ថ្មីៗនេះ លោក Nawat ដែលស្ថាបនិករបស់ Miss Grand កំពុងតែផ្ទុះរឿងក្តៅគគុកមើលមុខគ្នាលែងចំជាមួយនឹង នាង Aoom Thaweeporn Miss Grand Thailand 2023 ក្រោយពីលោកបានយករឿងគ្រួសារឪពុកម្តាយរបស់នាងមកលេងសើចនៅលើឆាក។
រឿងរ៉ាវនេះ បានចាប់ផ្តើមនៅថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០២៤ កន្លងទៅ ក្នុងកម្មវិធីជប់លៀង Christmas របស់ Miss Grand ដែលមានបេក្ខភាព និង អតីតបេក្ខភាពរបស់ Miss Grand ជាច្រើនបានចូលរួម។ ក្នុងនោះ កម្មវិធីមានការជជែកគ្នាជាការសម្ភាសលេងលើឆាក ដោយមានវត្តមាន លោក Nawat ចូលរួមផងដែរ។
យ៉ាងណាមិញ ខណៈជជែកគ្នាជាមួយនឹង Aoom Thaweeporn ដែលជា Miss Grand Thailand ឆ្នាំ ២០២៣ លោក Nawat ក៏បាននិយាយលេងសើចដាក់នាងថា កាលដែលនាងបានប្តូរឈ្មោះមកជា Cherlin ហាក់ដូចជាមិនសមសោះ ព្រោះនាងជាអ្នកស្រែ កើតមកក៏មានតែដើមត្នោត និង វាលស្រែ ឪពុកនាងជាអ្នកស្រែ រីឯម្តាយជាអ្នកដើររើសអីវ៉ាន់ចាស់ៗលក់ នាងក៏រៀនសាលាក្នុងវត្ត ឱ្យទៅដើររកមួយប្រទេសថៃ លក្ខណៈដូចនាងបែបនេះ គ្មាននរណាឈ្មោះ Cherlin ទេ។
ក្រោយមក Aoom ក៏បានឆាតទៅកាន់ លោក Nawat ដោយបានព្យាយាមនិយាយប្រាប់ថា សូមកុំឱ្យយកឪពុកម្តាយនាងមកលេងសើចបែបនេះទៀត នាងទទួលយកមិនបានឡើយ វាជារឿងឈឺចាប់សម្រាប់នាង ប៉ុន្តែលោក Nawat បែរជាមិនព្រមស្តាប់ ហើយថែមខឹង និង ពួយ Aoom លើសដើម ដោយបោះសម្តីថាបើដឹងចរិតនាងបែបនេះ ប្រាកដជាមិនឱ្យនាងបានជាប់ Miss Grand ឡើយ ហើយក៏ចោទនាងជាមួយរឿងផ្សេងៗ ជាពិសេសគឺរឿងប្តូរឈ្មោះដោយមិនប្រាប់ក្រុមហ៊ុនជាមុន៕
ប្រភព៖ Thairath