កាល់តិច បានបញ្ចប់យ៉ាងជោគជ័យនូវកម្មវិធីប្រូម៉ូសិនបែបឌីជីថលដ៏រំភើប ជាមួយនឹងរង្វាន់រថយន្តថ្មីសន្លាង ១ គ្រឿង

Share This

កាល់តិច បានបញ្ចប់កម្មវិធីផ្សងសំណាងបែបឌីជីថល «ចំណាយក្លាយជារង្វាន់» ជាមួយនឹងពិធីប្រគល់រង្វាន់លើកចុងក្រោយនៅស្ថានីយប្រេងឥន្ធនៈកាល់តិច សាខាស្តុបបូកគោ។ ដំណើរការចាប់ឆ្នោតផ្សងសំណាងដោយមិនចាំបាច់ប្រើក្រដាសឆ្នោត អាចឱ្យអតិថិជនទាំងអស់ចូលរួមក្នុងកម្មវិធីប្រូម៉ូសិនឆ្នាំ ២០២៤ បាន ដោយគ្រាន់តែទូទាត់ការចំណាយ តាមរយៈ ABA Pay ដើម្បីទទួលបានឆ្នោតផ្សងសំណាងឌីជីថល។

កម្មវិធីប្រូម៉ូសិនរយៈពេលបីខែនេះ ផ្ដល់នូវរង្វាន់ដ៏អស្ចារ្យជាច្រើនដូចជា ស្មាតហ្វូន ម៉ូតូ និងរថយន្ត Toyota Yaris Cross ស៊េរីថ្មីដែលជារង្វាន់ធំ។ លោក Pongtorn Tangmanuswong អគ្គនាយកនៃ Chevron (Cambodia) Limited ប្រចាំប្រទេសកម្ពុជាបានមានប្រសាសន៍ថា ៖ «កម្មវិធីប្រូម៉ូសិននេះ គឺជាការថ្លែងអំណរគុណចំពោះអតិថិជនប្រចាំរបស់យើងដែលបានផ្តល់ទំនុកចិត្តលើ កាល់តិច អស់រយៈពេលជាង ២៥ ឆ្នាំមកហើយ»

អ្នកឈ្នះសរុបចំនួន ៣១ នាក់ ត្រូវបានជ្រើសរើសពីការចាប់ឆ្នោតប្រចាំខែ។ លោក Ranier Handoyo ដែលជាអ្នកឈ្នះរង្វាន់ធំបានបង្ហាញពីក្តីរំភើបរបស់គាត់ ដោយបញ្ជាក់ថា ៖ «ខ្ញុំជាអតិថិជនប្រចាំរបស់កាល់តិចអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ខ្ញុំជឿទុកចិត្តលើគុណភាពប្រេងនិងសេវាកម្មរបស់ កាល់តិច ហើយតែងតែទូទាត់ការចំណាយតាមឌីជីថល ទើបធ្វើឱ្យខ្ញុំឈ្នះរង្វាន់ដ៏អស្ចារ្យនេះ»

ក្រៅពីអ្នកឈ្នះរង្វាន់ធំ កាល់តិច ក៏បានរកឃើញអតិថិជនមានសំណាងចំនួន ១០ នាក់ផ្សេងទៀត ពីការចាប់រង្វាន់លើកចុងក្រោយនេះដែរ ដែលបានឈ្នះរង្វាន់ស្មាតហ្វូន និងម៉ូតូ ដូចអ្នកឈ្នះពីការចាប់រង្វាន់លើកទី ១ និង លើកទី ២ ដែរ។

ដើម្បីចូលរួមក្នុងកម្មវិធីប្រូម៉ូសិនប្រចាំឆ្នាំ ២០២៤ នេះ អតិថិជនគ្រាន់តែចំណាយនៅស្ថានីយប្រេងឥន្ធនៈកាល់តិច ស្តារម៉ាត និង កាហ្វេផ្លាស់ទូទាំងប្រទេសតាមរយៈ ABA Pay ប៉ុណ្ណោះ។ រាល់ការចំណាយសរុបគ្រប់ ១០ ដុល្លារឡើងទៅក្នុងមួយខែ នឹងទទួលបានឆ្នោតឌីជីថលចំនួន ១ ដើម្បីចូលរួមក្នុងការចាប់រង្វាន់ផ្សងសំណាងបែបឌីជីថលប្រចាំខែ។

កម្មវិធី «ចំណាយក្លាយជារង្វាន់» របស់កាល់តិច បានកំណត់ស្តង់ដារថ្មីសម្រាប់ប្រូម៉ូសិនតាមបែបឌីជីថល ដោយផ្តល់ជូននូវបទពិសោធដ៏អស្ចារ្យប្រកបដោយទំនុកចិត្ត និង រង្វាន់ពិតៗសម្រាប់អតិថិជនរបស់ខ្លួន៕

ប៉ះធ្មេញហើយ ១ ខែ ពិនិត្យឃើញមានផ្ទៃពោះ មានអីនាំប្ដីទៅអុកឡុកទារថ្លៃសំណងពីពេទ្យ ចុងក្រោយធ្លាយការពិតខ្ទេច

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

កុំមើលរំលង! បើនៅសុខៗលេចចេញរោគសញ្ញា ៥ យ៉ាងនេះ អ្នកអាចកំពុងប្រឈមកើតជំងឺតម្រងនោម

អ្នកណាខ្លះអ៊ីចឹង! អ្នកឧស្សាហ៍ហិតបំពង់ហឺត កុំញាត់កប់ៗពេកវាជួយឱ្យស្រស់ស្រាយតែដំបូងៗ ហឺតយូរៗអាចកើតជំងឺ ៣ មុខនេះ

ធ្លាប់តែស្គាល់ឈ្មោះក្នុងសិល្បៈ ទើបដឹងថាលោកតា សង់ស៊ីស មានឈ្មោះពិតពីរោះខ្លាំងណាស់

ឆែកឡានមើលផង! បើមានរបស់ ៤ យ៉ាងនេះក្នុងឡាន ស្រូតយកចេញ ព្រោះអាចនាំអពមង្គលដល់ម្ចាស់

គាំងលេបលែងចូល! ទៅហាងកុម្ម៉ង់ស៊ុបមកហុតគ្រូកៗ ហុតជិតអស់ហើយស្រាប់តែឃើញបង់បិទដំបៅរីកស្គុយក្នុងចាន

ព័ត៌មានបន្ថែម

ធនាគារ វីង ប្រគល់វិញ្ញាបនបត្រលុបបំណុលផ្លូវការជូនយោធិនរងរបួស

វឌ្ឍនៈ គ្រុប នាំយកព្រឹត្តិការណ៍ពានរង្វាន់វាយកូនហ្គោល The Legends Tour ដ៏ល្បីកម្រិតពិភពលោកមកប្រកួតនៅកម្ពុជា នាខែវិច្ឆិកា

ធនាគារ វីង ប្រកាសយុទ្ធនាការថ្មី «កម្ចីឌីជីថល» ដើម្បីផ្តល់កម្ចីរហ័ស

ក្រុមហ៊ុន Leapmotor Cambodia ទទួលបានលទ្ធផលការលក់ចេញជាច្រើនគ្រឿងគួរឱ្យកត់សម្គាល់ ក្នុងការបោះជំហានចូលមកកាន់វិស័យរថយន្តអគ្គិសនីនៅកម្ពុជា អមជាមួយប្រម៉ូសិនពិសេសសម្រាប់បុណ្យភ្ជុំបិណ្ឌខាងមុខនេះ

ធនាគារ វីង គាំទ្រក្រសួងពាណិជ្ជកម្ម ដើម្បីជំរុញពាណិជ្ជកម្មឌីជីថលនៅកម្ពុជា

យល់ដឹងពីការអស់ឈ-ា/មរដូ-វរបស់ស្ត្រី! តើនៅពេលដល់អាយុអស់ឈ-ា/មរដូ-វ ស្ត្រីនឹងប្រឈមបញ្ហាអ្វីខ្លះ?

ពិធីបើកសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ «សាលារៀនអន្តរជាតិប្រូមស៍ហ្គ្រូវកម្ពុជា» ដែលមានម៉ាកយីហោមកពីចក្រភពអង់គ្លេស

ធនាគារ វីង ឈ្នះពានរង្វាន់ «និយោជកឆ្នើមនៅតំបន់អាស៊ី» ជាលើកទី ៥

ស្វែងរកព័ត៌មាន​ ឬវីដេអូ