្រស់នៅក្មេងចឹងទេ តែ ពេជ្រ សេរីរ័ត្ន មានកូនប្រុសធំទន្ទឹមខ្លួនហើយមុខក៏សង្ហាទៀត

ព័ត៌មានបន្ថែម

ថតវីដេអូចង់បាន view ច្រើនទៅឈរនោមដាក់ឆ្នាំង hotpot ក្នុងហាងគេ ឥលូវម្ចាស់ហាងប្ដឹងឱ្យម៉ែឪសុំទោស និង សងសំណងជាង ៣០ ម៉ឺនដុល្លារ

ឮតែរឿងអត់ឈប់! ទូកធំមួយគ្រឿង ត្រូវទឹកកួចកណ្តាលទន្លេចៅផ្រះយ៉ា ប៊ិះជ្រុលទៅបុ.កប៉មបុរាណនៅមាត់ទន្លេ

ជូនពរប្អូនៗបាននិទ្ទេសល្អ! បាក់ឌុបឆ្នាំនេះ មានបេក្ខជន «ជាប់» សរុបចំនួន «១២២ ៤៧៣» នាក់ ត្រូវជា ៨៤.៥៦%

មុនប្រកាសលទ្ធផលផ្លូវការ ១ ថ្ងៃ ក្រសួងបង្ហើបថា ឆ្នាំនេះ មានសិស្សជាប់និទ្ទេស A សរុបរហូតដល់ទៅ ៣០០៣ នាក់

ទឹកជំនន់វាយលុកដល់ខេត្តសុផាន់បុរី! អាជ្ញាធរថៃប្រកាសអាសន្ន ៤ ស្រុកធំៗ កំពុងស្ថិតក្នុងមហន្តរាយ

បិណ្ឌ ១២! វត្តមួយនៅត្បូងឃ្មុំ មានវេចនំ «អន្សមយក្ស» ចែកជូនពុទ្ធបរិស័ទភ្លក់ ដោយឥតគិតថ្លៃ

(វីដេអូ) សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រាប់ឱ្យថៃឈប់ប្រើ «ច្បាប់ព្រៃ និង ការអនុវត្តច្បាប់អាជ្ញាសឹក» ក្រៅដែនដីរបស់ខ្លួន

ស្ថានការណ៍ព្រឹកនេះ! នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ មានភាពស្ងប់ស្ងាត់ តែកងទ័ពកម្ពុជា បន្តឈរជើងការពារ និង ប្រុងប្រយ័ត្នខ្ពស់

ស្វែងរកព័ត៌មាន​ ឬវីដេអូ