(វីដេអូ) លែងលាក់ទុកទៀត! ដេត ស្រីនាឌ ចេញមុខជាថ្មីទម្លាយផាំងៗទាំងអួលដើម-កលើបញ្ហាធ្វើឱ្យនាងពហិការមិនប្រកួត MPI 2024

Share This

ពិតណាស់ ជុំវិញរឿងរ៉ាវដែលបវរកញ្ញា ដេត ស្រីនាឌ ប្រកាសពហិការមិនចូលរួមប្រកួត MPI 2024 បន្ត កាលពីថ្មីៗកន្លងទៅនោះ មកទល់ពេលនេះ នៅមិនទាន់ស្ងប់ស្ងាត់ឡើយ ដោយឃើញថាលើបណ្ដាញសង្គមក៏នៅមានមហាជនអ្នកគាំទ្រវិស័យបវរកញ្ញាជាច្រើនបន្តបញ្ចេញមតិវែកញែកខ្លាំងលើបវរកញ្ញារូបនេះ ដ្បិតតែនាងបានចេញវីដេអូបកស្រាយរួមម្ដងហើយមែន។

ដោយឡែក ថ្មីៗនេះ អ្វីកាន់តែធ្វើឱ្យមហាជនអ្នកគាំទ្រវិស័យបវរកញ្ញាកំពុងចាប់អារម្មណ៍វែកញែកជាថ្មី ខណៈបានស្ដាប់នូវកិច្ចសម្ភាសរបស់ ដេត ស្រីនាឌ ក្នុងកម្មវិធី «សខ្មៅ» ដែលនាងបាននិយាយរៀបរាប់នូវរឿងរ៉ាវជាច្រើនទាក់ទងនឹងការប្រកួតកម្មវិធី MPI 2024 និង បកស្រាយហេតុផលនៃបញ្ហាផ្សេងៗដែលធ្វើឱ្យនាងសម្រេចពហិការមិនបន្តការប្រកួតទៀត។

ក្នុងនោះ តាមរយៈការរៀបរាប់របស់ ដេត ស្រីនាឌ ក្នុងវីដេអូកិច្ចសម្ភាសនេះ ដែលនាងបានទម្លាយនូវបញ្ហាប៉ុន្មានចំណុចធំៗរបស់កម្មវិធីធ្វើឱ្យនាងមិនពេញចិត្ត និង អន់ចិត្តខ្លាំងជាមួយកម្មវិធីប្រកួត ៖

– រឿងរ៉ាវនៅអំឡុងពេលធ្វើកម្មវិធីនៅឯខេត្តសៀមរាប នាងទទួលបានការមិនឱ្យតម្លៃខ្លាំងពីខាងកម្មវិធី ខណៈពេលត្រូវថតឈុតតំណាងជាតិនៅប្រាសាទអង្គរវត្ត នាងត្រូវបានស្ដីបន្ទោសខ្លាំងពីកម្មវិធីដោយគិតថានាងជាម្ចាស់ផ្ទះទៅយឺត ប៉ុន្តែពេលនោះនាងធ្វើតាមតែអ្នកចំកម្មវិធី និង ក៏មានហេតុផលពេលធ្វើដំណើរទៅយឺតបន្តិច ព្រោះមានបងប្អូនខ្មែរស្រឡាញ់ចូលចិត្តឈុតតំណាងជាតិខ្មែរ និង បានសុំនាងថតរូបផងដែរ។

– ពាក្យសម្ដីបន្ទោសពីខាងកម្មវិធីធ្វើឱ្យនាងអន់ចិត្តខ្លាំង គឺត្រង់ចំណុចកម្មវិធីចង្អុលមុខនាង ហើយបង្រៀនឱ្យនាងនិយាយថា «អ្នកឯងគួរតែនិយាយថាទេពេលដែលគេសុំថតរូប» ដែលធ្វើឱ្យនាងគិតថាហេតុអីក្នុងនាមជាបវរកញ្ញាតំណាងប្រទេសកម្ពុជា ឈរលើទឹកដីរបស់នាង គឺនាងមិនអាចនិយាយបែបនេះដាក់ប្រជាជនរបស់នាងបានទេ។

– កម្មវិធីមិនមានតម្លាភាពសម្រាប់នាង ដោយសារតែរាល់ដំណើរប្រកួតផ្សេងៗ នាងហាក់រងសម្ពោធខ្លាំងទាំងដែលនាងជាម្ចាស់ផ្ទះ ប៉ុន្តែមិនសូវទទួលការឱ្យតម្លៃ តែងទទួលបានពាក្យសម្ដីបន្ទោសដូចសត្វមុខគេមុខឯង ធ្វើអ្វីក៏ខុស ហើយបែរជាបវរកញ្ញាផ្សេងទោះគេមិនធ្វើអ្វីសោះក៏នៅតែត្រូវ មិនដែលមានការស្ដីបន្ទោស មានតែកម្មវិធីឱកក្រសោបលួងលោមគេថែមទៀត។

– លើសពីនេះ អ្វីដែលជាហេតុផលធំបំផុតរបស់នាងក្នុងការសម្រេចចិត្តដកខ្លួន គឺត្រង់ចំណុចដែលនាងឃើញថាកម្មវិធីបានរៀបចំទុកមុន ដូចជារឿងដែលកម្មវិធីមាន Winner រហូតដល់ទៅ ២ នាក់ ដែលនាងទទួលយកមិនបាន ព្រោះពុំដែលឃើញកម្មវិធីណាដែលមានម្ចាស់មកុដ ២ បែបនេះទេ ដែលធ្វើឱ្យនាងគិតថាប្រកួតដើម្បីអ្វីទៀត ឬគ្រាន់តែជាការប្រកួតដើម្បីអមឆាកដាក់ឱ្យល្អមើលប៉ុណ្ណោះ ព្រោះនាងបានឃើញទិដ្ឋភាពនៃពីក្រោយកម្មវិធីមុនអស់ហើយ៕

សូមចុចទីនេះដើម្បីទស្សនាវីដេអូ៖

សូមចុចទីនេះដើម្បីទស្សនាវីដេអូ៖

សូមចុចទីនេះដើម្បីទស្សនាវីដេអូ៖

សូមចុចទីនេះដើម្បីទស្សនាវីដេអូ៖

ប៉ះធ្មេញហើយ ១ ខែ ពិនិត្យឃើញមានផ្ទៃពោះ មានអីនាំប្ដីទៅអុកឡុកទារថ្លៃសំណងពីពេទ្យ ចុងក្រោយធ្លាយការពិតខ្ទេច

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

(វីដេអូ) អាយុ ៣៥ ឆ្នាំនៅតែមិនខ្វល់ខ្វាយរឿងគូស្រករ! សុខ ពិសី មិនគេចសំណួរទៀតទេ សម្រេចចិត្តឆ្លើយច្បាស់ៗ ពេលមានគេសួរថាថ្ងៃណាយកប្ដី

ថ្ងៃស៊យ! ធ្លាក់ចូលអណ្តូងកណ្តាលព្រៃ ក្នុងនោះសុទ្ធតែពស់ តែខំតោងថ្មនៅជញ្ជាំងអណ្តូងអស់ ២ ថ្ងៃ ព្រោះនឹកដល់មនុស្សមុខ ៣ នាក់

នៅបាត់ដំបង មានករណី «ឆ្កែចចក» ច្រើនក្បាលរត់ចូលភូមិមួយ ហើយបានខាំអ្នកភូមិឱ្យរបួស ពេលនេះត្រូវបានវាយឱ្យងា-ប់មួយក្បាល

ផ្អឹបចោលការងារមួយរយៈ! គង់ ចាន់ស្រីមុំ ដឹកដៃស្វាមីទៅវិបស្សនាកម្មដ្ឋាន ១០ ថ្ងៃ ដើម្បីសន្សំធម៌

នៅមីយ៉ាន់ម៉ា! ធ្វើការសុចរិតសុខៗ បែកគំនិតជីកផ្លូវក្រោមដីចូលទៅក្នុងហាងមាស លួចបានមាសជាង ៤ គីឡូ​ សោយសុខបានប៉ុន្មានថ្ងៃ ត្រូវប៉ូលិសចាប់ខ្លួន

ព័ត៌មានបន្ថែម

(វីដេអូ) អាយុ ៣៥ ឆ្នាំនៅតែមិនខ្វល់ខ្វាយរឿងគូស្រករ! សុខ ពិសី មិនគេចសំណួរទៀតទេ សម្រេចចិត្តឆ្លើយច្បាស់ៗ ពេលមានគេសួរថាថ្ងៃណាយកប្ដី

ផ្អឹបចោលការងារមួយរយៈ! គង់ ចាន់ស្រីមុំ ដឹកដៃស្វាមីទៅវិបស្សនាកម្មដ្ឋាន ១០ ថ្ងៃ ដើម្បីសន្សំធម៌

អបអរ! ទីបំផុត Nancy Wu កំពូលតារាស្រីប្រចាំទូរទស្សន៍ TVB ចាប់ដៃគូស្នេហ៍ជាដុកទ័រ រៀបការហើយ

ទៅដល់កូរ៉េ! កុយ អេនណា និង សិល្បករច្រើនរូប ទទួលបានការស្វាមគន៍យ៉ាងកក់ក្ដៅពីពលករខ្មែរ និង មានការចូលរួមមូលនិធិជួយវីរកងទ័ពច្រើនកុះករ

ក្ដៅគគុក! ជិតដល់ថ្ងៃទៅប្រកួតអន្តរជាតិ ហ្វីយ៉ាតា ផុសសារយ៉ាងភ្ញាក់ផ្អើលពីអ្នកគ្រប់គ្រង MUC 2025 ដូចកំពុងមានរឿងផ្ទៃក្នុងត្រូវចាកចេញពីតំណែង

(វីដេអូ) មិនដឹងការពិត ឬសម្តែង តែអ្នកគាំទ្រឃើញសកម្មភាពស្និទ្ធស្នាលរវាង វ៉ាន់ ដាវីត និង ព្រីន ហើយពេញចិត្តខ្លាំង

មកដឹងបច្ចុប្បន្នភាព គ្រួសារអ្នកសិល្បៈត្រកូល ឈិន ល្បីតាំងពីជំនាន់ឪពុករហូតដល់កូន ជិត ៣ ទសវត្សរ៍ហើយ

ឃើញស្ងាត់ៗអ៊ីចឹង! មកដឹងចំណង់ចំណូលចិត្ត ៣ យ៉ាងរបស់ ថេណា ក្រៅពីធ្វើចម្រៀង និង សម្តែង

ស្វែងរកព័ត៌មាន​ ឬវីដេអូ