ត្រជាក់ធ្លាក់ខ្យល់ ស្ត្រីពពោះងាយណាស់ធ្លាក់ខ្លួនឈឺ នេះជាគន្លឹះងាយៗដើម្បីថែទាំខ្លួន និង រក្សាភាពកក់ក្តៅ

Share This

ចាប់ផ្តើមក្លាយជាស្ត្រីពពោះ ការថែទាំសុខភាពតម្រូវយកចិត្តទុកដាក់ខ្ពស់ជាងកាលនៅខ្លួនមួយ។ ជាពិសេស មកដល់រដូវត្រជាក់ធ្លាក់ខ្យល់ បើប្រហែសតែបន្តិច ស្ត្រីអាចនឹងប្រឈមបញ្ហាសុខភាពផ្សេងៗ ព្រមទាំងអាចប៉ះពាល់ដល់ទារកក្នុងផ្ទៃផងដែរ។​ ដូច្នេះដើម្បីរក្សាសុខភាពមាំទាំនៅរដូវនេះ ស្ត្រីអាចអនុវត្តគន្លឹះងាយៗ ៥ ចំណុចដូចខាងក្រោម៖

១. ស្លៀកពាក់បង្កើនកម្តៅ

វិធីមួយល្អបំផុតដើម្បីបន្ថែមភាពកក់ក្តៅក្នុងអាកាសធាតុត្រជាក់ គឺការពាក់សម្លៀកបំពាក់ច្រើនជាន់ឬសម្លៀកបំពាក់ក្រាស់ៗ។ ស្ត្រីគួរប្រើខោអាវណាដែលក្រណាត់មានខ្យល់ចេញចូលល្អ មិនហប់ មិនធ្វើឱ្យបែកញើស ដូចជាប្រភេទក្រណាត់រោមចៀមឬរោមសត្វ ដែលវាអាចរក្សាភាពកក់ក្តៅ និង​ ស្ងួតល្អ។​ ជៀសវាងខោអាវរឹបរាង ព្រោះវាអាចរឹតលំហូរឈាម និង មានអារម្មណ៍មិនស្រណុកខ្លួន។ មួយវិញទៀត គួរប្រើស្រោមដៃ និង មួក ដើម្បីទប់ភាពត្រជាក់ផងដែរ។

២. រក្សាភាពសកម្មរាងកាយ

សកម្មរាងកាយជាប្រចាំអាចជួយរក្សាកម្តៅខ្លួនបានល្អ។ ធ្វើលំហាត់ប្រាណជាប្រចាំ អាចត្រឹមជាសកម្មភាពដើរ ឬហាត់យូហ្គាសម្រាប់ស្ត្រីមានផ្ទៃពោះជាដើម។ ការធ្វើលំហាត់ប្រាណមិនត្រឹមតែរក្សាភាពកក់ក្តៅប៉ុណ្ណោះទេ តែថែមទាំងពង្រឹងដល់សុខភាពទូទៅ និង សុខុមាលភាពផ្លូវចិត្តនៅអំឡុងពពោះផងដែរ។ កាលណារាងកាយមាំមួន ប្រព័ន្ធការពាររាងកាយខ្លាំង យើងនឹងមិនងាយឆ្លងមេរោគកើតជំងឺផ្សេងៗដូចជា ផ្តាសាយជាដើម។

៣. បរិភោគរបបអាហារសុខភាពល្អ

ការរក្សាតុល្យភាពរបបអាហារបានល្អ អាចជួញជំរុញដល់ប្រព័ន្ធភាពសុំា ជាពិសេស មានសារៈសំខាន់បំផុតនៅអំឡុងពពោះ។ ត្រូវប្រាកដទទួលទានឱ្យបានច្រើននូវ បន្លែ ផ្លែឈើ អាហារប្រូតេអ៊ីនគ្មានជាតិខ្លាញ់ អាហារកាបូនអ៊ីដ្រាតចម្រុះ ហើយជៀសវាងអាហារកែច្នៃ អាហារមានជាតិស្ករខ្ពស់ ដែលវាធ្វើឱ្យពិបាករំលាយ និង ខ្លួនត្រជាក់។ មួយវិញទៀត ការបរិភោគអាហារក្តៅៗ ក៏ជួយបង្កើនកម្តៅរាងកាយ ធ្វើឱ្យរាងកាយមានកម្លាំងផងដែរ។

៤. រក្សាជាតិទឹក

បើទោះអាកាសធាតុត្រជាក់មិនសូវស្រេកទឹក តែអ្នកក៏ត្រូវផឹកទឹកឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន។ ហោចណាស់ផឹកទឹក ៨ កែវក្នុងមួយថ្ងៃ។ ការផឹកទឹកគ្រប់គ្រាន់មានសារៈសំខាន់ចំពោះសុខភាពទូទៅ និង អាចរក្សារាងកាយឱ្យកក់ក្តៅ។ ដោយឡែក ជៀសវាងផឹកភេសជ្ជៈមានជាតិកាហ្វេអ៊ីនច្រើន ឬភេសជ្ជៈជាតិអាល់កុល ព្រោះវាអាចធ្វើឱ្យបាត់បង់ជាតិទឹក និង រាងកាយមានអារម្មណ៍កាន់តែត្រជាក់ទៅវិញ។

៥. ប្រុងប្រយ័ត្នឧបករណ៍ស្អំក្តៅ

ខណៈឧបករណ៍ស្អំក្តៅអាចល្អចំពោះការសម្រួលអាការចុករោយ និង បញ្ចុះភាពត្រជាក់ ជាមួយគ្នានេះ វាក៏អាចបង្កគ្រោះថ្នាក់ក្នុងករណីប្រើវាមិនត្រឹមត្រូវផងដែរ។ ជៀសវាងការស្អំនៅលើផ្ទៃពោះ និង ដាក់ឱ្យឆ្ងាយពីផ្ទៃពោះ ហើយមិនត្រូវប្រើម្តង លើសពី ២០ នាទីឡើយ។ ដើម្បីសុវត្ថិភាព មុនពេលប្រើអ្នកគួរប្រឹក្សាជាមួយគ្រូពេទ្យជំនាញ៕

ប្រភព៖ onlymyhealth

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

ឃើញក្នុងវីដេអូ Troll មុខនៅក្មេងៗ តែតួអង្គ «អាក្លូ» និង «អាកច់» ពិតប្រាកដម្នាក់ៗមានវ័យសុទ្ធតែក្បែរ ៥០ ឆ្នាំហើយ

កំពុងក្ដៅគគុកនៅចិន! តារាប្រុស Xu Kai តួហ្វូហឹង ក្នុងរឿងជម្លោះដំណាក់យ៉ានស៊ី ត្រូវមិត្តស្រីបកអាក្រាតខ្ទេចរឿងលួចផិ/តក្បត់

កក់កន្លែងគេងទៅ! បាតុភូតសមរាត្រីព្រះអាទិត្យរះចំកំពូលប្រាសាទអង្គរ ជិតមកដល់ហើយ នេះជាម៉ោងពេល និង ថ្ងៃទៅទស្សនា

កម្មមានពិត! យាយបណ្ឌិតថៃដែលនិយាយមើលស្រាលខ្មែរកោកៗ ពេលនេះត្រូវអតីតរដ្ឋមន្ត្រីក្រសួងការបរទេសថៃប្តឹង ព្រោះតែមាត់ឥតគម្រប

អាណិតតែ HR ទេ! ដើមហេតុ ៣ យ៉ាង ធ្វើឱ្យបុគ្គលិកតាំងខ្លួនជាស្នំ ជាអាមាត្យ បង្កើតល្បិចកាច់គ្នាដូចជម្លោះក្នុងវាំងដំណាក់ក្រោយ

មិនលេងសើចទេ! ជំងឺឯកោកំពុងរាតត្បាតជិត ៣០ ប្រទេស នៅអាមេរិកគួរឱ្យបារម្ភជាងគេ ព្រោះអ្នកឯកោសុទ្ធតែវ័យក្មេង

ព័ត៌មានបន្ថែម

ងាយៗទេម៉ាក់ៗ! សាកល្បងល្បិច ៥ យ៉ាងនេះ ធានាថាកូននឹងចូលចិត្តញុំាទឹកដោះគោជាងមុន

កុំមើលរំលង! កូនៗណាដែលស្ត្រេសរុំារ៉ៃ ភ័យខ្លាច រងអំពើហិង្សា អាចបណ្តាលឱ្យលែងលូតកម្ពស់

ម៉ាក់ៗដឹងទេ? កើតមួយជាតិ ឱកាសជួយពន្លូតកម្ពស់របស់កូនៗមានតែ ៣ ដងប៉ុណ្ណោះ

ម៉ាក់ៗកំពុងពពោះពេលចេញក្រៅអត់ដឹងតែងខ្លួនបែបម៉េច សាកល្បង ៥ ស្ទាយ៌នេះ ដឹងតែស៊ីវិល័យចូលចុះគ្រប់កម្មវិធី

រងាងូតទឹកក្តៅស្រួលខ្លួន តែស្ត្រីពពោះអាចគ្រោះថ្នាក់ ប៉ះពាល់ទារកក្នុងផ្ទៃ និង ប្រឈមហានិភ័យខ្ពស់

ការសិក្សាបង្ហាញថា ទារកកើតចំរដូវត្រជាក់មានហានិភ័យខ្ពស់ប្រឈមជំងឺប្រតិកម្មស្បែក និង អាចបង្កផលលំបាកពេញមួយជីវិត

ពពោះចំខែបុណ្យខែទាន បើចង់អបអរសប្បាយនឹងគេ ណែនាំម៉ាក់ៗគួរធ្វើលៃលកធ្វើ ៥ យ៉ាងនេះ

គុណភាព! ការគេងនៅត្រីមាសទី ៣ ពិតជាសំខាន់ ជួយទាំងពេលពពោះ និង ក្រោយពេលសម្រាល ម៉ាក់ៗគេងពុំលក់ឆាប់ចុចមើលភ្លាម!  

ស្វែងរកព័ត៌មាន​ ឬវីដេអូ