ប្រទេសចិន កំពុងផ្ទុះឆ្លងជំងឺថ្មីមួយ ស្រដៀងទៅនឹងជំងឺកូវីដ ១៩ តែមិនទាន់មានវ៉ាក់សាំងការពារនៅឡើយទេ

Share This

ថ្មីៗនេះ មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លងក្នុងប្រទេសចិន បានបង្ហាញឱ្យដឹងថា មានជំងឺឆ្លងប្រភេទថ្មីកំពុងផ្ទុះរាលដាលនៅក្នុងប្រទេស​ ដែលជាជំងឺមានរោគសញ្ញាស្រដៀងទៅនឹងជំងឺកូវីដ ១៩ ដែរ។

តាមព័ត៌មានបានឱ្យដឹងថា ជំងឺនេះមានឈ្មោះថា HMPV ឬ Human Metapneumovirus វាមានអាការៈដូចគ្នាទៅនឹងជំងឺកូវីដ ១៩ ដែលធ្លាប់បានផ្ទុះឆ្លងយ៉ាងខ្លាំងក្លានាពេលកន្លងមក។ យោងតាមសារព័ត៌មាន Sin Chew បានឱ្យដឹងថា ជំងឺនេះ បានចាប់ផ្តើមរីករាលដាលចាប់តាំងពីដើមរដូវរងា ដោយកុមារអាយុក្រោម ១៤ ឆ្នាំ មានហានិភ័យខ្ពស់នៃការឆ្លងជំងឺនេះខ្លាំងជាងគេ។

បើតាមសំណាកផ្លូវដង្ហើម ដែលប្រមូលបានដោយមន្ទីរពេទ្យនៅទូទាំងប្រទេស មានរបាយការណ៍បានឱ្យដឹងថា អត្រាឆ្លងមានការកើនឡើង ជាពិសេសនៅក្នុងខេត្តភាគខាងជើងនាប្រទេសចិន។

យ៉ាងណាមិញ មេរោគនេះត្រូវបានគេរកឃើញតាំងពីឆ្នាំ ២០០១ មកម្ល៉េះ ប៉ុន្តែនៅមិនទាន់មានថ្នាំព្យាបាល ឬវ៉ាក់សាំងការពារច្បាស់លាស់នៅឡើយទេ ដោយគ្រូពេទ្យអាចព្យាបាលអ្នកជំងឺបានតាមរយៈអាការៈរបស់ពួកគេប៉ុណ្ណោះ។ គួរឱ្យដឹងដែរថា HMP ស្ថិតនៅក្នុងក្រុមមេរោគ paramyxovirus ដែលអ្នកជំនាញវេជ្ជសាស្ត្របានចង្អុលបង្ហាញថា មនុស្សដែលឆ្លងមេរោគនេះ អាចនឹងមិនមានរោគសញ្ញាអ្វីគួរឱ្យចាប់អារម្មណ៍ឡើយ ប៉ុន្តែវាមានគ្រោះថ្នាក់ខ្ពស់ដល់ប្រព័ន្ធផ្លូវដង្ហើម៕

ប្រភព៖ World Of Buzz

ប៉ះធ្មេញហើយ ១ ខែ ពិនិត្យឃើញមានផ្ទៃពោះ មានអីនាំប្ដីទៅអុកឡុកទារថ្លៃសំណងពីពេទ្យ ចុងក្រោយធ្លាយការពិតខ្ទេច

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

អបអរ! អតីតបេក្ខភាព MUC 2025 ស៊ីង វង្សច័ន្ទពេញបរមី ប្រកាសភ្ជាប់ពាក្យនឹងគូស្នេហ៍ជាកីឡាករបាល់ទាត់ ព្រឹកមិញ

កុំទាន់បារម្ភខ្លាំងពេក! គិតត្រឹមថ្ងៃនេះ WHO មិនទាន់រកឃើញថា​ ការចាក់វ៉ាក់សាំង​កូវីដ​-១៩​ បង្កឱ្យកើត «​ជំងឺមហារីក​» ទេ​

មុននេះ EDC ជូនដំណឹង! ចាប់ពីស្អែក ខណ្ឌមួយចំនួននៅភ្នំពេញ អាចដាច់ភ្លើងប្រើប្រាស់ តាមពេលកំណត់នេះ

ទាន់ហេតុការណ៍! ទីក្រុងបាងកកបាក់ស្រុតផ្លូវមួយកន្លែងទៀតហើយ លើកនេះប្រវែង ២៦ ម៉ែត្រ អាជ្ញាធរកំពុងឆ្លេឆ្លាដោះស្រាយ

អ្នកវិទ្យាសាស្រ្តចិន ផលិតបានកាវទិព្វ អាចភ្ជាប់ឆ្អឹងបាក់បានត្រឹមតែ ៣ នាទី ដោយមិនបាច់វះកាត់ធំដុំ

ព័ត៌មានបន្ថែម

កុំទាន់បារម្ភខ្លាំងពេក! គិតត្រឹមថ្ងៃនេះ WHO មិនទាន់រកឃើញថា​ ការចាក់វ៉ាក់សាំង​កូវីដ​-១៩​ បង្កឱ្យកើត «​ជំងឺមហារីក​» ទេ​

មុននេះ EDC ជូនដំណឹង! ចាប់ពីស្អែក ខណ្ឌមួយចំនួននៅភ្នំពេញ អាចដាច់ភ្លើងប្រើប្រាស់ តាមពេលកំណត់នេះ

ទាន់ហេតុការណ៍! ទីក្រុងបាងកកបាក់ស្រុតផ្លូវមួយកន្លែងទៀតហើយ លើកនេះប្រវែង ២៦ ម៉ែត្រ អាជ្ញាធរកំពុងឆ្លេឆ្លាដោះស្រាយ

នៅផ្ទះចំណាយច្រើនពេក ប្តីប្រពន្ធមួយគូនាំកូនដើរលេងក្រៅប្រទេស សល់លុយហើយ បានស្គាល់ពិភពលោកទៀត

កូនស្រីទើប ១៤ ឆ្នាំ ម្ដាយនាំទៅកែដើមទ្រូងនៅគ្លីនិករបស់ប្ដីថ្មី រហូតជួបបញ្ហាបាត់បង់ជី-វិ-ត រួចព្យាយាមលាក់បាំងបង្វែងដានទៀត

យប់មិញ! ស្ថានភាពទឹកទន្លេ នៅកោះនរា លិចផ្លូវថ្មើរជើង និង តូបលក់ដូរមួយចំនួនតាមច្រាំងទន្លេ តែគ្មានសំរាមមួយទងអណ្ដែតទេ

យប់មិញ! រញ្ជួយដីកម្រិត ៦.៩ វ៉ិចទ័រ វា/យប្រហារធ្ងន់ធ្ងរនៅខេត្ត Cebu ប្រទេសហ្វីលីពីន ស្លា-/ប់មនុស្សអស់ ២៧ នាក់ និង របួសរាប់រយនាក់

ការសិក្សាថ្មីនៅកូរ៉េខាងត្បូង៖ អ្នកចាក់វ៉ាក់សាំងកូវីដ-១៩ ប្រឈមហានិភ័យកើតជំងឺមហារីកដល់ទៅ ៦ ប្រភេទ

ស្វែងរកព័ត៌មាន​ ឬវីដេអូ