វ័យទើបតែ ១២ ព្រះវស្សា តែព្រះនាងតូច នរោត្តម ជេនណា បានឆក់យកបេះដូងអ្នកគាំទ្រក្មេងចាស់ប្រុសស្រីមិនតិចនោះទេ ក៏ព្រោះតែទេពកោសល្យសមត្ថភាពរបស់ព្រះនាងតូច។ ក្នុងនោះ មិនត្រឹមតែមានជំនាញផ្នែកចម្រៀង តន្ត្រី និង របាំ នោះឡើយ ព្រះនាងតូច នរោមត្តម ជេនណា ក៏មានរាជវត្តមានក្នុងរឿងភាគបុរាណខ្មែរ និង សម័យជាច្រើនរឿងរួចហើយដែរ។

លើសពីនោះ ព្រះនាងក៏ជាតារាចម្រៀងក្មេងវ័យ ទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង និង ថែមទាំងចេះរាំរបាំបុរាណ និង បាឡេយ៉ាងស្ទាត់ជំនាញ រហូតមហាជនបានកោតសរសើរថា ទ្រង់គឺជាគ្រាប់ពេជ្ររបស់កម្ពុជាទៀតផង។

ដោយឡែក ថ្មីៗនេះ ព្រះនាងតូច នរោត្តម ជេនណា បានបង្ហោះវីដេអូក្នុងគណនី Tik Tok តែងតួយ៉ាងស្រស់សោភា ជាតួ Glinda ក្នុងរឿង Wicked។ ក្នុងនោះ តួអង្គ Glinda នេះដែរ គឺសម្តែងដោយកំពូលតារាស្រី Ariana Grande។

ក្នុងការតុបតែងជាតួ Glinda នេះដែរ ព្រះនាងតូច នរោត្តម ជេនណា ពិតជាមានព្រះភ័ក្រ្តស្រស់សោភា និង មើលទៅប្លែកជាងសព្វមួយដង ដោយលើកនេះ ព្រះនាងតូច បានពាក់កេសាពណ៌ទង់ដែង ដែលមើលទៅស្រស់ស្អាតប្លែកភ្នែកណាស់៕
សូមចុចទីនេះ ដើម្បីទស្សនាវីដេអូ៖



